លួច​ចូល​ដីខ្មែរ​ខុសច្បាប់ ចាប់​ទៅ​ស្រុក​វិញ​

ខេត្តរតនគិរី ៖​ កម្លាំង​វរ​ការពារ​ព្រំដែន​គោក​លេខ​៦២៣ សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​អូ​រយ៉ា​ដាវ​ កាលពី​វេលា​ម៉ោង​០១ ​និង​១០​នាទី​រំលងអធ្រាត្រ​ ​ឈាន​ចូល​ថ្ងៃ​ទី​០៥ ​ឧសភា ២០១៥ បាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​៤​នាក់ ដែល​លួច​​ចូល​ទឹក​ដី​ខ្មែរ​ដោយ​​ខុស​ច្បាប់ ​។

មន្ត្រី​នរ​គ​បាល​ស្រុក​អូ​រយ៉ា​ដាវ​ប្រាប់​ឱ្យ​​ដឹង​ថា​ ជនជាតិ​វៀតណាម​ទាំង​៤​នាក់​ ១-​ឈ្មោះ​តឹង ថា​ន់​ឡុ​ង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ស្រុក​កំណើត​ឃុំ​យ៉ា​លើ​ប ស្រុក​អេ​ស៊ី​ប ខេត្ត​ដា​ឡាក់ ​២-​ឈ្មោះហុង ថា​ញ់​សាង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ​ ស្រុក​កំណើតឃុំ​យ៉ា​លើ​ប ស្រុក​អេ​ស៊ី​ប ខេត្ត​ដា​ឡាក់ ​​៣-​ឈ្មោះ​ង្វៀ​ន តាំង​ហ្វី ភេទ​ប្រុស មាន​ស្រុក​កំណើត​នៅ​ក្រុង​គុយ​ញើ​ង និង​​​៤-​ឈ្មោះ​ង្វៀ​ង ថា​ន់​ទឿ​ង ភេ​ត​ប្រុស អាយុ​៣៨​ឆ្នាំ ស្រុក​កំណើត ឃុំ​ភឿ​កអាង ស្រុក​ទី​ភឿ​ក ខេត្ត​បិ​ន​ឌិន ​(​ប្រទេស​វៀតណាម​)​។

មន្ត្រី​នគរបាល​ខាងលើ​ប្រាប់​បន្ត​ទៀត​ថា ​ការ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ទាំង​៤​នាក់​ខាងលើ​នេះ ​ខណៈ​​ពួក​គាត់​កំពុង​វង្វេងផ្លូវ​ចូល​ដី​ខ្មែរ​ដោយ​ខុសច្បាប់​ ត្រង់​ចំណុច​ព្រៃ​មាស​ ស្ថិត​ក្នុងភូមិ​ដរ ឃុំ​យ៉ា​ទុង ស្រុក​អូ​រយ៉ា​ដាវ​ ខេត្តរតនគិរី​ ។ ​បន្ទាប់​ពី​ធ្វើការ​សាកសួរ​រួច​មក នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ​ឧសភា ​២០១៦ ជនជាតិ​វៀតណាម​ទាំង​៤​នាក់ ត្រូវ​​កម្លាំង​នគរបាល​ការពារ​ព្រំដែន​លេខ​៦២៣​ បញ្ជូន​ទៅ​ប្រទេស​វៀតណាម​វិញ​​ ។

ប្រភព​​ផ្សេង​​ទៀតប្រាប់​ថា​ ជនជាតិ​វៀតណាម​ទាំង​៤នាក់​​​នេះ​ ចូល​មក​តំបន់​ព្រៃ​មាស​គោល បំណង​ជីក​រ៉ែ​មាស​​ ។

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ទាក់ទងនឹងករណីខាងលើនេះដែរ កម្លាំងការិយាល័យ អន្តោប្រវេសន៏ និងកម្លាំងនគរបាល ទេសចរណ៏ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅម៉ោង១៧៖២០នាទី ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ នៅចំណុចឆ្នេរអូរឈើទាល ស្ថិតក្នុងក្រុម១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បន្ទាប់ពីរកឃើញថា ស្នាក់នៅកម្ពុជាពុំមាន លិខិតស្នាមត្រឹមត្រូវ និងលើសទិដ្ឋាការ។

មន្ត្រីនគរបាលបានអោយដឹងថា ជនបរទេសដែលត្រូវឃាត់ខ្លួន ទី១-ឈ្មោះ Fomin Sergei ភេទប្រុស សញ្ជាតិរុស្សី កើតថ្ងៃទី៣ ខែកញ្ញា ឆ្នាំ១៩៥៨ កាន់លិខិតឆ្លងដែនលេខ ៧១ ៣១៦១១៨៩ ផុតសុពលភាពថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ (អំពីបទស្នាក់នៅ លើសទិដ្ឋាការកំណត់ តាំងពីថ្ងៃទី៦ ខែកក្កដា ២០១៥) និងទី២-ឈ្មោះ Ronald Lueddere ភេទប្រុស សញ្ជាតិអាមេរិក កើតថ្ងៃទី៥ ខែឧសភា ឆ្នាំ១៩៧៩ (អំពីបទស្នាក់នៅគ្មានលិខិតឆ្លងដែន បង្កអំពើហឹង្សា និងភាពអនាធិបតេយ្យ ដើរអុកឡុកតាមបណ្តាភោជនីយដ្ឋាន និងផ្ទះសំណាក់មួយចំនួន នៅតាមបណ្តោយឆ្នេរអូឈើទាល )៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

លួច​ចូល​ដីខ្មែរ​ខុសច្បាប់ ចាប់​ទៅ​ស្រុក​វិញ​

លួច​ចូល​ដីខ្មែរ​ខុសច្បាប់ ចាប់​ទៅ​ស្រុក​វិញ​