ផ្ទះ​លក់​អាហារ​បំប៉ន ខេ លីង ត្រូវ​ក្រុម​ចោរ​ ប្លន់​ប្រាក់​អស់​ជាង​១​ម៉ឺន​ដុល្លារ​

ផ្ទះ​លក់​អាហារ​បំប៉ន ខេ លីង ត្រូវ​ក្រុម​ចោរ​ ប្លន់​ប្រាក់​អស់​ជាង​១​ម៉ឺន​ដុល្លារ​



តាកែវ ៖ ករណី​ប្លន់​ប្រដាប់​អាវុធ​លើកទីមួយ ​ក្នុង​ទឹកដី​ខេត្ត​តាកែវ​ ក្រោយ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ​ បាន​កើតឡើង​បង្ក​ដោយ​ជនសង្ស័យ​មាន​គ្នា​២​នាក់​ ជិះ​ម៉ូតូ​ហុងដា​ទ្រីម​សង់​ មិន​ស្គាល់​ស៊េរី ​និង​គ្មាន​ស្លាក​លេខ​ បាន​ដក​កាំភ្លើងខ្លី​មិន​ស្គាល់​ម៉ាក​ភ្ជង់​ប្លន់​យក​លុយ​អស់​ជាង​១​ម៉ឺន​ដុល្លារ។

ករណី​ប្លន់​ប្រដាប់​អាវុធ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​ ថ្ងៃ​ទី​០៥ ខែ​ឧសភា ឆ្នាំ​២០១៦ ស្ថិតនៅ​ភូមិ​ប្រ​ហូទ សង្កាត់​រ​ការ​ក្រៅ ក្រុង​ដូន​កែវ ខេត្ត​តាកែវ។

ជនរងគ្រោះ​ក្នុង​ករណី​ប្លន់​នេះ​មានឈ្មោះ ​មាន វណ្ណៈ ភេទ​ស្រី​ អាយុ​២៨​ឆ្នាំ ​រស់នៅ​ភូមិ​កើត​ហេតុ​ខាងលើ។

បើ​តាម​សម្ដី​លោក ​សួន ផុន ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​ នៃ​ស្នងការ​នគរបាល​ខេត្ត​តាកែវ​បាន​ប្រាប់​ឲ្យ​ដឹង​ថា កម្លាំង​ជំនាញ​កំពុង​កំណត់​មុខសញ្ញា ហើយ​ជនសង្ស័យ ​និង​នារី​រងគ្រោះ​អាច​ជា​អ្នក​ស្គាល់​គ្នា​។ សូម​បញ្ជាក់​ថា​ ក្រោយពេល​ប្លន់​បានសម្រេច ​ជនសង្ស័យ​ទាំងពីរ​នាក់​ជិះ​ម៉ូតូ​រត់គេច​បាត់​ដោយ​សុវត្ថិភាព​៕

ផ្ទះ​លក់​អាហារ​បំប៉ន ខេ លីង ត្រូវ​ក្រុម​ចោរ​ ប្លន់​ប្រាក់​អស់​ជាង​១​ម៉ឺន​ដុល្លារ​

ផ្ទះ​លក់​អាហារ​បំប៉ន ខេ លីង ត្រូវ​ក្រុម​ចោរ​ ប្លន់​ប្រាក់​អស់​ជាង​១​ម៉ឺន​ដុល្លារ​