លោក ប៉ែន ចំ​រ៉ុង និង ​ភិន សុ​ដា​លី​ស ត្រៀម​ឡើង​តុលាការ​ថ្ងៃ​១២ ខាងមុខនេះ​!

6 Videos

ក្រោយពីលោក ប៉ែន ចំរ៉ុង បានដាក់ពាក្យលែងលះ ភិន សុដាលីស រយៈពេលជាងកន្លះខែមក ពេលនេះ តុលាការក៏បានចេញដីការកោះហៅប្តីប្រពន្ធឥតខាន់ស្លាមួយគូរនេះ ចូលខ្លួនទៅតុលាការនៅ ថ្ងៃទី១២ ខែឧសភា ខាងមុខនេះ ។

គេមិនទាន់ដឹងច្បាស់ថាតើនៅថ្ងៃទី១២ ខែឧសភា ខាងមុខនេះ លោក បែ៉ន ចំរ៉ុង និង ភិន សុដាលីស បង្ហាញវត្តមានតាមការកោះហៅរបស់តុលាការឬយ៉ាងណានោះទេ?លោក ប៉ែន ចំរ៉ុង បានដាក់ពាក្យប្តឹង លែងលះ ភិន សុដាលីស ដោយហេតុផលរស់នៅមិនចុះសម្រុងជាមួយគ្នា ក្រោយពីអ្នកទាំងពីរបានរួម រស់នៅ ជាមួយគ្នា ដោយមិនបានរៀបការអស់រយៈ ពេលប្រមាណជាងមួយឆ្នាំ។ពេលនេះដែរ ភិន សុដាលីស កំពុងពរពោះកូនក្នុងផ្ទៃប្រមាណជាងបីខែ ។

លោក ប៉ែន ចំ​រ៉ុង និង ​ភិន សុ​ដា​លី​ស ត្រៀម​ឡើង​តុលាការ​ថ្ងៃ​១២ ខាងមុខនេះ​!

ក្រោយពីចំណងស្នេហ៍របស់អ្នកទាំងពីរដល់ទីបញ្ចប់ គេសង្កេតឃើញ តារាក្នុងសិល្បៈ ក៏ដូច ជាម ហាជន នៅក្នុងបណ្តាញហ្វេសប៊ុកបានបញ្ចេញមតិយោបល់ជាច្រើន ដោយមានអ្នកខ្លះដាក់កំហុសអោយ ភិន សុដាលីស ឯអ្នកខ្លះទៀតដាក់កំហុសអោយលោក បែ៉ន ចំរ៉ុង ថាជាបុរសមិនទទួលខុសត្រូវ ចំពោះនារីដែលខ្លួនស្រលាញ់ ។

លោក ប៉ែន ចំ​រ៉ុង និង ​ភិន សុ​ដា​លី​ស ត្រៀម​ឡើង​តុលាការ​ថ្ងៃ​១២ ខាងមុខនេះ​!

ទោះបីជាយ៉ាងនេះក្តីរហូតមកដល់ពេលនេះ គេនៅមិនទាន់ទទួលបានការបកស្រាយពីលោក ប៉ែន ចំរ៉ុង និង ភិន សុដាលីស នៅឡើយទេ ។ ដោយឡែក លោក អិុន សុភិន ជាឪពុកបង្កើតរបស់ ភិន សុដាលីស បានអះអាងថា ភិន សុដាលីស កូនស្រីរបស់លោកពិតជាអស់ចិត្តពីលោក ប៉ែន ចំរ៉ុង ពិតមែនហើយ លោកនៅតែស្រលាញ់ និងទទួលកូនស្រីលោកមកវិញ ។ លោកមានជំនឿថា កូនស្រីរបស់លោកមិនគិតខ្លីនោះទេ ៕ចេនី