Ronaldo ចង់​ឲ្យ Zidane បន្ត​ដឹកនាំ Real រដូវ​កាល​ក្រោយ​ទៀត

បន្ទាប់​ពី​នាំ​ក្លឹប​យក្ស​អេស្ប៉ាញ Real Madrid ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ Champions League និង​បន្ត​ប្រជែង ពាន La Liga លោក Zinedine Zidane ត្រូវ​បាន Ronaldo ជំរុញ​ឲ្យ​ក្លឹប​ព្រម​ឲ្យ​រូប​លោក​បន្ត​នៅ​ដឹកនាំ​ Real សម្រាប់​រដូវ​កាល​ក្រោយ​ទៀត។

 

Ronaldo ចង់​ឲ្យ Zidane បន្ត​ដឹកនាំ Real រដូវ​កាល​ក្រោយ​ទៀត

 

តារា​ឆ្នើម​សញ្ជាតិ​ព័រទុយហ្គាល់​និយាយ​ថា៖ «គាត់ ( Zidane) ដឹកនាំ​ចុះ​សម្រុង​ក្នុង​ក្រុម។ ពួក​យើង​ជួយ​គ្នា​ទៅ វិញ​ទៅ​មក ខ្ញុំ​សង្ឃឹម​ថា គាត់​នឹង​បន្ត​នៅ​រដូវ​កាល​ក្រោយ​ទៀត។ Zidane មិន​ត្រឹម​ជា​គ្រូ​បង្វឹក​ល្អ​តែមួយ​ទេ​តែ​គាត់​ក៏​ជា​មនុស្ស​ម្នាក់​ល្អ ហើយ​តែង​បន្ទាប​ខ្លួន»។

 

ជ័យ​ជម្នះ​១-០ លើ Manchester City ក្រោម​ការ​ដឹកនាំ​របស់​លោក Zidane បាន​ធ្វើ​ឲ្យ Real Madrid ឈាន​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ Champions League ជា​លើក​ទី​១៤ ក្នុង​នោះ​ពួកគេ​ធ្លាប់​ឈ្នះ​ពាន​១០​ដង​រួច​មក​ហើយ។ នៅ​ក្នុង​ការ​ប្រកួត​លីគ​វិញ Real ក្រោម​ក្រុម​កំពូល​តារាង Barcelona តែ​១​ពិន្ទុ​ប៉ុណ្ណោះ ខណៈ​ការ ប្រកួត​សល់​២​សប្ដាហ៍​ទៀត​ទើប​បញ្ចប់៕

 

Ronaldo ចង់​ឲ្យ Zidane បន្ត​ដឹកនាំ Real រដូវ​កាល​ក្រោយ​ទៀត

 

Ronaldo ចង់​ឲ្យ Zidane បន្ត​ដឹកនាំ Real រដូវ​កាល​ក្រោយ​ទៀត

 

Ronaldo ចង់​ឲ្យ Zidane បន្ត​ដឹកនាំ Real រដូវ​កាល​ក្រោយ​ទៀត

 

ប្រែសម្រួល៖ វីរ៉ុត

ប្រភព៖ Goal