ព័ត៌មាន​បឋម​៖ រសៀល​នេះ​ផ្ទះ​២២​ខ្នង​រង​ការ​ខូចខាត​ដោយ​ខ្យល់​កន្ត្រាក់​នៅ​ស្រុក​ថ្មគោល

ខេត្តបាត់ដំបង ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​មក​ថា ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់​បាន​បណ្តាល​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​១៧​ខ្នង បាន​រង​ការ​ខូចខាត​ក្នុង​នោះ​៥​ខ្នង​ផ្ទះ​ខូចខាត​ធ្ងន់ធ្ងរ នៅ​ក្នុងភូមិ​វាល​ទ្រា ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល និង​៥​ខ្នង​ទៀត​នៅ​ក្នុងភូមិ​ប៉ោយ​សំរោង ឃុំ​តា​ពូ​ង ស្រុក​ថ្មគោល ។

ហេតុការណ៍​គ្រោះ​ធម្មជាតិ​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​០៥ ឧសភា ២០១៦ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ក្រៅពី​ស្រុក​ថ្មគោល ខ្យល់​កន្ត្រាក់​អាច​នឹង​វាយប្រហារ​នៅ​តាម​បណ្តា​ស្រុក​មួយ​ចំនួន​ទៀត​ផង​ដែរ ប៉ុន្តែ​មិន​ទាន់​មាន​របាយការណ៍​លម្អិត​ពី​អាជ្ញាធរ​នៅឡើយ​ទេ ។

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​នៅ​ថ្ងៃស្អែក ៕