តម្លៃ​ទឹក​ស្អាត​ឡើងថ្លៃ ៤ដង

ដោយសារតែ​ភាព​ហួតហែង​ធ្វើអាយ​តម្លៃ​ទឹក​ស្អាត​ហក់​ឡើង​ខ្លាំង​ពី​២ ៥០០៛ ទៅ១០ ០០០៛ ក្នុង ១ម៉ែត្រគូប។ គោយន្ត​ដឹក​ទឹក​លក់​យ៉ាងតិច​ចំនួន ៣គ្រឿង​នៅ​ភូមិ​ត្នោតជុំ​គ្រឿង​កំពុង​មមាញឹក​ខ្លាំង​ជាមួយ​មុខរបរ​កាក់កប​នេះ​ស្រប​ពេល ​បឹងបួ ស្ទឹង អណ្ដូង ​និង​ស្រះ​ទឹក​ តាម​វត្ត​មួយ​ចំនួន​រីងស្ងួត​ធ្វើអាយ​អ្នកភូមិ​ជាច្រើន​ខ្វះ​ទឹក​ប្រើ​ចាប់​តាំងពី​ពាក់កណ្ដាល ​ខែ​មេសា ​កន្លង​មក។

តម្លៃ​ទឹក​ស្អាត​ឡើងថ្លៃ ៤ដង

កំពុងតែ​​ញាប់ដៃញាប់ជើង​បូម​ទឹក​ ពី​ស្រះ​វត្ត​ចាស់​ចម្ងាយ​ប្រហែលជា ៨គីឡូម៉ែត្រ​ ពី​តំបន់​ខាងលើ​បញ្ចូល​ក្នុង​ស៊ីទែន​ចំណុះ ១ ៥០០ លីត្រ​ លោក ស៊ុន វីរៈ ​ប្រាប់​ Sabayថា​ “ខ្ញុំ​ដឹក​​ទឹក១ស៊ីទែន​នេះ ​លក់​បាន​តម្លៃ ១៥ ០០០៛ គឺ​ថ្លៃ​បន្តិច​ហើយ​បង​! ព្រោះ​ដឹក​ឆ្ងាយ​គ្មាន​ប្រភព ទឹក​នៅ​ក្បែរ​នេះ​ទេ”។

បុរស​កូន ២រូបនេះ​បាន​បន្តថា ”៣ទៅ៤ថ្ងៃ ​ខ្ញុំ​ដឹក​ទឹក១គោយន្ដ​ទៅ​ជូន​ម្ដាយ​នៅ​ឯ​ស្រុក។ ថ្ងៃ​ធម្មតា​១ថ្ងៃ ​អាច​លក់​ទឹកបាន ៦ស៊ីទែន ​ដែល​ក្នុង ១ស៊ីទែន​បាន​ថ្លៃ ១៥ ០០០៛ ថ្ងៃ​ខ្លះ​ ដឹក​បាន​ច្រើនជាង​នេះ​ក៏​មាន“។

បុរស​វ័យក្មេង​ម្នាក់ទៀត​ លោក​ សេក​សុន ​ប្រកប​របរ​ដឹក​ទឹក​លក់​មកពី​ភូមិ​រវៀង​ខាងកើត​វត្ត​ច្រេស​បាន​ប្រាប់ថា ទឹក​ថ្លៃ​មិនមែន​ដោយសារ​ខ្ញុំ​ដំឡើង​ថ្លៃ​ទេ ​គឺ១៣ ០០០៛ ទៅ១៥ ០០០៛ តាម​ជិត​តាម​ឆ្ងាយ។

លោក​ សុន​និយាយថា​ ចំណាយ​លើ​ពលកម្ម​ផង​ថ្លៃ​សាំង​ផង​មិន​សល់​ប៉ុន្មាន​ទេ។ ពេលនេះ​ទឹក​តាម​ស្រះ​វត្ត​ជិត​ៗ​រីង​អស់ហើយ​បើ​មាន​ក៏​គ្រូ​ចៅអធិការ​ហាម​មិន​អោយ​ដឹក​ដែរ​ទុក​សម្រាប់​វត្ត ​និង​អ្នកភូមិ​ប្រើ។ លោក​សេក​ប្រាប់​បន្ត​ថា ​គាត់​ដឹក​ទឹក​ពី​វត្ត​ច្រេស​ទៅ​លក់​អោយ​ពលរដ្ឋ​ក្នុង​ភូមិ ត្រពាំង​ស្លារ និង​គ្រាំង​ធំ​ដោយ​លក់១ថ្ងៃ​បាន៥ទៅ៦ស៊ីទែន។ តាម​អ្នកភូមិ​ជាច្រើន​និយាយថា ​ស្រះ​ទឹក​វត្ត​ត្នោតជុំ​ឆ្នាំនេះ​ឆាប់​រីង​ដោយសារ​ភាព​រាំងស្ងួត​អូស​បន្លាយ​យូរហើយ​ពលរដ្ឋ​ប្រើ​ទឹក​មាន​ចំនួន​ច្រើនជាង​ភូមិ​ដ៏​ទៃ។

តម្លៃ​ទឹក​ស្អាត​ឡើងថ្លៃ ៤ដង

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ម្នាក់​ លោក ​ខាត់​ច​ន្ធា ​និង​ភរិយា​មាន​កូន​ពីរ​នាក់​ក្នុង​បន្ទុក​រស់នៅ​ភូមិ​ខាងលើ​ប្រាប់ ​Sabayថា ​គ្រួសារ​របស់​លោក​មាន​សមាជិក ៥នាក់​ទាំង​ជីដូន​ម្នាក់​ចាប់ផ្ដើម​ទិញ​ទឹក​ប្រើ​ចាប់​តាំង​ពីដើម​ខែ​មេសា​ម​ក។

”មិន​ហ៊ាន​ប្រើ​ច្រើន​ទេ​ព្រោះ​វា​ថ្លៃ​ណាស់​ទឹក​មួយ​ស៊ីទែន​ប្រើ​បាន​កន្លះ​ខែ​មិន​ហ៊ាន​ងូត​ឬ​ប្រើ​លាង​សម្អាត​ទេ​ទុក​គ្រាន់​ដាំស្លរ ​​និង​ហូប​ប៉ុណ្ណោះ​មាន​ទឹក​អណ្ដូង​ជំនួយ”។​ លោក​ធា​និយាយ។

តម្លៃ​ទឹក​ស្អាត​ឡើងថ្លៃ ៤ដង

ដោយឡែក អ្នកស្រី ខាត់​សុគន្ធ​ ជា​មេ​គ្រួសារ​ប្រាប់​ថា​ គ្រួសារ​គាត់​ចំណាយ​អស់ ១ខែ ​ជាង ១០ម៉ឺន​រៀល​សម្រាប់​ដាំ​ស្លរ និង​ហូប​ជួនកាល​កូន​តូច​ត្រូវការ​ងូត​ខ្លះ​ចឹង​ទៅ​ខ្ជិល​ដើរ​ទៅរក​អណ្តូង”បើ​មាន​បណ្តាញ​ទឹកស្អាត​ដល់​ទីនេះ​ខ្ញុំ​សុខចិត្ត​ភ្ជាប់​បណ្តាញ​ហើយ​អស់​ប៉ុន្មាន​អស់​ទៅ​អត់​ទឹក​ប្រើ​ពិបាក​ណាស់”បងស្រី​សុគន្ធ​និយាយ។

តម្លៃ​ទឹក​ស្អាត​ឡើងថ្លៃ ៤ដង

តាម​ការ​អោយ​ដឹង​ពី​ លោក ណី ចណ្ឌីម  ​នាយក​សិប្បកម្ម​ទឹក​ស្អាត​ នៅ​ភូមិ​កន្ទួត​ ឃុំ​ស្រ​ង៉ែ តម្លៃ​ទឹកស្អាត​ជា​ធម្មតា​ត្រឹមតែ ២ ៥០០៛ ប៉ុណ្ណោះ ​ក្នុង​មួយ​ម៉ែត្រគូប។ ហើយ​វា​អាច​នឹង​នឹង​ចុះថ្លៃ​ទាប​ជាង​នេះ​នៅពេល​ខាងមុខ។ លោក ណី ចណ្ឌីម  ​ប្រាប់ថា​លោក​មាន​គំរោង​ពង្រីក​បណ្តាញទឹក​ទៅដល់​ភូមិ​​ខាងលើ​នៅពេល​ខាងមុខ​នេះដែរ ​តែ​ពេលនេះ​ធ្វើ​មិនទាន់​អាច​ទៅដល់​នៅ​ឆ្នាំ២០១៧៕

ប្រភព៖ sabay

អ្នកនឹងចូលចិត្ត

  • តម្លៃ​ទឹក​ស្អាត​ឡើងថ្លៃ ៤ដង已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/05  Category:កំសាន្ត
Tags: