លោក JOHN KASICH ដកថយ​សល់​លោក TRUMP ម្នាក់ឯង

លោក  JOHN  KASICH ជា​គូប្រជែង​សល់​ម្នាក់​គត់​របស់​លោក  DONALD TRUMP ក្នុង​ការ​បោះ​ឆ្នោត​សម្រាំង​បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​សាធារណរដ្ឋ ឥឡូវ​លោក​សម្រេច​ដកខ្លួន​ថយ​ហើយ​សល់​លោក TRUMP តែ​ម្នាក់ឯង​ដែល​ពិត​ណាស់​នឹង​ប៉ះ​គ្នា​ជាមួយ​លោកស្រី​ហ៊ី​ល​ឡា​រី គ្លី​ន​តុ​ន ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អា​មេ​រិ​ក​នា​ចុងឆ្នាំ​នេះ។

មុន​នេះ​លោក  TED CRUZ គូប្រជែង​ខ្លាំង​របស់​លោក  TRUMP ប្រកាស​ដកខ្លួន​ថយ ក្រោយ​ទទួល​បរាជ័យ​នៅ​រដ្ឋ​អីុ​ន​ឌី​យ៉ា​ណា ។ ដូច្នេះ​លោក TRUMP  សល់​ជា​បេក្ខជន​ចុង​ក្រោយ ក៏​ប៉ុន្តែ​ត្រូវ​រង់ចាំ​រហូត​ដល់​អនុសញ្ញា​របស់​គណបក្ស​សាធារណរដ្ឋ​នា​ខែកក្កដា​ខាង​មុខ​នេះ ដើម្បី​អាច​ក្លាយជា​បេក្ខជន​ប្រធានាធិបតី​ផ្លូវការ ៕