សមត្ថកិច្ច​ចម្រុះ ​ចុះ​ត្រួតពិនិត្យ​ការ​ដាក់​តាំង​លក់​សំបក​កង់ និង​ពោះវៀន​ម៉ូតូ ​រំលោភ​កម្មសិទ្ធិបញ្ញា​

បន្ទាយមានជ័យ ៖ សមត្ថកិច្ច​ចម្រុះ​រួមមាន​ប៉ូលិស​សេដ្ឋកិច្ច​ខេត្ត ប៉ូលិស​សេដ្ឋកិច្ច​ក្រសួង​មន្ត្រី​កាំកុង​ត្រូល បាន​ធ្វើ​ការ​ចុះ​ត្រួតពិនិត្យ​នូវ​ការ​ដាក់​តាំង​លក់​សំបក​កង់​ម៉ាក IRC រំលោភ​កម្មសិទ្ធិបញ្ញា កាលពី​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០១៦ នៅ​តាម​ជាង​ជួសជុល​ម៉ូតូ​ ដែល​មាន​លក់​គ្រឿងបន្លាស់ ជាច្រើន​កន្លែ​ង ក្នុង​ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោក ឡុង ស្រេង ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បាន​ឲ្យ​ដឹង​ថា ការ​ចុះ​ត្រួតពិនិត្យ​នេះ​គឺ​បន្ទាប់ពី​ទទួល​បាន​ពាក្យបណ្ដឹង​ពី​ក្រុមហ៊ុន គង់ នួន គ្រុប​ ដែល​ជា​ក្រុមហ៊ុន​នាំចូល​ផ្ដាច់មុខ​សំបក និង​ពោះវៀន​ម៉ូតូ​ម៉ាក IRC ហើយ​ការ​ចុះ​នេះ​ដែរ នឹង​បន្ត​ត្រួតពិនិត្យ​ទូទាំង​ខេត្ត។

ជាមួយ​គ្នា​នេះ​ដែរ​ លោក ស៊ាន ស៊ី​ណាត ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ការ​ត្រួតពិនិត្យ​នេះ​រក​ឃើញ​ថា មានការ​ដាក់​លក់​នូវ​ទំនិញ​សំបក​កង់ និង​ពោះវៀន​ម៉ូតូ​ម៉ាក IRC ដែល​រំលោភ​កម្មសិទ្ធិបញ្ញា តែ​វា​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ ហើយ​ត្រូវ​បាន​ដកហូត​មក​រក្សា​ទុក​នៅ​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់៕