ពិតជាអស្ចារ្យ!! ម៉ាសបិទមុខធម្មជាតិ ដើម្បីកំចាត់ស្នាមដុតជាំខ្មៅ នៅលើមុខ ប្រសិទ្ធិភាព ១០០%

សារធាតុដែលផ្តល់នូវពណ៌ស្បែករបស់អ្នក មានឈ្មោះថា មាឡានីន, ប្រសិនបើសារធាតុនេះផលិតច្រើននៅទីតាំងតែមួយ វានិងបង្កើតបានជាដុំពក, អាចម៍រុយ និងស្នាមដុតខ្មៅជាច្រើននៅលើស្បែកមុខ។ ការកើតចេញជាដុំខ្មៅជាច្រើននៅលើផ្ទៃមុខរបស់អ្នកនេះ ហៅថា hyper-pigmentation។
ពិតជាអស្ចារ្យ!! ម៉ាសបិទមុខធម្មជាតិ ដើម្បីកំចាត់ស្នាមដុតជាំខ្មៅ នៅលើមុខ ប្រសិទ្ធិភាព ១០០%
ហេតុផលដែលនាំឲ្យកើតមាននៅបញ្ហាទាំងនេះងអាចបណ្តាលមកពី៖ អ័រម៉ូន, កំដៅពន្លឺព្រះអាទិត្យ រឺការប្រតិកម្មនៃថ្នាំមួយជាដើម។ ក្នុងករណីនេះអ្វីដែលអ្នកត្រូវធ្វើគឺ រកវិធីដើម្បីបំបាត់ស្នាមដុតខ្មៅ ទាំងនោះ និងធ្វើឲ្យស្បែកមុខរបស់អ្នកមានពន្លឺសស្អាត តាមបែបធម្មជាតិ។

បើសិនជាអ្នកមិនចង់ចំនាយថវិការច្រើន ដើម្បីបំបាត់ដុំជាំខ្មៅដែលមាននៅលើផ្ទៃមុខអ្នកទេ សូមមើលតាមការណែនាំ ពីរបៀបធ្វើម៉ាស់បិទមុខតាមបែបធម្មជាតិ ដែលម៉ាសនេះអាចប្រើជាមួយគ្រប់ប្រភេទនៃស្បែក៖

១). គ្រឿងផ្សំ៖

– ប្រេង អូលីវ មួយស្លាបព្រាបាយ
– ទឹកឃ្មុំ កន្លះស្លាបព្រាបាយ៖ ទឹកឃ្មុំផ្តល់នូវសារៈសំខាន់ជាច្រើន, វាជួយឲ្យស្បែកយើងទន់រលោង ភ្លឺថ្លា និងកំចាត់បាតេរីពីក្នុងរន្ធញើស។
– ម្សៅសូដា មួយស្លាបព្រាបាយ៖ វាមានមុខងារជំរុញចលនាឈាម និងកាត់បន្ថយការរលាកស្បែក។

២). វិធីធ្វើ៖

– ដាក់គ្រឿងផ្សំទាំងអស់លាយចូលគ្នា នៅក្នុងចានមួយ ហើយចាប់ផ្តើមកូរឲ្យសព្វ រហូតក្លាយជាល្បាយ។

៣). វិធីប្រើ៖

– អ្នកត្រូវលាងមុខឲ្យស្អាត រួចយកល្បាយនោះមកបិទនៅលើផ្ទៃមុខអោយសព្វ ហើយទុកចោលរយៈពេល ១០នាទី។ បន្ទាប់មកទៀតត្រូវលាងមុខអ្នកចេញជាមួយទឹកក្តៅអ៊ុនៗ ជាការស្រេច។

អ្នកត្រូវធ្វើវាឲ្យបាន ២ដងក្នុងមួយសប្តាហ៍ ដើម្បីឲ្យស្បែកមុខអ្នកភ្លឺរលោង និងស្រស់ស្អាតជារៀងរហូត។

អត្ថបទនិងចុះផ្សាយដោយ៖ baykdang (Andrew)
ប្រភព៖ losingweight

  • ពិតជាអស្ចារ្យ!! ម៉ាសបិទមុខធម្មជាតិ ដើម្បីកំចាត់ស្នាមដុតជាំខ្មៅ នៅលើមុខ ប្រសិទ្ធិភាព ១០០%已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/05  Category:សុខភាព
Tags: