វិធីម៉ាស្សាងាយៗបំបាត់ការទល់លាមកឆ្អល់និងហើមពោះ ប្រើពេលតែ១នាទី

ប្រជាជននៅក្នុងប្រទេសចិនបានប្រើការម៉ាស្សានេះអស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ។​ ការម៉ាស្សានេះត្រូវបានពឹងផ្អែកលើ
គោលការណ៍ដូចគ្នាជាការចាក់ម្ជុលវិទ្យាសាស្ត្រហើយទទួលបានលទ្ធផលដូចគ្នាវាបានជម្រុញដល់ការសម្រាកលំហែភាពសុខ
សប្បាយហើយវាបានជួយព្យាបាលជម្ងឺថែមទៀតផង។

វិធីសាស្ត្រនេះ អាចជួយអ្នកក្នុងការបំបាត់ការទល់លាមក ឧស្ម័ន (បញ្ហាដោយខ្យល់ ឬទល់ផោម) និងការហើមពោះ ដោយ
ប្រើរយៈពេលតិចជាង ១នាទី។ នេះគឺជាវិធីសាស្ត្រមួយដ៏សាមញ្ញបំផុត ហើយអ្នកគួរតែអនុវត្តតាមដូចខាងក្រោម៖

ចាប់ផ្ដើមជាមួយការប្រើម្រាមដៃទាំងពីររបស់អ្នក ត្រង់ទីតាំងស្ថិតនៅក្រោមផ្ចិតនេះ។ បន្ទាប់មក ធ្វើការម៉ាស្សាចំណុចនេះឲ្យ
បានក្នុងពេល១នាទី។ ដោយការម៉ាស្សាចំណុចនេះ អ្នកនឹងអាចបំបាត់ការឈឺចាប់នៅត្រង់ពោះ និងខ្នង ហើយអ្នកនឹងបាន
បន្ថយការទល់លាមក ឧស្ម័ននិងបញ្ហារំលាយ អាហារថែមទៀតផង។

អ្នកអាចប្រើចុងម្រាមដៃរបស់អ្នក សម្រាប់ការចុចត្រង់ចំណុចនេះ។ ប្រសិនបើអ្នករកឃើញចំណុច ដែលឈឺចាប់ចុកឆ្អល់ខ្លាំង
អ្នកអាចប្រើប្រអប់ដៃ របស់អ្នក សម្រាប់ការចុចឬសង្កត់ត្រង់ចំណុចនេះ។ អ្នកត្រូវរក្សាការចុចនេះឲ្យបាន១នាទីហើយត្រូវ
ផ្ដោតសំខាន់លើការដកដង្ហើមឲ្យបានវែងៗទើប ជាការប្រសើរ។

គ្រាន់តែអនុវត្តតាមប៉ុណ្ណឹង អ្នកនឹងទទួលបានលទ្ធផលភ្លាមៗត្រឹមពេល ១នាទី ហើយអ្នកអាចបំបាត់ការទល់លាមក ឧស្ម័ន
និងការហើមពោះយ៉ាង មានប្រសិទ្ធភាព៕

ប្រភព៖ iknow

អ្នកនឹងចូលចិត្ត

  • វិធីម៉ាស្សាងាយៗបំបាត់ការទល់លាមកឆ្អល់និងហើមពោះ ប្រើពេលតែ១នាទី已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/05  Category:សុខភាព
Tags: