រមណីយដ្ឋាន​ស្ទឹង​ជីនិត ខ្សោះទឹក ភ្ញៀវ​ទេសចរ​​តិច

រមណីយដ្ឋាន​ស្ទឹង​ជីនិត ខ្សោះទឹក ភ្ញៀវ​ទេសចរ​​តិច

 

 

នៅ​ចម្ងាយ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្សារ​កំពង់ថ្ម ប្រហែលជា ១គីឡូម៉ែត្រ មាន​រមណីយដ្ឋាន​​មួយ​មាន​ឈ្មោះ​ថា “ស្ទឹងជីនិត” ពាក់កណ្ដាល​ធម្មជាតិ និង​សិប្បនិម្មិត​មួយ​កន្លែង ដែល​ធ្លាប់​តែ​មាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​មក​ទស្សនា និង​កម្សាន្ត សប្បាយ​យ៉ាង​ច្រើន​កុះករ តែ​ពេលនេះ​បែរ​ស្ងាត់​ទៅវិញ។

 
រមណីយដ្ឋាន​ស្ទឹង​ជីនិត ខ្សោះទឹក ភ្ញៀវ​ទេសចរ​​តិច

 

កញ្ញា យឺន លាង​អ៊ី អ្នកលក់​សំបុត្រ​នៅ​រមណីយដ្ឋាន​ខាង​លើ​​ បាន​ឱ្យដឹងថា “រមណីយដ្ឋាន​ឆ្នាំនេះ​មិន​សូវ​មាន​មនុស្ស​មកលេង​ទេ ជាពិសេស​នា​រដូវ​ក្តៅ​ប៉ុន្មាន​ខែ​នេះ អាកាសធាតុ​ក្ដៅ​ខ្លាំង​ធ្វើ​ឱ្យ​ទឹក​ស្ទឹង​ស្រក​ខ្លាំង មិន​ហៀរ​តាម​ផ្ទាំង​ថ្ម ធ្វើ​ឱ្យ​ស្ងួត និង​ក្តៅ​ហែង ។ បើ​ពី​ឆ្នាំ​មុនៗ ទឹក​ច្រើន ហើយ​ហៀរ​តាម​ផ្ទាំង​ថ្ម​ដែល​បាន​ធ្វើ​បែប​សិប្បនិម្មិត​នេះ គឺ​ស្រស់​ស្អាត ហើយ​មនុស្ស​មកលេង​យ៉ាង​ច្រើន ជាពិសេស​ពេល​រដូវ​ភ្ជុំ មនុស្ស​ច្រើន​ស្ទើ​តែ​ដែរ​មិន​រូ​ច ” ។

 

អ្នក​លក់​សំបុត្រ​ខាង​លើ​និយាយ​ទៀត​ថា “រមណីយដ្ឋាន​នេះ​បាន​បង្កើត​ឡើង​ជាង ១០ឆ្នាំ​ហើយ ដោយ​មាន​កន្លែង​លេង​ទឹក កញ្ចុះ​សម្រាប់​ហូប​អាហារ ពោង​លេង​ទឹក អាវ​ពោង ទូក​ទា​ជិះ​លេង​ផ្សេងៗ។ ចំណែក​សំបុត្រ​វិញ តម្លៃ ១ ០០០៛ ក្នុង​មនុស្ស​ម្នាក់ ហើយ​ក្មេង​តូចៗ មិន​យក​លុយ​ទេ ”។

 

គួរ​បញ្ជាក់​ផងដែរ​ថា ទីតាំង​រមណីយដ្ឋាន​ខាង​លើ​នេះ គឺ​​ធ្វើ​ដំណើរ​ពី​ផ្សារ​កំពង់ថ្ម ប្រហែល​១​គីឡូម៉ែត្រ​នោះ ​នឹង​ឃើញ​ផ្ទាំង​មួយ​ដាក់ រមណីយដ្ឋាន​ស្ទឹង​ជី​និ​ត ដែល​នៅ​ចម្ងាយ ២០០ម៉ែត្រ​ពី​ផ្លូវ​ចូល រមណីយដ្ឋាន​នេះ​ស្ថិតនៅ​ក្នុង​ភូមិ ព្រៃ​ស្រងែ ឃុំ​បល្ល័ង្ក ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ៕

 

 
រមណីយដ្ឋាន​ស្ទឹង​ជីនិត ខ្សោះទឹក ភ្ញៀវ​ទេសចរ​​តិច

 
រមណីយដ្ឋាន​ស្ទឹង​ជីនិត ខ្សោះទឹក ភ្ញៀវ​ទេសចរ​​តិច

 
រមណីយដ្ឋាន​ស្ទឹង​ជីនិត ខ្សោះទឹក ភ្ញៀវ​ទេសចរ​​តិច

 

អត្ថបទ៖ ឌឿន អ៊ី