ឯកឧត្តម សឹង សំណាង មេបញ្ជាការ​កងទ័ពអាកាស​ ចែក​ទឹក​ស្អាត​ចំនួន​៣៦៥០០​លីត្រ ​ជូន​ប្រជា​ព​លរដ្ឋ​​

ឯកឧត្តម សឹង សំណាង មេបញ្ជាការ​កងទ័ពអាកាស​ ចែក​ទឹក​ស្អាត​ចំនួន​៣៦៥០០​លីត្រ ​ជូន​ប្រជា​ព​លរដ្ឋ​​

កំពង់ឆ្នាំង​ ៖ អនុវត្តន៍​តាម​អនុសាសន៍​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី​០៥ ខែ​ឧសភា ឆ្នាំ​២០១៦ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ សឹង សំណាង មេបញ្ជាការ​កងទ័ព​អាកាស ក្រុមការងារ​ថ្នាក់​ក​ណ្ដាល និង​ជា​ប្រធាន​ក្រុមការងារ​ ចុះ​ជួយ​ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀ​រ និង​ឯកឧត្តម​ជា​ប្រតិភូ​ក្នុង​ក្រុម​ការងារ សហការ​ជាមួយ​អាជ្ញាធរ​ស្រុក ឃុំ និង​សមត្ថកិច្ច បាន​ចុះ​ចែក​ទឹក​ស្អាត​ចំនួន​៥​រថយន្ត ស្មើ​នឹង​៣៦៥០០​លីត្រ ជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន​២៧៣​គ្រួសារ នៅក្នុង​ភូមិ​ព្រះរាម​រង្សី ឃុំ​ជ្រៃ​បាក់ ដែល​កំពុង​ខ្វះខាត​ទឹក​ប្រើប្រាស់​។​
​ ​
លោក សោម វឺ​ន អភិបាលស្រុក​រលាប្អៀរ​បាន​ឲ្យ​ដឹង​ថា​ ភូមិ​ព្រះរាម​រង្សី ជា​ភូមិ​មួយ​ ដែល​មាន​ប្រភព​ទឹក​ខ្សត់ខ្សោយ​ជាងគេ​នៅក្នុង​រដូវវស្សា ព្រោះតែ​ជីក​អណ្ដូង​មិន​ចេញ​ទឹក ដោយឡែក​នៅក្នុង​រដូវ​ប្រាំ​ង​វិញ​គឺ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​៩០​ភាគរយ​ខ្វះ​ទឹក​ប្រើ​ប្រាស់ ហើយ​នៅក្នុង​រដូវក្ដៅ​នេះ​វិញ​គឺ​ប្រជាព​លរដ្ឋ​ជួប​លំបាក​កាន់​តែ​ខ្លាំង​។​

​ដោយ​មើលឃើញ​ការ​លំបាក​បែប​នេះ​ហើយ ទើប​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ សឹង សំណាង មេ​ប​ញ្ជាការ​កងទ័ពអាកាស ក្រុមការងារ​ថ្នាក់​កណ្ដាល និង​ជា​ប្រធាន​ក្រុម​ការងារ​ ចុះ​ជួយ​ឃុំ​ជ្រៃ​បាក់ ស្រុ​ក​រលាប្អៀរ និង​ឯកឧត្តម​ជា​ប្រតិភូ​ក្នុង​ក្រុមការងារ បាន​នាំ​យក​រថយន្ត​ដឹក​ទឹក​ស្អាត​ចំនួន​៥​គ្រឿង មា​ន​រថយន្ត​របស់​កងរាជអាវុធហត្ថ​ខេត្ត​១​គ្រឿង របស់​មន្ទីរ​សាធារណៈ​ខេត្ត​២​គ្រឿង និង​របស់​ការ​ដ្ឋាន​កិន​ថ្មភ្នំ​ទទឹង​២​គ្រឿង ដឹក​ទឹក​ស្អាត​ចំនួន​៣៦៥០០​លីត្រ ចែក​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​ព្រះរាម​រង្សី​ចំនួន​២៧៣​គ្រួសារ​។​

ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ សឹង សំណាង មេបញ្ជាការ​កងទ័ពអាកាស ក្រុម​ការងារ​ថ្នាក់​កណ្ដាល និង​ជា​ប្រធាន​ក្រុមការងារ ​ចុះ​ជួយ​ឃុំ​ជ្រៃ​បាក់​បាន​ថ្លែង​ឲ្យ​ដឹង​ថា​ អនុវត្តន៍​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ឲ្យ​អាជ្ញាធរ និង​ក្រុមការងារ​គ្រប់​ជាន់ថ្នាក់​ចុះ​ជួយ​ខេត្ត ស្រុក ​និង​ឃុំ ត្រូវតែ​ចុះ​ចែក​ទឹក​ជូន​ប្រជាពលរដ្ឋ​គ្រប់​មូលដ្ឋាន​ ដែល​ខ្វះ​ខា​ត​ទឹក គឺ​មិន​ទុក​ឲ្យ​​ប្រជាពលរដ្ឋ​ណា​ម្នាក់​ខ្វះ​ទឹក​ប្រើប្រាស់​ឡើយ​។​
​ ​
ឯកឧត្តម​ក៏បាន​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន សូម​ប្រុងប្រយ័ត្ន​ភ្លើង​ផ្សែង​មាន​ការប្រើប្រាស់​ចង្ក្រាន​អុស​ធ្យូង និង​ការប្រើប្រាស់​ចរន្ត​អគ្គិសនី កុំ​ឲ្យ​ភ្លើង​ឆេះ​ផ្ទះ។ ទន្ទឹម​នេះ​ដែរ ក៏​ត្រូវ​ប្រុងប្រយ័ត្ន ភ្លៀង ខ្យល់ ផ្គរ​រន្ទះ នៅ​រ​ដូរ​វស្សា​នេះ កុំ​ឲ្យ​មាន​គ្រោះថ្នាក់ ​ដល់​កូន​ចៅ និង​ផ្តាំផ្ញើ​ផង​ដែរ​ ដល់​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​រាយការណ៍​ឲ្យ​បាន​ទាន់​ពេល​វេលា​ទៅ​ថ្នាក់លើ ដើម្បី​ជួយ​ដោះស្រាយ​រាល់​សំណូមពរ និង​ការ​លំបាក​ជូន​ប្រជាពលរដ្ឋ ដោយ​មិន​ត្រូវ​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​អត់បាយ ឬ​អត់​ទឹក​ប្រើ​នោះ​ឡើយ​៕