ស្ត្រី​រោគ​ចិត្ត​ម្នាក់​ព្យាយាម​ដុត​សម្លាប់​ខ្លួនឯង​ជា​ច្រើនដង​ លើក​នេះ​ដុត​បាន​សម្រេច

ស្ត្រី​រោគ​ចិត្ត​ម្នាក់​ព្យាយាម​ដុត​សម្លាប់​ខ្លួនឯង​ជា​ច្រើនដង​ លើក​នេះ​ដុត​បាន​សម្រេច



កំពង់ឆ្នាំង ៖ ស្ត្រី​កើតរោគ​ចិត្ត​ម្នាក់​បាន​ដុត​សម្លាប់​ខ្លួនឯង​ទាំង​យប់​នៅ​ក្រោយ​ផ្ទះ ខ​ណៈ​ដែល​ក្រុម​គ្រួសារ​មិន​នៅផ្ទះ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​នៅ​វេលា​យប់​ថ្ងៃ​ទី​០៣ ខែឧសភា ឆ្នាំ២០១៦​កន្លងទៅ​ស្ថិតនៅ​ក្នុង​ភូមិ ត្រពាំង​ភ្នៅ ឃុំ​ច្រេះ ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ សមត្ថកិច្ច​ដែល​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​បាន​និយាយ​អោយ​ដឹង​ថា ​ស្ត្រី​ដែល​បាន​ដុត​សម្លាប់​ខ្លួន​ខាងលើ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​​កឹម ​បុ​ន​ ភេទ​ប្រុស ​អាយុ​២៧​ឆ្នាំ មាន​ប្តី​ឈ្មោះ​​ស្រី​ម៉ៅ​ អាយុ​២១​ឆ្នាំ មាន​កូនប្រុស​ម្នាក់នៅ​ក្នុង​បន្ទុក​មាន​មុខរបរ​ធ្វើស្រែ។ ​លោក​អធិការ​នគ​របាល​ស្រុក​កំពង់ត្រឡាច​បាន​អោយ​ដឹង​ថា ​ស្ត្រី​រងគ្រោះ​ខាងលើ​នេះ​គាត់​កើតរោគ​ផ្លូវ​ចិត្តជា​យូរ​ឆ្នាំ​មក​ហើយ ​ខ​ណៈ​ដែល​គ្រួសារ​ក្រីក្រ​មិន​មាន​ថវិកា​មើល​ជំងឺ​ហើយ​ជា​រៀង​រាល់ដង​ គាត់​តែង​ព្យាយាម​ដុត​សម្លាប់​ខ្លួន​តែ​បាន​ប្តី ​និង ​អ្នកជិតខាង​ដឹង​ជួយ​បាន​ទាន់​ពេល​វេលា​តែ​លើក​នេះ​ប្តី​មិន​នៅ​ ចេញ​ទៅ​រក​ឆ្លុះ​កង្កែប​ហើយ​ពេលយប់​គ្មាន​អ្នកដឹង​ទើប​ស្ត្រី​រងគ្រោះ​បាន​ទិញ​សាំង​កន្លះ​លីត្រ​ ហើយ​បាន​ជីក​រណ្ដៅ​ដុត​សម្លាប់​ខ្លួន​តែ​ម្តង​ ធ្វើ​អោយមាន​ការភ្ញាក់ផ្អើល​នាំគ្នា​មកជួយ​ពន្លត់​តែ​ស្ត្រី​រងគ្រោះ​បាន​រង​របួស​ឆេះ​រលៀក​ពេញ​ខ្លួន​ធ្ងន់ធ្ងរ។

ក្រោយពេល​កើតហេតុ​ស្ត្រី​រងគ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​សាច់ញាតិ​ដឹកយក​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរ​ពេទ្យ​ឯ​ក្រុងភ្នំពេញ​តែ​ជា​អកុសល​ស្ត្រី​រងគ្រោះ​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅ​ពេល​ដែល​បញ្ជូន​ដល់​មន្ទីរ​ពេទ្យ​ ខ​ណៈ​ដែល​របួស​ធ្ងន់ធ្ងរ​ពេក​ និង ​មាន​សភាព​រលេះរលួយ​ហើយ​សព​ស្ត្រី​រងគ្រោះ​ត្រូវ​បាន​ដឹក​តាម​រថយន្ត​យក​ត្រឡប់​មក​នៅ​លំនៅឋាន​វិញ​ហើយ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​ក្រោម​សម្រែក​យំសោក​ក្តុកក្តួល​នៃ​ក្រុម​គ្រួសារ​របស់​សព៕