បុរស​ម្នាក់​ឃោរឃៅ​មែន​! ប្រើ​សត្វ​ឆ្កែ​ដ៏​តូច​ឲ្យ​អូស​រទេះ​ដូច​សេះ ហើយ​ខ្លួន​ជិះ​យ៉ាង​សង្ហារ

មនុស្សជាច្រើនបានកំពុងបញ្ចេញកំហឹងយ៉ាងខ្លាំង ក្រោយវីដេអូមួយត្រូវបានបង្ហោះចូលអ៊ីនធើរណេត បង្ហាញឲ្យឃើញបុរសម្នាក់ជិះនៅលើរទេះ ដែលត្រូវបានអូសទាញដោយសត្វឆ្កែដ៏តូច១ក្បាល នៅតាមបណ្តោយដងផ្លូវមួយកន្លែង ក្នុងប្រទេសចិន ។

យោងប្រភពព័ត៌មាននៃវីដេអូបង្ហោះនៅលើអ៊ីនធើរណេត បានឲ្យដឹងថា ហេតុការណ៍បង្កជារលកកំហឹងនេះ បានកើតឡើងនៅក្នុងទីក្រុង Baoding ខេត្ត Hebei កាលពីពេលថ្មីកន្លងទៅនេះ ។

វីដេអូបានបង្ហាញឲ្យឃើញម្ចាស់ដ៏ឃោរឃៅនោះ អង្គុយនៅលើរទេះរុញមួយ ខណៈសត្វឆ្កែមាឌល្អិតរបស់គេ ដែលត្រូវបានដាក់ទឹមដូចសេះ បោលអូសធ្លាក់អណ្តាតថ្លិនតែម្តង ។

យ៉ាងណាមិញ វីដេអូដែលបានថតដោយអ្នកដំណើរតាមរថយន្ត ដែលមានការភ្ញាក់ផ្អើល ត្រូវបានឮស្រែកដាក់បុរសរូបនោះ ខណៈគាត់កំពុងធ្វើដំណើរនៅអែបៗចិញ្ចើមផ្លូវ ។

បុរស​ម្នាក់​ឃោរឃៅ​មែន​! ប្រើ​សត្វ​ឆ្កែ​ដ៏​តូច​ឲ្យ​អូស​រទេះ​ដូច​សេះ ហើយ​ខ្លួន​ជិះ​យ៉ាង​សង្ហារ

ជាមួយគ្នានោះផងដែរ ម្ចាស់ឆ្កែរូបនោះ បានជជែកលេងជាមួយអ្នកដំណើរនៅក្នុងរថយន្ត “ហាក់ដូចជាគ្មានអ្វីប្លែកពីធម្មតា អំពីរបៀបនៃការដឹកជញ្ជូនរបស់គាត់សោះ” ។

ប៉ុន្តែ យ៉ាងណាក៏ដោយ ថ្វីបើវាអូសមើលទៅហាក់ដូចជាធម្មតា នៅក្នុងវីដេអូឃ្លីបជិត១នាទីនេះក្តី, តែទម្ងន់របស់មនុស្សពេញវ័យ ប្រៀបធៀបទៅនឹងសត្វចិញ្ចឹមដ៏តូចនេះ ពិតជាពុំអាចទទួលយកបានឡើយ ៕

ចុះប្រិយមិត្តយើងវិញ យល់ឃើញយ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា!