របស់៤យ៉ាងដែល​អាច​បំបាត់ការឈឺ​បំពង់ក​

ការឈឺ​បំពង់កគឺជា​បញ្ហា​សុខភាព​មួយដែល​អាច​កើតឡើងគ្រប់ពេលវេលា​ទាំងអស់ ជាពិសេសក្នុង​រដូវ​ជំងឺ​ផ្តាសាយ​។ ភាព​ធ្ងន់ធ្ងរ​របស់​វាអាច​បណ្តាល​ឲ្យ​អ្នកមិនមាន​ផាសុកភាព ពិបាក​លេប​ចំណីអាហារ ឈឺ​ក និង​គ្រុនក្តៅ​ជាដើម​។ នៅក្នុង​អត្ថបទ​នេះ យើងខ្ញុំ​សូម​បង្ហាញ​បងប្អូន អំពី​គ្រឿងផ្សំក៏ដូចជា​របស់​មួយចំនួនដែល​អ្នក​អាច​សាកល្បង​បានមុននឹង​ទៅ​ពិគ្រោះជាមួយ​គ្រូពេទ្យ​។ ចំណីអាហារ​ទាំងនេះ សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម វីតាមីន និង​សារធាតុ​រ៉ែដែល​បំបាត់​ការឈឺ​បំពង់កតាម​លក្ខណៈ​ធម្មជាតិ​បាន​។​

– ខ្ទឹមស៖
ខ្ទឹមស ផ្ទុក​ទៅដោយ​សារធាតុ​ប្រឆាំង​ការ​រលាក និង​សម្លាប់​វីរុស​។ ខ្ទឹមជា​ថ្នាំ​ប្រឆាំង​មេរោគ​ធម្មជាតិដែល​បងប្អូន​អាច​ប្រើ​បានសម្រាប់​ការ​រលាកនិង​ឈឺបំពង់ក​។​
​- តែ​ខ្ញី និង​ទឹកឃ្មុំ​៖ របស់​ពីរ​យ៉ាងនេះពិតជា​ពិសេស​ណាស់សម្រាប់​ព្យាបាល​ការឈឺ​បំពង់ក​។ វា​អាច​កម្ចាត់​មេរោគ បន្ថយ​ការ​ហើម និង​ការឈឺ​ចាប់បាន​។​
​- ស៊ុប​មាន់​៖ ឆ្ងាញ់​ហើយល្អ​ចំពោះ​សុខភាព​ទៀត ចាំ​អង្កាល់ធ្វើ​ញ៉ាំ​ភ្លាម​ទៅ​។​
​- ផ្លែក្រូច​៖ ក្រូចជា​របស់​សំខាន់សម្រាប់​ព្យាបាល​ការឈឺ​បំពង់ក​។ ចូរ​ញ៉ាំ​ផ្លែក្រូចឬ​ទឹកក្រូច​ស្រស់ពេល​អ្នក​ពិបាកក្នុងការ​លេប​ចំណីអាហារ​៕
ប្រភព៖ iknow

អ្នកនឹងចូលចិត្ត

  • របស់៤យ៉ាងដែល​អាច​បំបាត់ការឈឺ​បំពង់ក​已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/05/05  Category:សុខភាព
Tags: