នាង​ក្រមុំ​ប្រតិកម្ម​ថ្នាំ​ ដង្ហោយ​រក​ការ​សង្គ្រោះ​

​ខេត្តបាត់ដំបង​៖​ តាម​រយៈ​បណ្តាញ​ទំនាក់ទំនង​សង្គម​របស់​ឈ្មោះ​ ប៉ែន​ រ​ដ្ឋា​ រស់នៅ​ខេត្តបាត់ដំបង​បាន​ឲ្យ​ដឹង​អំពី​ស្ថានភាព​ជំងឺ​របស់​យុវតី​ម្នាក់​ ដែល​កំពុង​ស្ថិត​ក្នុង​គ្រាអាសន្ន​ ព្រោះតែ​ប្រតិកម្ម​ថ្នាំ​ ។​ រូបរាង​ស្អាតបាត​ ប្រែ​ក្លាយទៅជា​ពងបែក​ ពេញមាត់​ ពេញ​ខ្លួនប្រាណ​ ដែល​មើលទៅ​គួរ​ឲ្យ​អាណិត​នោះ​ គឺ​កញ្ញា​ ប៉ែន​ សុ​ផា​នឿ​ន​ អាយុ​១៩​ឆ្នាំ​ ជា​និស្សិត​រៀន​នៅ​សាកលវិទ្យាល័យ​ UME​ ខេត្តបាត់ដំបង​ ។​
នាង​ក្រមុំ​ប្រតិកម្ម​ថ្នាំ​ ដង្ហោយ​រក​ការ​សង្គ្រោះ​
​នាង​រស់នៅ​ភូមិ​ខ្សាច់​ពោ​យ​ សង្កាត់​វត្ត​គ​ ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​ ។​ នាង​ជា​កូន​ទី​៤​ ក្នុង​ចំណោម​គ្រួសារ​ ដែល​មាន​សមាជិក​៦​នាក់​ ហើយ​ម្តាយ​បាន​ស្លាប់​ចោល​តាំងពី​នាង​នៅ​តូច​ ។​ រីឯ​ឪពុក​ប្រកបរ​បរជា​អ្នក​រត់​ម៉ូតូឌុប​ ហើយ​បងៗ​របស់​នាង​បាន​ឈប់​រៀន​ដោយ​ចេញ​ទៅ​ប្រកប​របរ​ចិញ្ចឹមជីវិត​ ។​ ក្នុង​ចំណោម​នោះ​ មាន​បងស្រី​របស់​នាង​ម្នាក់​កំពុងធ្វើការ​រោងចក្រ​នៅ​ឯ​ក្រុង​ប៉ោយ​ប៉ែ​ត​ ជា​អ្នក​ជួយ​សម្រាល​បន្ទុក​ជីវភាព​គ្រួសារ​នាង​ ។​
​ហ្វេ​ស​ប៊ុ​ក​របស់​ប៉ែន​ រ​ដ្ឋា​ បាន​រៀបរាប់​ឲ្យ​ដឹង​ថា​ ស្ថានភាព​ជំងឺ​របស់​ ប៉ែន​ សុ​ផា​នឿ​ន​ បាន​ចាប់ផ្តើម​កើតឡើង​អំឡុង​ខែ​ មក​រា​ ឆ្នាំ​២០១៦​ ដោយ​មាន​អាការ​ហើម​ដៃជើង​ និង​មុខមាត់​ ដែល​មាន​កន្ទួល​ក្រហម​ដុំៗ​បន្តិចបន្តួច​ ។​ មុន​ដំបូង​នាង​បាន​ទៅ​ពិនិត្យ​ និង​ព្យាបាល​ពី​គ្រូពេទ្យ​ម្នាក់​ ។​ ពេទ្យ​នោះ​បាន​ឲ្យ​ថ្នាំ​នាង​យក​ទៅ​លេប​នៅ​ឯ​ផ្ទះ​។​ មួយ​រយៈ​ក្រោយមក​ មិនឃើញ​ចេញ​ជា​លទ្ធផល​វិជ្ជមាន​ ទើប​នាង​ទៅ​រក​ពេទ្យ​មួយទៀត​ ហើយ​ពេទ្យ​នោះ​ក៏​ជំរុញ​ឲ្យ​នាង​ទៅ​ពិនិត្យ​ឈាម​ នៅ​មន្ទីរពិសោធន៍​ ខេត្តបាត់ដំបង​ ។​ លទ្ធផល​បង្ហាញ​ថា​ នាង​មាន​ជំងឺ​ទឹកនោមប្រៃ​ ។​ នាង​បាន​យក​លទ្ធផល​នេះ​ទៅ​ឲ្យ​ពេទ្យ​ម្នាក់​ទៀត​មើល​ និង​ផ្តល់​ការ​ព្យាបាល​ ។​ ពេទ្យ​នោះ​ក៏​ទទួល​ព្យាបាល​តាម​រយៈ​ការ​ចាក់​ថ្នាំ​ និង​លេបថ្នាំ​ ។​
​ការ​ព្យាបាល​ចេះ​តែ​បន្ត​រហូត​ដល់​ថ្ងៃ​ទី​២៩​ ខែមេសា​ ឆ្នាំ​២០១៦​ នាង​ចាប់ផ្តើម​មាន​អាការ​ធ្ងន់​ឡើងៗ​ ដោយ​មុខ​ និង​មាត់​របស់​នាង​ឡើង​ហើម​ ហើយ​ចេញ​កន្ទួល​ក្រហម​ពេញ​ផ្ទៃមុខ​ ដៃ​ និង​ជើង​ ។​ ឃើញ​ដូច្នោះ​ ឪពុក​របស់​ប៉ែន​ រ​ដ្ឋា​ (​ម្ចាស់​ហ្វេ​ស​ប៊ុ​ក​)​ បាន​ដឹក​នាង​ទៅ​កាន់​មន្ទីរពេទ្យ​នៅ​ជិត​ផ្ទះ​ ។​ ពេទ្យ​គ្រាន់តែ​ឃើញ​អាការ​នាង​ ក៏​ប្រញាប់​បញ្ជូន​នាង​ទៅ​កាន់​មន្ទីរពេទ្យ​ធំ​នៅ​ទីរួមខេត្ត​ ។​ នៅ​ថ្ងៃ​ដដែល​នោះ​ គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​ធំ​ ក៏​បញ្ជូន​នាង​ទៅ​កាន់​ផ្នែក​រោគ​សើ​ស្បែក​ ។​

​ទៅ​ដល់​ផ្នែក​រោគ​សើ​ស្បែក​ ពេទ្យ​ពិនិត្យ​ហើយ​ឲ្យ​ថ្នាំ​១​កញ្ចប់​ ។​ នាង​ក៏​បាន​ត្រឡប់​មក​ផ្ទះ​វិញ​ និង​បន្ត​ទៅ​រក​ពេទ្យ​ ដដែល​នោះ​ឲ្យ​មក​ពិនិត្យ​បន្ត​នៅផ្ទះ​ ។​ ពេទ្យ​ធំ​ខេត្តបាត់ដំបង​ ក៏​មក​ចាក់​ថ្នាំ​ និង​បន្តោង​សេរ៉ូម​ឲ្យ​នាង​ដេក​នៅផ្ទះ​រាល់ថ្ងៃ​ ។​
​លុះដល់​ថ្ងៃ​ទី​៣​ ខែឧសភា​ ឆ្នាំ​២០១៦​ ស្ថានភាព​ជំងឺ​របស់​នាង​ក៏​កាន់តែ​ធ្ងន់​មួយ​កម្រិត​ទៀត​ ដោយ​ចាប់ផ្តើម​និយាយ​លែង​ចេញ​ ។​ ស្ថានភាព​បែប​នេះ​ ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​របស់​នាង​កាន់តែ​បារម្ភ​ឡើង​ ហើយ​បាន​បញ្ជូន​នាង​ទៅ​មណ្ឌល​សុខភាព​ជិត​ផ្ទះ​ ។​ ក្រុម​គ្រូពេទ្យ​នៃ​មណ្ឌល​សុខភាព​ពិនិត្យ​ហើយ​មិន​បង្អង់​យូរ​ ក៏​ចេញ​លិខិត​មួយ​បញ្ជូន​នាង​ទៅ​កាន់​មន្ទីរពេទ្យ​ធំ​ ខេត្តបាត់ដំបង​បន្ត​ទៀត​ ។​

​នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​៣​ ខែឧសភា​ ឆ្នាំ​២០១៦​ នាង​បាន​ទៅ​ដល់​មន្ទីរពេទ្យ​ធំ​ និង​បាន​ពិនិត្យពិច័យ​វិភាគ​រោគ​ដោយ​យកចិត្តទុកដាក់​ពី​ក្រុម​គ្រូពេទ្យ​ ។​ លទ្ធផល​ចេញ​មក​ដោយ​មិន​នឹក​ស្មាន​ដល់​ គឺ​នាង​ប្រតិកម្ម​ថ្នាំ​ ។​ នេះ​ជា​ចំណោទ​មួយ​ ។​ តើ​នាង​ប្រតិកម្ម​ថ្នាំ​អ្វី​?​ លេប​ ឬ​ក៏​ចាក់​?​ នរណា​អ្នក​ចាក់​?​ នរណា​ជា​អ្នក​ឲ្យ​នាង​លេប​?​ អ្នក​ណា​ទទួលខុសត្រូវ​លើ​ករណី​នេះ​?​
​ស្ថិត​នៅ​ក្នុង​ស្ថានភាព​នេះ​ នាង​កំពុង​មាន​បញ្ហា​យ៉ាង​ធ្ងន់​ដោយ​មិន​អាច​និយាយ​បាន​ ។​ នៅ​ក្នុង​មាត់​ពោរពេញ​ទៅ​ដោយ​ពងបែក​ហើម​ ហើយ​ចេញ​កន្ទួល​ក្រហមៗ​ ពេញ​ដងខ្លួន​ និង​មាត់​ ។​ ពេល​នេះ​ នាង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ធំ​ បន្ទាប់​លេខ​៥​ អគារ​ប្រជាជន​ ទីរួមខេត្ត​បាត់ដំបង​ ។​ តើ​មាន​គ្រូពេទ្យ​ណា​អាច​មាន​លទ្ធភាព​ ជួយ​សង្គ្រោះ​ជីវិត​នាង​បាន​ឬទេ​?​ សូម​ទាក់ទង​ដោយ​ផ្ទាល់​ជាមួយ​ប៉ែន​ រ​ដ្ឋា​ តាម​ទូរស័ព្ទ​លេខ​ ០៩៦​ ៤៤០​ ៥៦​ ៥៥​ ៕​ ហេង​ សូ​រិ​យា​
នាង​ក្រមុំ​ប្រតិកម្ម​ថ្នាំ​ ដង្ហោយ​រក​ការ​សង្គ្រោះ​

នាង​ក្រមុំ​ប្រតិកម្ម​ថ្នាំ​ ដង្ហោយ​រក​ការ​សង្គ្រោះ​

នាង​ក្រមុំ​ប្រតិកម្ម​ថ្នាំ​ ដង្ហោយ​រក​ការ​សង្គ្រោះ​
ប្រភព៖ Nokorwatnews

អ្នកនឹងចូលចិត្ត

  • នាង​ក្រមុំ​ប្រតិកម្ម​ថ្នាំ​ ដង្ហោយ​រក​ការ​សង្គ្រោះ​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/05  Category:កំសាន្ត
Tags: