ព្យុះ​២​លើក​ផ្ទួនៗ​គ្នា​បំផ្លាញ​ផ្ទះ​អស់​៨៩​ខ្នង​ក្នុងនោះ​មន្ទីរពេទ្យ​ស្រុក​ក៏ត្រូវ​រង​ការខូចខាត​ដែរ​

ឧ​ត្ត​រ​មានជ័យ:

ផ្ទះ​ប្រជាពលរដ្ឋនៅក្នុង​ឃុំ​ចំនួន​៣​ឃុំ របស់​ស្រុក​អន្លង់វែង​ មានផ្ទះ​ចំនួន​៨៩ ខ្នង​ក៏ត្រូវ​បាន​ខ្យល់ព្យុះ​បោកបក់ បណ្តាលអោយ​ខូចខាត​។ ក្នុង​ចំនួន​នោះ​មាន​អគារ​មន្ទីរ ពេទ្យ​ស្រុក​អន្លង់វែង ក៏​ត្រូវបាន​ខ្យល់ព្យុះ​បោកបក់​បំផ្លាញ​ដំបូល​។​

​   
​ខ្យល់ព្យុះ​នោះបាន​កើតឡើង​ផ្ទួនៗ​គ្នា​កាលពី​វេលា​ម៉ោង​១៥​និង​២០​នាទី និង​ម៉ោង ១៦​និង​២៨​នាទី​ថ្ងៃទី​៣​ខែឧសភា​ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច​ឃុំ​អន្លង់វែង​ឃុំ​ថ្លា​ត​និង​ឃុំ​ត្រពាំង​ប្រី​យ ក្នុងស្រុក​អន្លង់វែង​។​
​   
​សមត្ថកិច្ច​បានបញ្ជាក់​ថា នៅ​ម៉ោង​១៥​និង​២០​នាទី គឺ​ខ្យល់ព្យុះ​បាន​បោកបក់​បំផ្លាញ ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៨៨​ខ្នង ក្នុងនោះ​គឺ​ឃុំ​អន្លង់វែង​ខូចខាត​ផ្ទះ​ចំនួន​៧៩​ខ្នង​និង​រលំ​ដល់​ដី ចំនួន​៧​ខ្នង ។​ឃុំ​ថ្លា​ត​ប៉ើង​ដំបូល​ចំនួន​២​ខ្នង និង​ត្រពាំង​ប្រី​យ៍​ចំនួន​៨​ខ្នង ប៉ើង​ដំបូល​ដែរ​។​
​    ​
ដោយឡែក​នៅវេលា​ម៉ោង​១៦​និង​២៨​នាទី ថ្ងៃ​ដដែល​មាន​ករណី​ខ្យល់ព្យុះ​កន្ត្រាក់ មួយទៀត​កើតឡើង​និង​បណ្តាលអោយ​អគារ​មន្ទីរពេទ្យបង្អែក​ស្រុក​អន្លង់វែង មួយ​ខ្នង​ត្រូវ បាន​ខ្យល់ព្យុះ បោកបក់​បំផ្លាញ​ដំបូល​ស្ទើរ​ទាំងស្រុង​។​
​    ​
ចំពោះ​ការខូចខាត​វិញ​សមត្ថកិច្ច និយាយថា បាន​ខូចខាត​បាក់​អង់​តែ​ន​នៅ​អតីត​ផ្ទះ តា​ម៉ុក របួស​មនុស្ស​ចំនួន​៦​នាក់ និង​ខូចខាត​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​អស់​ជាច្រើន​។​
​    ​
សមត្ថកិច្ច​និយាយ​ដែរ​ថា នេះ​ជា​លើក​ទី​២​ហើយ​ដែល​កើត​នៅ​ស្រុក​អន្លង់វែង នៅ ពេល​ថ្មីៗ​នេះ ហើយ​លើក​ទី​១​កាលពី​ចុងខែ​មេសា មានផ្ទះ​ប្រជាពលរដ្ឋ​រាប់សិប​ខ្នង​ក៏ត្រូវ ខ្យល់ព្យុះ​បំផ្លាញ​ផងដែរ​។​
​    ​
ក្រោយពី​កើតហេតុ ក្រុមការងារ​ថ្នាក់ជាតិ​របស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​ចុះ​ចែក​អំ ណោ​យ​បាន​ទាន់ពេលវេលា ដោយ​មិន​បង្អែបង្អង់​ឡើយ​៕

ព្យុះ​២​លើក​ផ្ទួនៗ​គ្នា​បំផ្លាញ​ផ្ទះ​អស់​៨៩​ខ្នង​ក្នុងនោះ​មន្ទីរពេទ្យ​ស្រុក​ក៏ត្រូវ​រង​ការខូចខាត​ដែរ​

ព្យុះ​២​លើក​ផ្ទួនៗ​គ្នា​បំផ្លាញ​ផ្ទះ​អស់​៨៩​ខ្នង​ក្នុងនោះ​មន្ទីរពេទ្យ​ស្រុក​ក៏ត្រូវ​រង​ការខូចខាត​ដែរ​

ព្យុះ​២​លើក​ផ្ទួនៗ​គ្នា​បំផ្លាញ​ផ្ទះ​អស់​៨៩​ខ្នង​ក្នុងនោះ​មន្ទីរពេទ្យ​ស្រុក​ក៏ត្រូវ​រង​ការខូចខាត​ដែរ​

ព្យុះ​២​លើក​ផ្ទួនៗ​គ្នា​បំផ្លាញ​ផ្ទះ​អស់​៨៩​ខ្នង​ក្នុងនោះ​មន្ទីរពេទ្យ​ស្រុក​ក៏ត្រូវ​រង​ការខូចខាត​ដែរ​
​រូបភាពៈ  ព្យុះ​២​លើក​ផ្ទួនៗ​គ្នា​បំផ្លាញ​ផ្ទះ​អស់​៨៩​ខ្នង ក្នុងនោះ​មន្ទីរពេទ្យ​ស្រុក​ក៏ត្រូវ​រង​ការខូចខាត​ដែរ​៕​គូលែន​