កម្មវិធី “BE A STAR” របស់​ស្រា​បៀរ HEINEKEN ទទួល​បាន​ជោគជ័យ​ នៅ​ក្រុងព្រះសីហនុ​

កម្មវិធី “BE A STAR” របស់​ស្រា​បៀរ HEINEKEN ទទួល​បាន​ជោគជ័យ​ នៅ​ក្រុងព្រះសីហនុ​



ភ្នំពេញ ៖ ស្រា​បៀរ Heineken® ជា​ស្រា​បៀរ​មាន​គុណភាព​ខ្ពស់​លំដាប់ថ្នាក់​អន្តរជាតិ​ដំបូង​គេ​បង្អស់ បាន​រៀបចំ​កម្មវិធី “Be a Star” ដោយ​ទទួល​បាន​ជោគជ័យ​គួរ​ឲ្យ​កត់សម្គាល់ នៅ​ក្លិប Skyline នៅក្នុង​ខេត្ត​ព្រះ​សី​ហនុ Skyline កាលពី​ថ្ងៃ​សៅរ៍​ ទី៣០ ខែមេសា កន្លង​ទៅ​នេះ ​ដោយមាន​ការចូលរួម​ពី​ទស្សនិកជន និ​ង​អ្នកគាំទ្រ​យ៉ាងច្រើន​កុះករ​។​

​កម្មវិធី​នេះ​ បាន​ចាប់ផ្តើម​នៅ​ម៉ោង ២១ យប់ និង​បន្ត​រហូតដល់​យប់​ជ្រៅ ដោយ​ស្រា​បៀរ Heineken បាន​ធានា អ្នក​គ្រប់គ្នា​បាន​ទទួល​ការ​ស្វាគមន៍​ជា​ភ្ញៀវ វី​អាយ​ភី និង​ត្រូវ​បាន​ចាត់ទុក​ដូចជា​តា​រា​ក្នុង​រាត្រី​នោះ ជាមួយនឹង​ការ​ប្រគំ​តន្ត្រី​ថ្មីៗ​ល្បីៗ និង​ការ​រាំរែក​គួរ​ឲ្យ​ទាក់ទាញ​។​

អ្នកគាំទ្រ​ជាច្រើន​បាន​រាំ​យ៉ាង​រំភើប​រីករាយ​ពេញ​មួយ​រាត្រី​ទៅតាម​ចង្វាក់​តន្ត្រី​ ដែល​ផ្តល់​ជូន​ដោយ ​ឌី​ជេ វី​ដា ដែល​ជា​ឌីជេ​ដ៏​ល្បីឈ្មោះ​បំផុត​មកពី​ប្រទេស​ថៃ និង​លោក Bross La ជា​តារាចម្រៀង​ហ៊ី​ប​ហប់ រ៉ែ​ប និង R & B កូនកាត់​ខ្មែរ – អាមេរិក ព្រមទាំង​ផ្តល់​ការកម្សាន្ត​សប្បាយ​ជាមួយនឹង​ការ​សម្ដែង​ពិ​សេស​ដោយ​ កញ្ញា ចាន់ គ​ង្គ​កា ដែល​ជា​ម្ចាស់​ជ័យលាភី​នៃ​កម្មវិធី Cambodia’s Next Top Model របស់​ទូរទស្សន៍ MyTV ឆ្នាំ២០១៥ និង កញ្ញា សូ​រៃ​យ៉ាម៉ា​ថា ដែល​ជា​តារា​សម្ដែង តារា​បង្ហាញ​ម៉ូត និង​ពិធី​ការិនី កូនកាត់ ខ្មែរ – អាល្លឺម៉ង់​។

ជា​ផ្នែក​មួយ​នៃ​ការ​ប្ដេជ្ញា​ចិត្ត​របស់​ស្រា​បៀរ Heineken ក្នុង​ការ​ពាំនាំ​យក​តន្ត្រី​អន្តរជាតិ​ទៅកាន់​ព្រះ​រា​ជា​ណាចក្រ​កម្ពុជា កម្មវិធី​លំដាប់​ខ្ពស់​នេះ​មាន​គោលបំណង​បង្ហាញ​ពី​ស្ថានភាព​ក្រុងព្រះសីហនុ​ជាទី​ក្រុង​ទំនើប និង​ទិសដៅ​កម្សាន្ត​ពេល​រាត្រី​នៅ​តំបន់​អាស៊ី​។​

រហូតដល់​មកដល់​បច្ចុប្បន្ន ឆ្នាំនេះ ស្រា​បៀរ Heineken បាន​គាំទ្រ​ព្រឹត្តិការ​លំដាប់​ខ្ពស់ ជាច្រើន​ដូចជា​កម្មវិធី​ឆ្លង​ឆ្នាំ​ថ្មី​នៅ Eclipse Sky Bar នៅ​លើ​អគារ Phnom Penh Tower, កម្មវិធី​ពិសោធន៍​ស្តាប់​តន្ត្រី​ក្នុង​បន្ទប់​បៃតង​របស់​ស្រា​បៀរ Heineken នៅ​ក្លិប Epic និង​កម្មវិធី​ប្រគំ​តន្ត្រី ហ្សា​ស នៅ​វីឡា Oeno នៅ​រាជ​ធានី​ភ្នំពេញ។​

ស្រា​បៀរ Heineken ល្បី​រន្ទឺ​នៅ​ជុំវិញ​ពិភពលោក​ដោយសារ​គំនិត​ផ្ដួចផ្ដើម​វិស័យ​តន្ត្រី​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ថ្មី ហើយ​ក្នុង​ពេល​ឆាប់ៗ​នេះ​នឹង​រៀបចំ​កម្មវិធី​ថ្មី​ ដើម្បី​ផ្តល់​ការកម្សាន្ត​នៃ​ជីវិត​ពេល​រាត្រី និង​ទស្សនីយភាព​តន្ត្រី​នៅ​ទូទាំង​ប្រទេស​។​
​ស្រា​បៀរ Heineken គឺជា​ស្រា​បៀរ​ស្រាល​ស្រទន់ មាន​គុណភាព​ខ្ពស់ និង​មាន​រសជាតិ​ឆ្ងាញ់ ហើយ​ជា​ស្រា​បៀរ​ដែល​ឈានមុខ​គេ​លើ​ទីផ្សារ​នៅក្នុង​បណ្ដា​ប្រទេស​ជាង ១៩៩ ហើយ​ត្រូវ​បាន​ទទួល​ស្គា​ល់​ជា​ស្រា​បៀរ​លំដាប់ថ្នាក់​អន្តរជាតិ​ដែល​ពេញនិយម​បំផុត​ទូទាំង​ពិភពលោក​។

សូម​ចូល​ទៅ​កាន់ ​៖ www.facebook.com/heineken/ ដើម្បី​ចូលរួម​ជាមួយ​អ្នកគាំទ្រ​ស្រា​បៀរ Heineken ចំនួន​ជាង ២០,០០០,០០០ នាក់ ទទួល​បាន​ព័ត៌មាន​ថ្មីៗ​អំពី​កម្មវិធី និង​ព្រឹត្តិការណ៍​តន្ត្រី​ថ្មីៗ​របស់​ស្រា​បៀរ Heineken៕​

កម្មវិធី “BE A STAR” របស់​ស្រា​បៀរ HEINEKEN ទទួល​បាន​ជោគជ័យ​ នៅ​ក្រុងព្រះសីហនុ​

កម្មវិធី “BE A STAR” របស់​ស្រា​បៀរ HEINEKEN ទទួល​បាន​ជោគជ័យ​ នៅ​ក្រុងព្រះសីហនុ​

កម្មវិធី “BE A STAR” របស់​ស្រា​បៀរ HEINEKEN ទទួល​បាន​ជោគជ័យ​ នៅ​ក្រុងព្រះសីហនុ​