អ្នក​នាំ​ពាក្យ​បក្ស​ប្រជាជន​កម្ពុជា​និង​មេធាវី​នឹង​ចូល​ផ្តល់​សក្ខីកម្ម​នៅ​តុលាការ​នៅ​ថ្ងៃ​ទី​៦​ឧសភា

លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច និង​មេធាវី​ល្បី​ឈ្មោះ​ម្នាក់ នឹង​ទៅ​ផ្តល់​សក្ខីកម្ម​នៅ​តុលាការ​ក្រុង​ភ្នំពេញ ទាក់ទង​បណ្ដឹង​គណបក្ស​ប្រជាជន​កម្ពុជា ប្ដឹង​លោក អ៊ូ វីរៈ អ្នក​វិភាគ​ស្ថានការណ៍​នយោបាយ នៅ​ថ្ងៃ​ទី​៦ ឧសភា។

លោក សុខ ឥសាន ឲ្យ​ដឹង​ថា ព្រឹក​ម៉ោង​ថ្ងៃ​ទី​៦ ខែ​ឧសភា លោក និង​មេធាវី​លោក គី ទិច នឹង​ចូល​ទៅ​បំភ្លឺ​បន្ថែម​ទៅ​ព្រះរាជអាជ្ញា​ទាក់ទង​បណ្ដឹង​របស់​លោក។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ឲ្យ​ដឹង​ថា សក្ខីកម្ម​របស់​លោក គឺ​ការ​ផ្សាយ​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី ដែល​និយាយ​អំពី​ការ​វិភាគ​របស់​លោក អ៊ូ វីរៈ ថា​យុទ្ធសាស្ត្រ​របស់​គណបក្ស​កាន់​អំណាច​នៅ​ពេល​នេះ គឺ​ព្យាយាម​គាប​សង្កត់​លោក កឹម សុខា និង​ហិរញ្ញវត្ថុ​របស់​លោក ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​អាស្រូវ​ស្នេហា​ជាមួយ​អ្នក​នាង ខុម ចាន់តារាទី ហៅ ស្រី​មុំ៖ «»

កាល​ពី​ចុង​ខែ​មេសា លោក សុខ ឥសាន ក្នុង​នាម​គណបក្ស​ប្រជាជន​កម្ពុជា បាន​ធ្វើ​ជា​ដើម​បណ្ដឹង ប្ដឹង​ឲ្យ​តុលាការ​ទាមទារ​សំណង​ជំងឺ​ចិត្ត​ពី​លោក អ៊ូ វីរៈ ចំនួន ៤០០​លាន​រៀល ឬ​ស្មើ​ប្រមាណ ១០​ម៉ឺន​ដុល្លារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។