រដ្ឋាភិបាលឥណ្ឌា ពិចារណា អំពីការបង្កើនកិច្ចសហប្រតិបត្តិការ លើវិស័យហេដ្ឋារចនាសម្ព័ន្ធ នៅកម្ពុជា

ភ្នំពេញ:

នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ នៅទីស្តីការ ក្រសួងសាធារណការ និងដឹកជញ្ជូន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារជាមួយលោកNaveen Srivastava ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
លោកទេសរដ្ឋមន្ត្រីបានសម្តែង ការកោតសរសើរចំពោះ កិច្ចសហការកន្លងមក រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃប្រទេសឥណ្ឌា។ ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើឱ្យរដ្ឋាភិបាលឥណ្ឌា ពិចារណាផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ ស្តីពីការតភ្ជាប់ផ្លូវ ហាយវេ អាស៊ានពីប្រទេសឥណ្ឌា មីយ៉ាន់ម៉ា ថៃ ឡាវ វៀតណាម និងកម្ពុជា។
លោកឯកអគ្គរដ្ឋទូត Srivastava បានសម្តែងនូវការគាំទ្រ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួន ក្នុងការស្វែងរកមធ្យោបាយដើម្បីពង្រឹង និងធ្វើឲ្យកាន់តែប្រសើរឡើង ដល់ការគាំទ្រពីរដ្ឋាភិបាលឥណ្ឌាចំពោះគម្រោងទាក់ទង នឹងហេដ្ឋារចនាសម្ព័ន្ធនាពេលអនាគតរបស់កម្ពុជា។