យុទ្ធសាស្ត្រ​ទិញ​មួយ​ថែម​មួយ​របស់ Microsoft មក​ដល់​ស្រុក​ខ្មែរ

បន្ទាប់​ពី​សារព័ត៌មាន​ក្រៅ​ប្រទេស​បាន​ចុះ​ផ្សាយ​ពី​របាយការណ៍​ហិរញ្ញ​វត្ថុ​ដែល​បង្ហាញ​ថា​បរិមាណ​លក់​ទូរសព្ទ​ Lumia ក្នុង​ត្រីមាស​ចុង​ក្រោយ​មាន​ការ​ធ្លាក់​ចុះ​ខ្លាំង​ ក្រុមហ៊ុន​ Microsoft បាន​ប្រើ​យុទ្ធសាស្ត្រ​ទិញ​មួយ​ថែម​មួយ។ យុទ្ធសាស្រ្ត​នេះ ក៏​បាន​ប្រើប្រាស់​សម្រាប់​ទីផ្សារ​ស្រុក​ខ្មែរ​ដែរ។

 

យុទ្ធសាស្ត្រ​ទិញ​មួយ​ថែម​មួយ​របស់ Microsoft មក​ដល់​ស្រុក​ខ្មែរ

 

លោក មុន្នី ជា​ប្រធាន​​គ្រប់​គ្រង​ផ្នែក​លក់​​របស់ Microsoft ប្រចាំ​​កម្ពុជា​បាន​​​ប្រាប់​ឱ្យ​ថា​ ការ​ផ្តល់​ជូន​​បន្ថែម ជា​យុទ្ធសាស្រ្ត​មួយ​ដែល​ក្រុមហ៊ុន​សង្ឃឹម​ថា​នឹង​​​អាច​ស្រោច​ស្រង់​វិស័យ​ទូរសព្ទ​​ឲ្យ​ងើប​ឡើង​វិញ។

 

លោក​ថា ការ​​ផ្តល់​​ជូន​បន្ថែម​​​ខុសៗ​គ្នាទៅ​តាម​ប្រភេទ​ទូរសព្ទ។ ដូច​អតិថិជនដែល​បាន​ជាវ​ទូរសព្ទ​ Lumia 950 នឹង​ទទួល​​ការ​ថែម​ជូន​ម៉ូឌែល​ N230 មួយ​​គ្រឿង និង​ចំពោះ​​ទូរសព្ទ​ Lumia​ 550 និង Lumia​ 540 ​នឹង​ទទួល​ការ​ថែម​​​ម៉ូឌែល​ N105 មួយ​គ្រឿង​ដោយ​ឥត​គិត​ថ្លៃ​។

 

យ៉ាង​ណា លោក​​បញ្ជាក់​ថា ការ​ផ្ដល់​ជូន​ខាង​លើ​នេះ​មាន​តែ​​ស៊េរី​ទូរសព្ទ 3 ម៉ូដែល​ប៉ុណ្ណោះ​​មាន Lumia 950, Lumia 550 និង Lumia 540 និង​ដែល​ទិញ​ផ្ទាល់​នៅ​​ហាង KTH៕​​​

 

ចុច​អាន៖ Lumia បរិមាណ​លក់​ធ្លាក់​ចុះ ​​ចំណូល​ក៏​ថមថយ

 

អត្ថបទ៖ រក្សា