មុន​ប៉ះ​ចិន​-​តៃប៉ិ កម្ពុជា​ស្វាគមន៍​ទី​ម័​រ​ខាងកើត​នៅ​ថ្ងៃទី​២៩ ខែឧសភា​

សុក ច័ន្ទរស្មី ដែល​ជាកីឡាករ​បម្រុង បាន​ស៊ុត​បាល់បញ្ចូលទីទាំងបីគ្រាប់​ក្នុងជ័យជម្នះ ៣-២ ​លើទីម័រខាងកើតនាវគ្គ​ជម្រុះ Suzuki Cup នៅឡាវកាលពី​ឆ្នាំ​២០១៤នៅមុន​យុទ្ធនា​ការប្រកួត Play-off វគ្គ​ជម្រុះ​ជុំ​ទី​បី​នៃ​ព្រឹត្តិការណ៍ AFC Asian Cup ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា ស្វាគមន៍​ក្រុម​ជម្រើសជាតិ​ទី​ម័​រ​ខាងកើត​សម្រាប់​ជំនួប​មិត្តភាព​អន្តរជាតិ នា​ថ្ងៃទី​២៩ ខែឧសភា ខាងមុខនេះ​។​

 យោងតាម​កាល​វិភា​គប្រ​កួត​ដែល​ផ្សាយ​នៅលើ​​របស់​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) កម្ពុជា​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​ទី​ម័​រ​ខាងកើត​សម្រាប់​ជំនួប​មិត្តភាព​នៅ​ពហុ​កីឡដ្ឋាន​ជាតិ នា​វេលា​ម៉ោង​៧​ល្ងាច ថ្ងៃទី​២៩ ខែឧសភា​។​

​កម្ពុជា និង​ទី​ម័​រ​ខាងកើត សុទ្ធ​តែមាន​បេសកកម្ម​រៀងៗ​ខ្លួន ក្នុងការ​ប្រកួត​វគ្គ Play-off វគ្គ​ជម្រុះ​ជុំ​ទី​បី​នៃ​ព្រឹត្តិការណ៍ AFC Asian Cup 2019 ដោយ​កម្ពុជា​ត្រូវ​ប៉ះ​ចិន​-​តៃប៉ិ ខណៈ​ទី​ម័​រ​ខាងកើត​ជួប​ម៉ាឡេស៊ី​។​

​បន្ទាប់ពី​ជំនួប​មិត្តភាព​ជាមួយ​ទី​ម័​រ​ខាងកើត កម្ពុជា​ត្រូវ​ទៅ​ប្រកួត​នៅ​ទឹកដី​ចិន​-​តៃប៉ិ សម្រាប់​ជើង​ទីមួយ​នា​ថ្ងៃទី​២ ខែមិថុនា មុននឹង​ធ្វើជា​ម្ចាស់ផ្ទះ​វិញ​នា​ថ្ងៃទី​៧ ខែមិថុនា​៕