សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​២​នាក់​ ​រួម​និង​វត្ថុតាង​ថ្នាំញៀន​ចំនួន​៣២​កញ្ចប់

តាកែវ:
ជនសង្ស័យ​ចំនួន​២​នាក់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ឃាត់ខ្លួន កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​កាលពី​ថ្ងៃទី ៥ ខែឧសភា ឆ្នាំ​២០១៦ ដោយ​ជាប់ចោទ​ពីបទ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់   ។

ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​កាលពី​ថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០១៦ វេលា​ម៉ោង ២២​និង​២០​នាទី នៅ​ចំណុច​ភូមិ​ពោធិ៍ ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក គិរីវង់ ខេត្តតាកែវ  ។

លោក   យ៉ុ​គ សារ៉ាត់     ​អធិការនគរបាល​ស្រុក​គិរីវង់​បានអោយដឹងថា ជនសង្ស័យ​ទាំង​២​នាក់​រួមមាន​ឈ្មោះ ពេជ្រ ពន្លឺ ភេទ​ប្រុស អាយុ​១៨ ឆ្នាំ រស់នៅ​ភូមិ​កំពង់ ឃុំ​ព្រះបាទ​ជានជុំ ស្រុក​គិរីវង់​មុខរបរ​មិន​ពិតប្រាកដ  ម្នាក់ទៀត​ឈ្មោះ ឯម សាហាវ​ភេទ​ប្រុស អាយុ​១៤​ឆ្នាំ រស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ ក្រោយពេល​ឃាត់ខ្លួន​ជនសង្ស័យ​សមត្ថកិច្ច​បា​ន​ធ្វើ​ការដកហូត​វត្ថុតាង​មួយចំនួន​រួមមាន ថ្នាំញៀន​ប្រភេទ​ម្សៅ​ក្រាម​ព​ណ័ស​ថ្លា​ចំនួន​៣២​កញ្ចប់​តូច មាន​ទម្ងន់ ៣.៨​ក្រាម  កញ្ចប់​បារី​ហ្វិ​ន​១ មាន​បារី​៣​ដើម  ដែកកេះ​១ ដាវ​សា​ម៉ូ​រ៉ៃ ១​ដើម​និង​ខ្វាង​១​ដើម  ។ ​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​ទាំង​២​នាក់​បាន​សារភាពថា​ពួកគេ​ពិតជា​បានធ្វើ​សកម្មភាព​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ពិតប្រាកដ​មែន​៕