សាខា​ចលនា​យុវជន​ក្រុម​១៥៧ ខេត្តតាកែវ នាំ​អំណោយ​ចែកជូន​ពលរដ្ឋ​ក្រីក្រ នៅ​ស្រុក​ទ្រាំង​

តាកែវ:
ប្រធាន​ចលនា យុវជន​ក្រុម​១៥៧ សាខា​ខេត្តតាកែវ លោក កែវ វ៉ា​ន្នី និង​ក្រុមការងារ​រសៀល​ថ្ងៃ អង្គា​រ៏ ទី​៣ ខែឧសភា ឆ្នាំ​២០១៦ បាន​នាំ​អំណោយ​របស់លោក ហ៊ុន ម៉ា​ណែ​ត យកទៅ​ចែកជូន ប្រជាពលរដ្ឋ​ក្រីក្រ​៣​គ្រូ​សារ ដែលមាន​ទីលំនៅ​ក្នុង​ឃុំ​ព្រៃ​ស្លិ​ក ស្រុក​ទ្រាំង ដែល​កំពុងតែ​ជួប​នូវ​ការ លំបាក​ផ្នែក​ជីវភាព​។​

​មានប្រសាសន៍​ទៅកាន់ បងប្អូន​ប្រជាពលរដ្ឋ ក្រីក្រ​ទាំង ៣​គ្រូ​សារ លោក កែវ វ៉ា​ន្នី បាន​ពាំ​នាំនូវ​ការផ្ញើ សាកសួរ​សុខទុក្ខ​ពី​លោក លោក ហ៊ុន ម៉ា​ណែ​ត ស្ថាបនិក ច​នា​យុវជន​កម្ពុជា​ក្រុម​១៥៧ និង​លោក ម៉ឹង ពន្លក ប្រធាន​ចលនា​យុវជន​ក្រុម​១៥៧ ដល់​បងប្អូន​ប្រជាពលរដ្ឋ ហើយ​ជានិច្ច​ជា​កាល ទីណា​ដែលមាន​ប្រជាពលរដ្ឋ ជួប​នៅ​ទុក្ខលំបាក ថ្នាក់ដឹកនាំ​ចលនា យុវជន​កម្ពុជា​ក្រុម​១៥៧ តែងតែ​ចាត់​អោយ​មន្ត្រីក្រោមឱវាទ ចុះ​នាំយក​អំណោយ មក​ចែកជូន​បងប្អូន ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង​។​

​នៅក្នុង​ឱកាស​នោះ ផងដែរ​លោក កែវ វ៉ា​ន្នី បាន​ប្រាប់​ឲ្យ​អាជ្ញាធ​ភូមិ​ឃុំ និង​នគ​បាល​ប៉ុស្តិ៍ ត្រូវយក​ចឹ​ត្ត​ទុកដាក់ ពី​សុខទុក្ខ​ប្រជាពលរដ្ឋ នៅ​មូលដ្ឋាន​របស់ខ្លួន ហើយ​បើ​មាន​ប្រជា​ពល​ណា ជួប​នូវ​បញ្ហា​ជីវភាព​ខ្លាំង ត្រូវ​រាយការណ៍​ថ្នាក់លើ​របស់ខ្លួន ឬ​ប្រាប់​មក ចលនា​យុវជន​កម្ពុជា ក្រុម​១៥៧ ខេត្តតាកែវ និង​រាយការណ៍​បន្ត ទៅ​ថ្នាក់ដឹកនាំ ដើម្បី​នាំយក​អំណោយ មកជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ អោយបាន​ទាន់ពេលវេលា ៕​