តើនឹងមានអ្វីកើតឡើង បើយកបន្ទះដំឡូងមកបិទស្បែករៀងរាល់ថ្ងៃ?

ដំឡូងជាបន្លែដែលសម្បូរទៅដោយវីតាមីននិងសារធាតុរ៉ែដែលអាចផ្តល់គុណប្រយោជន៍យ៉ាងច្រើនសម្រាប់សុខភាពរាងកាយនិងសុខភាពស្បែក ដូចជា៖

– វីតាមីនC៖ ជួយប្រឆាំងនឹងរ៉ាឌីកាល់សេរី ជួយព្យាបាលរបួសឲ្យជាឆាប់រហ័ស ជួយកម្ចាត់មុន និងធ្វើឲ្យស្បែកមានសំណើមនិងស្រស់
ស្អាតបែបធម្មជាតិ។
– វីតាមីនB៖ ជួយការពារស្បែកមិនឲ្យប្រែប្រួលពណ៌ និងប្រឆាំងនឹងជំងឺរលាកផ្សេងៗ។ ជាតិដែក៖ ធ្វើឲ្យស្បែកភ្លឺរលោង និងការពារស្បែកពីពន្លឺព្រះអាទិត្យ។
– កាល់ស្បូម៖ ការពារជំងឺស្បែកផ្សេងៗ។
– ជាតិCopper៖ ជួយបន្ថែមប្រួតេអ៊ីនដល់ស្បែក

ដើម្បីទទួលបានគុណប្រយោជន៍ចំពោះសុខភាពស្បែកដូចដែលបានរៀបរាប់ខាងនេះ លោកអ្នកគ្រាន់តែចិតដំឡូងជាបន្ទះស្តើងៗ ហើយយកវាបិទនៅលើស្បែកដែលមានបញ្ហា ៥ ទៅ ១០ នាទី ហើយលាងជម្រះវាជាមួយនឹងទឹកក្តៅជាការស្រេច។ ធ្វើដូចនេះរៀងរាល់ថ្ងៃ លោកអ្នកនឹងឃើញលទ្ធផលយ៉ាងពេញចិត្ត៕

ប្រភព៖ iknow

  • តើនឹងមានអ្វីកើតឡើង បើយកបន្ទះដំឡូងមកបិទស្បែករៀងរាល់ថ្ងៃ?已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/05/05  Category:សុខភាព
Tags: