ម្តាយ​ទម្លាក់​កូន​ 3 នាក់ ​ពី​អគារ​កំពុង​ឆេះ (​មាន​វីដេអូ​)

6 Videos


វីដេអូបង្ហាញពីសកម្មភាពឆេះអគារមួយនៅជាន់ទី ៤ ប្រទេសកូរ៉េត្រូវបានបណ្តាអ្នកលេងអ៊ីនធឺរណេតចែកចាយបន្តគ្នា ព្រោះតែវាបង្ហាញពីសកម្មភាពស្ត្រីម្នាក់ទម្លាក់កូនពីទីតាំងកំពុងឆេះ ដើម្បីអាចសង្គ្រោះជីវិតកូន ។ គេមិនបានដឹងថា ការឆេះនេះបណ្តាលមកពីអ្វីនោះទេ តែគេបានដឹងថា មានបុរសមួយក្រុមបានស្ទុះស្ទាទៅយកភួយក្រាស់មួយក្រាលពីក្រោម ដើម្បីឲ្យស្ត្រីរងគ្រោះនោះទម្លាក់កូនៗរបស់នាងចុះក្រោម ដើម្បីការពារខ្លាចគ្រោះថ្នាក់ដល់ជីវិតក្មេងៗ ។

ម្តាយ​ទម្លាក់​កូន​ 3 នាក់ ​ពី​អគារ​កំពុង​ឆេះ (​មាន​វីដេអូ​)

ដោយសារមានការបញ្ចុះបញ្ចូលបែបនេះ ម្តាយខាងលើក៏សម្រេចចិត្តទម្លាក់កូនៗទាំងបីរបស់ខ្លួនដែលក្មេងៗទាំងនោះទើបតែមានអាយុ ១ ឆ្នាំ ៣ ឆ្នាំ និង ៤ ឆ្នាំ ។ ក្មេងៗក៏ត្រូវបានសង្គ្រោះ ចុងក្រោយស្ត្រីរងគ្រោះក៏លោតមកតាមក្រោយ ដោយសារតែភ្លើងឆាបឆេះអគារកាន់តែខ្លាំងឡើងៗ តែមុននឹងស្ត្រីនោះលោត បុរសមួយក្រុមនោះក៏ទៅរកវាំងននបីបួនកម្រាស់ថែមទៀត ដើម្បីទ្រពីក្រោមភួយ ព្រោះខ្លាចមានបញ្ហាកើតឡើង ។ ចុងក្រោយទាំងស្រី្តជាម្តាយ និង កូនៗបីនាក់សុទ្ធតែអាចជួយសង្គ្រោះបាន អរគុណបុរសមួយក្រុមនោះ ។ ចង់ដឹងថា សកម្មភាពយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម ៖

ម្តាយ​ទម្លាក់​កូន​ 3 នាក់ ​ពី​អគារ​កំពុង​ឆេះ (​មាន​វីដេអូ​)
ម្តាយ​ទម្លាក់​កូន​ 3 នាក់ ​ពី​អគារ​កំពុង​ឆេះ (​មាន​វីដេអូ​)

ថាវរិទ្ធ (ប្រភព ៖ សាំងហ្គាពួរ ស៊ីន)