ពេជ្រ សោភា ប្រកាស​ស្វែងរក​តំបន់​ដែល​ខ្វះខាត​ទឹក​ខ្លាំង (​មាន​វីដេអូ​)

6 Videos


តារាចម្រៀងឡើងកូដខ្លាំង ពេជ្រ សោភា បានប្រកាសសួររកតំបន់ណាដែលខ្វះខាតទឹកប្រើប្រាស់ខ្លាំង អ្នកនាងនឹងជួយតាមលទ្ធភាពរបស់អ្នកនាងដែលអាចធ្វើទៅបាន ក្រោយពេលដែលមួយរយៈនេះរលកកម្ដៅបានបោកផ្ទប់មកលើប្រទេសយើងខ្លាំងស្ទើរមិនធ្លាប់មាន រហូតដល់ធ្វើឱ្យតំបន់មួយចំនួននៅក្នុងប្រទេសជួបប្រទះការខ្វះខាតទឹកសម្រាប់បរិភោគ និង ប្រើប្រាស់យ៉ាងខ្លាំង ។

ពេជ្រ សោភា ប្រកាស​ស្វែងរក​តំបន់​ដែល​ខ្វះខាត​ទឹក​ខ្លាំង (​មាន​វីដេអូ​)

នៅក្នុងគណនីហ្វេសប៊ុករបស់អ្នកនាង ពេជ្រ សោភា អ្នកនាងបានបង្ហោះវីដេអូសំណូមពរដល់មហាជនមេត្តាផ្តល់ ព័ត៌មានលម្អិតដល់រូបអ្នកនាងនូវតំបន់ណាដែលខ្វះខាតទឹកប្រើប្រាស់ខ្លាំង អ្នកនាងនឹងមានអ្វីខ្លះតិចតួចសម្រាប់ជួយឧបត្ថម្ភទៅតាមលទ្ធភាពរបស់អ្នកនាង ។ ការកើតចិត្តអាណិតអាសូរចង់ជួយដល់បងប្អូនដែលមាន ការខ្វះខាតទឹកប្រើប្រាស់នេះ ដោយសារតែអ្នកនាងមើលឃើញថាបច្ចុប្បន្ននេះអាកាសធាតុប្រែជាក្ដៅខុស ពីធម្មតា ហើយអ្នកនាងក៏យល់ដល់សុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលខ្វះខាតទឹកក្នុងការប្រើប្រាស់នេះតែម្ដង ។

ពេជ្រ សោភា ប្រកាស​ស្វែងរក​តំបន់​ដែល​ខ្វះខាត​ទឹក​ខ្លាំង (​មាន​វីដេអូ​)

ក្រោយការបញ្ចេញវីដេអូសួររកតំបន់ដែលខ្វះខាតទឹកខ្លាំងពិតប្រាកដនេះ ក៏មានមហាបានឆ្លើយតបបង្ហាញប្រាប់ ដល់អ្នកនាងដែលឃើញថាមានមិនតិចតំបន់នោះឡើយដែលខ្វះខាតទឹកប្រើប្រាស់នាពេលបច្ចុប្បន្ននេះ ហើយក៏មិនទាន់ដឹងថា អ្នកនាង ពេជ្រ សោភា នឹងចុះទៅជួយនៅតំបន់ណាមួយនៅឡើយ ។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយនោះឡើយ ដែលអ្នកនាង ពេជ្រ សោភា ធ្វើធម៌សប្បុរសទៅកាន់បងប្អូនប្រជាពលរដ្ឋដែលជួបការខ្វះខាតនៅតាមតំបន់ដាច់ស្រយាល ហើយនេះក៏ជាអ្វីធ្វើឱ្យមហាជនពោលសរសើរ និង ស្រឡាញ់ចូលចិត្តអ្នកនាង ពេជ្រ សោភា តាំងពីចាប់ផ្ដើមល្បីឈ្មោះ
រហូតមកទល់ពេលនេះផងដែរ ៕ ភូមិន្ទ

ពេជ្រ សោភា ប្រកាស​ស្វែងរក​តំបន់​ដែល​ខ្វះខាត​ទឹក​ខ្លាំង (​មាន​វីដេអូ​)
ពេជ្រ សោភា ប្រកាស​ស្វែងរក​តំបន់​ដែល​ខ្វះខាត​ទឹក​ខ្លាំង (​មាន​វីដេអូ​)