ពេជ្រ សោភា និង​ដេវីដ បដិសេធ​ទទួល​ប្រាក់ សម្តេចនាយក ដូច​សារព័ត៌មាន​ក្នុងស្រុក​បំផ្លើស​នោះទេ​!

ពេជ្រ សោភា និង​ដេវីដ បដិសេធ​ទទួល​ប្រាក់ សម្តេចនាយក ដូច​សារព័ត៌មាន​ក្នុងស្រុក​បំផ្លើស​នោះទេ​!

រាជធានី​ភ្នំពេញ : មកទល់ពេលនេះ​នៅតែមាន​ចុះផ្សាយ​ម្ដង​ហើយ​ម្ដង​ទៀតថា តារាចម្រៀង​នាង ពេជ្រ សោភា និង​លោក ដេវីត បានទទួល​ថវិការ​លើក​ទឹកចិត្ត​របស់​សម្ដេច ហ៊ុន សែន ស្ងាត់ៗ​ក្នុង​ម្នាក់​២​ម៉ឺន​ដុល្លារ បន្ទាប់ពី​អ្នក​ទាំងពីរ​និពន្ធ​បទ «​រាំ​ញី​កែងជើង​» ធ្វើ​ឲ្យ​មានការ​កោតសរសើរ​។ ប៉ុន្តែ​ឆ្លើយតប​នឹង​ព័ត៌មាន​ដែល​គ្មាន​ប្រភព​ច្បាស់លាស់​នេះ​ទាំង​សាមីខ្លួន និង​អ្នកពាក់ព័ន្ធ​បាន​អះអាងថា មិន​បានដឹង​នោះទេ​។​

 

​កញ្ញា ពេជ្រ សោភា បាន​អះអាងថា ខ្លួន​បាន​បង្ហោះ​ឆ្លើយតប​នឹង​ព័ត៌មាន​ដែល​បាន​ចុះផ្សាយ​នោះ​ហើយដោយ នាង និង​លោក​ដេវីដ សូមបញ្ជាក់ ដោយស្មោះ​ត្រង់​អត់​មាន​ទទួល​ថវិកា​ដូច​អ្វី ដែល​បាន​ចុះផ្សាយ​នោះទេ​។ ឆ្លើយ​នឹង​ព័ត៌មាន​គ្មាន​ប្រភព​ច្បាស់លាស់​នេះ ពេជ្រ សោភា​បាន​បញ្ជាក់ថា «​សម្រាប់​ខ្ញុំ​!  អរគុណ​សម្ដេច​ពេក​ហើយ​ដែល​លោក​បានផ្ដល់​កិត្តិយស លើកសរសើរ​បទ​ចម្រៀង​របស់ខ្ញុំ​កន្លងមក ហើយ​សម្រាប់​ខ្ញុំ និង​ដេវីដ បានទទួល​ប៉ុណ្ណឹង គឺ​អស់ចិត្ត​ហើយ គឺ​មិន​ប្រាថ្នា​ដល់​សុំ​ឲ្យ​លោក​ផ្ដល់​ជា​ប្រាក់រង្វាន់​ទៀត​ទេ​! ខ្ញុំ​នៅតែ​អះអាង​ដដែល​ថា​ខ្ញុំ និង​ដេវីដ អត់​មាន​បានទទួល​៤​ម៉ឺន​ដុល្លារ​អី​ស្ងាត់ៗ​ពីរ​នាក់ ដូច​អ្វីដែល​គេ​លើកឡើង​រហូត​មាន​ជា​ព័ត៌មាន​ហ្នឹង​ទេ ការចុះផ្សាយ​អ៊ីចឹង ខ្ញុំ​យល់ថា ជាការ​ប៉ះពាល់​ចំពោះ​សម្ដេច​ទៅវិញ​ទេ!»​។​

 

​នាង​ថា ខ្លួន​មិន​ហ៊ាន​ស្រ​ម៉ៃ​ដល់​រឿង​ទទួលបាន​ថវិកា​ឧបត្ថម្ភ​របស់​សម្ដេចនាយក​រដ្ឋមន្ដ្រី​នោះទេ ដោយសារតែ​ការលើកសរសើរ ដែល​សម្ដេច បាន​ធ្វើជា​សាធារណៈ​ពាក់ព័ន្ធ​នឹង​ស្នាដៃ​ថ្មី​របស់ខ្លួន មានតម្លៃ​គ្រប់គ្រាន់​សម្រាប់​ការផ្ដល់​កម្លាំងចិត្ត​។​

 

​ពេជ្រ សោភា និយាយថា ៖ «​អត់​មាន​ខាង​ណា call (​តេ​)​មក​សម្ភាសន៍​ខ្ញុំ​សោះ ស្រាប់តែ​ចេញ​ព័ត៌មាន​ហ្នឹងហើយ​និយាយថា ពួក​ខ្ញុំ​បានទទួល​ថវិកា​រួចហើយ តាមពិត​ខ្ញុំ និង ដេវីដ​អត់​ដឹងអី​សោះ រឿង​ហ្នឹង​អត់​មាន​ទេ​!»​។​

 

​នៅលើ​បណ្ដាញសារព័ត៌មាន​ខ្លះ​បានបញ្ជាក់​ទិន្នន័យ​ថា Page ឬ​វេ​ប​សាយ មួយ​របស់​សមាគម​សិ​ល្បករ​ខ្មែរ​ជា​អ្នក​បញ្ចេញ​រឿង​នោះ​បន្ថែម​ពីលើ​ការ​អះអាងថា​របស់ មន្ត្រី ផ្កាយ​២​ម្នាក់ ដែល​គេ​មិនដឹងថា​ជា​អ្នកណា ទើប​នាំ​ឲ្យ​មានការ​ចុះផ្សាយ​ព័ត៌មាន​គ្មាន​ការពិត​នោះឡើយ​។​

 

​ប៉ុន្តែ​ឆ្លើយឆ្លង​នឹង​ព័ត៌មាន​នេះ​លោក សុះ ម៉ាច ប្រធាន​សមាគម​សិល្បក​រ​ខ្មែរ​បាន​ប្រាប់ថា ស្ថាប័ន​របស់លោក​មិនមាន​វេ​ប​សាយ ឬ Page ដូច​អ្វី​លើកឡើង​នោះទេ ហើយ​លោក​ក៏​មិន​បានដឹង​រឿង ពេជ្រ សោភា និង​ដេវីដ ទទួលបាន​ថវិការ​ឧបត្ថម្ភ​ស្ងាត់ៗ​អី​នោះដែរ​៕

ពេជ្រ សោភា និង​ដេវីដ បដិសេធ​ទទួល​ប្រាក់ សម្តេចនាយក ដូច​សារព័ត៌មាន​ក្នុងស្រុក​បំផ្លើស​នោះទេ​!

ពេជ្រ សោភា និង​ដេវីដ បដិសេធ​ទទួល​ប្រាក់ សម្តេចនាយក ដូច​សារព័ត៌មាន​ក្នុងស្រុក​បំផ្លើស​នោះទេ​!