មុន​នេះ​បន្តិច ខ្យល់​កន្ត្រាក់​វាយប្រហារ​ស្រុក​កែវ​សីមា

ខេត្តមណ្ឌលគិរី ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​មក​ថា នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០៥ ឧសភា ២០១៦ ខ្យល់​កន្ត្រាក់​បាន​បោកបក់​វាយប្រហារ​លំនៅ​ដ្ឋា​ន​នៅ​ក្នុងភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ។

សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា​ផ្ទះ​ប្រជាពលរដ្ឋ​១​ខ្នង ស្ថិត​នៅ​ក្រោយ​ខារ៉ាអូខេ កា​ឡាក់​ស៉ី​ធូ ស្ថិត​ក្នុងភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម​ស្រុក​កែវ​សីមា​បាន​របើក​ដំបូល​ទាំងស្រុង​៕