កង​ម៉ា​រី​ន​ចិន​នឹង​ធ្វើ​សមយុទ្ធ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង

យោង​តាម​ស៊ី​ន​ហួ​ថា នាវាចម្បាំង​៣​គ្រឿង​នៃ​កង​នាវាចរណ៍​ណា​ន​ហៃ​កាលពី​ថ្ងៃ​ទី​៤ ឧសភា បាន​ចាក​ចេញពី​កំពង់​ផែ​មួយ​នៅ​សាន​យ៉ា ខេត្ត​ហៃ​ណា​ន់​ភាគ​ខាងត្បូង​ចិន ដើម្បី​ចូលរួម​ក្នុង​សមយុទ្ធ​បែប​ប្រយុទ្ធ​មួយ​នៅ​សមុទ្រ​ចិន​ខាងត្បូង ព្រមទាំង​ក្នុង​ដែនទឹក​ជិតខាង ។

នាវា​ទាំង​៣​គ្រឿង​នេះ​គឺ នាវា​ពិឃាត​បាញ់​មី​ស៊ី​ល HEFEI នាវា​ពិឃាត​បាញ់​មី​ស៊ី​ល SANYA និង​នាវា​ផ្គត់ផ្គង់ HONGHU ។ នាវា​ទាំងនេះ​នឹង​ទៅ​ចូលរួម​នា​ពេល​ខាង​មុខ​នេះ ជាមួយ​នាវា​ពិឃាត​បាញ់​មី​ស៊ី​ល LANZHOU និង GUANGZHOU ព្រមទាំង​នាវា​ពិឃាត​បាញ់​មី​ស៊ី​ល YULIN ដែល​បច្ចុប្បន្ន​កំពុង​បំពេញបេសកកម្ម​ផ្សេង ។

ជាមួយ​ឧទ្ធម្ភាគចក្រ​៣​គ្រឿង និង​ទាហាន​ជា​ច្រើន​សិប​នាក់​នៃ​កងកម្លាំង​ពិសេស កង​នាវាចម្បាំង​ចិន​នឹង​ត្រូវ​បែងចែក​ជា​៣​ក្រុម ដែល​ធ្វើ​សកម្មភាព​ក្នុង​បណ្តា​តំបន់​នៃ​សមុទ្រ​ចិន​ខាងត្បូង មហាសមុទ្រ​ឥណ្ឌា និង​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក ដើម្បី​ធ្វើ​សមយុទ្ធ​ផ្សេង​ៗ ។

កង​ម៉ា​រី​ន​ចិន​នឹង​កេណ្ឌ​ប្រមូល​សម្រាប់​សមយុទ្ធ​នូវ​កងទ័ពអាកាស កងទ័ពជើងទឹក កងកម្លាំង​នៅ​លើ​កោះ​XISHA និង​កោះ NANSHA ព្រមទាំង​កងកម្លាំង​នៃ​កង​នាវា BEIHAI។

សមយុទ្ធ​នេះ​សំដៅ​ពង្រឹង​ដល់​ការ​ត្រៀមលក្ខណៈ និង​ការ​សម្របសម្រួល​គ្នា ជាក់ស្តែង​រវាង​បណ្តា​នាវាចម្បាំង និង​កង​យន្តហោះ ព្រមទាំង​កងកម្លាំង​ឯទៀត​ៗ ។

កាលពី​ចុងខែ​កក្កដា ឆ្នាំ​២០១៥ ក្រុង​ប៉េ​កាំ​ង​បាន​បញ្ជូន​ទៅ​កាន់​សមុទ្រ​ចិន​ខាងត្បូង​នូវ​នាវាចម្បាំង​ជាង​១០០​គ្រឿង ព្រមទាំង​នាវា​ផ្ទុក​យន្តហោះ​ទៅ​ចូលរួម​ក្នុង​សមយុទ្ធ​កង​នាវាចរណ៍​នៅ ៕