Ryan Giggs ប្រពន្ធ​ត្រៀម​ប្ដឹង​លែងលះ​ទារប្រាក់​សំណង​ប្រហែល​56​លាន​ដុ​ល្លារ​ពី​បទ​ផិតក្បត់

Ryan Giggs អតីត​ខ្សែបម្រើ​ប្រវត្តិសាស្ដ្រ​របស់​ក្លិប​Man  Utd ត្រូវ​នាង​Stacey ជា​ប្រពន្ធ​ត្រៀម​ប្ដឹង​លែងលះ​ទារប្រាក់​សំណង​ច្រើន​លាន​ដុល្លារ​ពី​បទ​ផិតក្បត់ ។ ចាត់​ទុក​ថា ជា​រឿងអាស្រូវ​មួយ​ក្នុង​មជ្ឈដ្ឋាន​បាល់ទាត់​អង់គ្លេស​ដែល​Ryan Giggs ត្រូវ​ប្រពន្ធ​ចោទប្រកាន់​ពី​បទ​លួច​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​នាង Kate Greville អាយុ​៣២​ឆ្នាំ ដែល​ធ្វើការ​ក្នុង​ហាង​របស់ Giggs ។

យោង​តាម​ពាក្យបណ្ដឹង​Giggs អាច​នឹង​ចំណាយ​ប្រាក់​ដល់​ទៅ​៤០​លាន​ផោន ឬ​ប្រហែល​៥៦​លាន​ដុល្លារ​ជា​ថ្លៃ​សំណង​ជំងឺ​ចិត្ត និង​ត្រូវ​បាន​ចាត់​ទុក​ថា ជា​ការ​ចំណាយ​ប្រាក់​លែងលះ​ដ៏​ថ្លៃ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ដ្រ​នៃ​មជ្ឈដ្ឋាន​បាល់ទាត់​អង់គ្លេស ៕