លោក​ ប៉ែន ចំ​រ៉ុង និង​ភរិយា ត្រៀម​ចូល​តុលាការ​ថ្ងៃទី​១២​ឧសភា​

លោក​ ប៉ែន ចំ​រ៉ុង និង​ភរិយា ត្រៀម​ចូល​តុលាការ​ថ្ងៃទី​១២​ឧសភា​



ភ្នំពេញ​ ៖ មន្ត្រី​តុលាការ​ថ្លែង​ថា លោក ពេជ្រ វិជ្ជាធរ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​ដីកា​កោះហៅ​ លោក ប៉ែន ចំរ៉ុង ពិធីករ​ល្បីឈ្មោះ និង​អ្នកស្រី ភិន សុ​ដា​លី​ស ឲ្យ​ចូលខ្លួន​មក​តុលា​ការ នៅ​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៦ ខាងមុខនេះ។ ការ​កោះ​ហៅ​នេះ ធ្វើឡើង​តាម​បណ្ដឹងសុំ​លែង​លះ​ប្រពន្ធ​របស់​ លោក ប៉ែន ចំ​រ៉ុង។​

​ប្រភព​ព័ត៌មាន​បញ្ជាក់​ថា លោក ប៉ែន ចំ​រ៉ុង បាន​ទទួល​ដីកាកោះ​រួចហើយ រីឯ​អ្នកស្រី ភិន សុ​ដា​លី​ស ពុំ​ទាន់​បាន​ទទួល​នៅឡើយ​ទេ។​

ស្នេហា​ លោក ប៉ែន ចំរុង ពិធីករ​ល្បីឈ្មោះ​ប្រចាំ​ទូរទស្សន៍ និង​អ្នកស្រី ភិន សុ​ដា​លី​ស កូន​ថៅកែ​ផ​លិត​កម្ម​ភាពយន្ត ដល់​ផ្លូវបំបែក ក្រោយពេល​សំណុំរឿង​លែងលះ​ដល់ដៃ​តុលាការ។ បច្ចុប្បន្ន​បណ្ដឹង​លែងលះ​នេះ កំពុង​ស្ថិត​ក្រោម​ចំណាត់ការ​របស់​លោក​ចៅ​ក្រម ពេជ្រ វិជ្ជាធរ។​

មន្ត្រី​តុលាការ​បាន​បង្ហើប​ឲ្យ​ដឹង​ថា លោក ប៉ែន ចំរុង បាន​ដាច់ចិត្ត​ដាក់ពាក្យ​បណ្ដឹង​ប្ដឹង លែងលះ​ភរិ​យា​ធ្លាប់​កម្សត់កម្រ ជាមួយគ្នា​ជាង​១​ឆ្នាំ ភិន សុ​ដា​លី​ស អស់​រយៈពេល​ជាង​កន្លះ​ខែ​មក​ហើយ ពោល​គឺ​តាំងពី​ពេលមុន​ចូលឆ្នាំ​ខ្មែរ​មក​ម្ល៉េះ ក្រោម​មូលហេតុ​ក្នុង​ពាក្យបណ្ដឹង​លែងលះ ដ៏​គួរ​ឲ្យ​ចម្លែក​នេះ​បាន​ត្រឹមតែ​លើក​ហេតុផល​ថា រស់នៅ​មិន​ចុះសម្រុង​នឹង​គ្នា​តែប៉ុណ្ណោះ​។​

ប៉ុន្តែ​បើ​ផ្អែក​តាម​ប្រភព​ព័ត៌មាន​ពី​ចង្កោម​រស់​នៅ​ក្នុង​មជ្ឈដ្ឋាន​អ្នក​សិល្បៈ​ដូចគ្នា​វិញ បាន​ព្រលយ​ឲ្យ​ដឹង​ថា រវាង​ លោក ប៉ែន ចំរុង និង ភិន សុ​ដា​លី​ស បាន​កើតមាន​ជម្លោះផ្ទៃក្នុង​គ្រួសារ​នេះ ជា​យូរ​មក​ហើយ ពោល​គឺ​តាំងពី​ នាង ភិន សុ​ដា​លី​ស មាន​ផ្ទៃ​ពោះ​ជិត​មួយ​ខែ​ឯណោះ​។​

ដោយឡែក​បើ​ព័ត៌មាន​ខ្លះទៀត​បាន​និយាយ​ថា គេ​សង្កេតឃើញ ភិន សុ​ដា​លី​ស និង ប៉ែន ចំ​រ៉ុង ចា​ប់​ផ្ដើម​ធ្វើ​ឫក​សោះអង្គើយ និង​រករឿង​គ្នា មិន​ចេះ​ចប់​មិន​ចេះ​ហើយ ក្រោយពេល​នាង​មាន​ទម្ងន់​កូន​៣​ខែ​ក្នុង​ផ្ទៃ រហូតដល់​ថ្នាក់​ពេលខ្លះ ​លោក ប៉ែន ចំ​រ៉ុង ខូចចិត្ត​ដើរ​ផឹកស៊ី​ស្រវឹង ស្ទើរ​រាល់​យប់ និង​លែង​ចូល​ដេក​ផ្ទះ ដូច​មុន​ទៀត​ក៏មានដែរ​។ ចំណុច​ទាំងនេះ​ក៏បាន​ធ្វើ​ឲ្យ សុ​ដា​លី​ស កាន់តែ​មាន​លេស​ ដើម្បី​ងាយស្រួល​ក្នុង​ការ​ចោទ​ប្រកាន់​ថា ​ស្វាមី ប៉ែន ចំ​រ៉ុង កំពុង​មាន​ស្នេហា​ថ្មី ជាមួយ​នារី​ផ្សេង​បង្ក​ក្លាយជា​ជម្លោះ​ក្នុង​គ្រួសារ៕

លោក​ ប៉ែន ចំ​រ៉ុង និង​ភរិយា ត្រៀម​ចូល​តុលាការ​ថ្ងៃទី​១២​ឧសភា​

លោក​ ប៉ែន ចំ​រ៉ុង និង​ភរិយា ត្រៀម​ចូល​តុលាការ​ថ្ងៃទី​១២​ឧសភា​

លោក​ ប៉ែន ចំ​រ៉ុង និង​ភរិយា ត្រៀម​ចូល​តុលាការ​ថ្ងៃទី​១២​ឧសភា​