រថយន្ត​កាមរី​កែច្នៃ ដឹកទំនិញ ក្រឡាប់​នៅ​ចង្កេះភ្នំ​ដងរែក សង្កត់​ព្រូ​ស្លាប់​តៃ​រងរបួស​

ឧ​ត្ត​រ​មានជ័យ:
 រថយន្ត​កាមរី​កែច្នៃ ដឹកទំនិញ បាន​បើក​ក្រឡាប់​សង្កត់​ព្រូ​រថយន្ត​ស្លាប់​ភ្លាមៗ​នៅ​និងកន្លែង ហើយ​អ្នកបើកបរ​រងរបួស​​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​

​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០១៦ នៅចំណុច​ចង្កេះភ្នំ​ដងរែក តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦៧B ក្នុងភូមិ​ជើងភ្នំ ឃុំ​ត្រពាំងប្រី ស្រុក​អន្លង់វែង ។​

​ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ ហេង ចិត្ត ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ដូន​កី ឃុំដូន​កី ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ។​និង​ម្នាក់ទៀត​ឈ្មោះ រិ​ន រិទ្ធី ភេទ​ប្រុស អាយុ១៨​ឆ្នាំ រងរបួស រស់នៅ​ភូមិ​ទួល​គ្រួស ឃុំ​ថ្លា​ត ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យជា​អ្នកបើកបរ​រថយន្ត ។​

​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​កាមរី​កែច្នៃ​ពាក់​ស្លាក​លេខ​សៀមរាប2A-0625 ដឹកទំនិញ​បើកបរ​ចេញពី​ចំណុច​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ​សា​ងាំ ធ្វើដំណើរ​ចុះ​ពីលើកំពូលភ្នំ​ដងរែក ពេលមកដល់​ចង្កេះភ្នំ ស្រាប់តែ​រថយន្ត​នោះ​បង្កើនល្បឿន​យ៉ាងលឿន​ទៅបុក​រនាំង​ថ្ម​ចិញ្ចើមផ្លូវ ក្រឡាប់​សង្កត់​ព្រូ​រថយន្ត​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​និងកន្លែង​តែម្តង ។​

​ក្រោយពី​កើតហេតុ កម្លាំង​សមត្ថកិច្ច​បាន​ចុះទៅ ជួយ​អន្តរាគមន៍ និង​ទាក់ទង​ទៅក្រុមគ្រួសារ​សព ឲ្យ​មក​ទទួល​យកទៅ​ចាត់ចែង​ធ្វើបុណ្យ​។​​ចំណែក​រថយន្ត ត្រូវបានកម្លាំង​ជំនាញ ស្ទួ​ច​យកទៅ​រក្សាទុក រង់ចាំ​ចាត់ការ​តាម​នីតិវិធី ៕​R