កូកា-កូឡា បង្ហាញ​យុទ្ធនាការ​ផ្សព្វផ្សាយ​ជា​សកល​ថ្មី​ដ៏​ទាក់ទាញ “រសជាតិ​នៃ​អារម្មណ៍​ស្រស់​ស្រាយ”

ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា (កូកា-កូឡា) នឹង​បង្ហាញ​អតិថិជន​ទាំង​អស់​ពី​យុទ្ធនាការ​ថ្មី​ជា​លើក​ដំបូង​ ដែល​ពាណិជ្ជសញ្ញា កូកា-កូឡា ទាំងអស់​ នឹង​រួម​បញ្ចូល​ស្ថិត​ក្នុង​យុទ្ធសាស្ត្រ​ទីផ្សារ​ជា​សកល​ថ្មី​ដ៏​ទាក់​ទាញ​តែ​មួយ គឺ “និមិត្ត​សញ្ញា​តែ​មួយ – One Brand” ដែល​ជា​ការ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ត្រ​ទីផ្សារ​ថ្មី​របស់​ខ្លួន។

 

អ្នក​នាង គង់ កុសល នាយក​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា ដែល​ជា​ក្រុមហ៊ុន​ចែក​ចាយ​ផ្លូវ​ការ​របស់​ក្រុមហ៊ុន កូកា-កូឡា នៅ​កម្ពុជា បាន​ថ្លែង​ថា “យុទ្ធសាស្ត្រ​សកល​ថ្មី​នេះ បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​ក្រុមហ៊ុន​ក្នុង​ការ​ផ្ដល់​ជម្រើស​ផលិតផល ដោយ​ការ​រួម​បញ្ចូល​ក្រុម​គ្រួសារ កូកា-កូឡា ឲ្យ​ស្ថិត​ក្រោម​ពាណិជ្ជសញ្ញា​តែ​មួយ ដើម្បី​ងាយ​ស្រួល​ដល់​អតិថិជន​ជ្រើសរើស​ផលិតផល កូកា-កូឡា ណា​មួយ​ដែល​ស័ក្ដិសម​តាម​តម្រូវ​ការ​រសជាតិ និង​បែបផែន​ជីវិត​ពួកគេ​”។

 

កូកា-កូឡា បង្ហាញ​យុទ្ធនាការ​ផ្សព្វផ្សាយ​ជា​សកល​ថ្មី​ដ៏​ទាក់ទាញ “រសជាតិ​នៃ​អារម្មណ៍​ស្រស់​ស្រាយ”

 

នៅ​ក្នុង​យុទ្ធនាការ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ថ្មី​សន្លាង “រសជាតិ​នៃ​អារម្មណ៍​ស្រស់ស្រាយ ឬ Taste the Feeling” បាន​ឆ្លុះ​បញ្ចាំង​សកម្មភាព​គ្រប់​វិនាទី​នៃ​ជីវិត​តាម​រយៈ​រូបភាព និង​វីដេអូ​រឿងរ៉ាវ​ជីវិត​លើ​ពិភព​លោក​ដ៏​អស្ចារ្យ​ជាច្រើន ដែល​ក្នុង​នោះ កូកា​-​កូ​ឡា ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ប្រាស្រ័យ​ទាក់​ទង និង​ការ​អបអរសាទរ​រៀងរាល់​ថ្ងៃ ដោយ​ប្រែ​ក្លាយ​បរិយាកាស​ធម្មតា​មួយ​ក្លាយ​ជា​ពិសេស​ជាមួយ​នឹង​ការ​ញ៉ាំ​ភេសជ្ជៈ កូកា-កូឡា។ យុទ្ធនាការ​ថ្មី​នេះ ត្រូវ​បាន​ចាប់ផ្ដើម​ផ្សព្វផ្សាយ​នៅ​ជុំវិញ​ពិភព​លោក​កាល​ពី​ដើម​ឆ្នាំ​នេះ​។

 

រូប​ដប កូកា-កូឡា គឺ​ជា​តួអង្គ​ដ៏​សំខាន់​នៃ​គ្រប់​រូបភាព​ផ្សាព្វផ្សាយ​នៃ​ការ​ផ្សារភ្ជាប់​រវាង កូកា-កូឡា និង​អតិថិជន ដែល​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​ពួកគេ​។​

 

កូកា-កូឡា បង្ហាញ​យុទ្ធនាការ​ផ្សព្វផ្សាយ​ជា​សកល​ថ្មី​ដ៏​ទាក់ទាញ “រសជាតិ​នៃ​អារម្មណ៍​ស្រស់​ស្រាយ”

 

ជា​ផ្នែក​មួយ​នៃ​ការ​ចាប់ផ្ដើម​យុទ្ធនាការ​នៅ​កម្ពុជា​នេះ ស្ពត​ពាណិជ្ជកម្ម​ដំបូង “Anthem” ក្នុង​ចំណោម​ស្ពត​ពាណិជ្ជកម្ម​ជាច្រើន​ទៀត នឹង​ត្រូវ​ផ្សព្វផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍​នៅ​កម្ពុជា​នៅ​ថ្ងៃ​សុក្រ ទី​៦ ខែ​ឧសភា នេះ​។ ស្ពត​ពាណិជ្ជកម្ម​រយៈពេ​ល ៣០ វិនាទី​នេះ នឹង​បង្ហាញ​ពី​ជីវភាព​ប្រចាំ​ថ្ងៃ​ដ៏​សាមញ្ញ​ជា​ច្រើន ដូចជា ការ​ជិះ​ស្គីទឹកកក​យ៉ាង​រីករាយ​ជាមួយនឹង​មិត្ត​ភ័ក្ដិ ការ​ណាត់​ជួប​ដំបូង ស្នាម​ថើប​ដំបូង និង​ស្នេហា​គ្រា​ដំបូង​ដែល​ទាំងនេះ​សុទ្ធ​តែ​អាច​ផ្សារភ្ជាប់​ជាមួយនឹង កូកា-កូឡា។​

 

តន្ត្រី​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​យុទ្ធនាការ “រសជាតិ​នៃ​អារម្មណ៍​ស្រស់ស្រាយ – Taste the Feeling”​។ បទ​ចម្រៀង​ថ្មី ដែល​និពន្ធ​ដោយ​លោក Avicii  ជា DJ ជា​សិល្បករ​ស៊ុយអែត និង​ជា​បេក្ខភាព​ពាន​រង្វាន់ Grammy ត្រូវ​បាន​បកស្រាយ​ដោយ​អ្នក​ចម្រៀង និង​អ្នកនិពន្ធ​វ័យ​ក្មេង​សញ្ជាតិ​អង់គ្លេស លោក Conrad Sewell ដែល​បទ​ចម្រៀង​នេះ​នឹង​ប្រើប្រាស់​ក្នុង​យុទ្ធនាការ “Taste the Feeling” ហើយ​នឹង​ត្រូវ​​ចាក់​ផ្សាយ​តាម​ស្ថានីយ​វិទ្យុ​ទូទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​៦ ខែ​ឧសភា​ នេះ​។​

 

យុទ្ធនាការ “រសជាតិ​នៃ​អារម្មណ៍​ស្រស់ស្រាយ – Taste the Feeling” បាន​ផ្តិត​យក​រូបភាព​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​ជីវិត​ជាង ១០០ សន្លឹក​ដែល​ថត​ដោយ​អ្នក​ថតរូប​អន្តរជាតិ​ល្បីៗ ដោយ​ផ្តិត​យក​ទិដ្ឋភាព​ពិតៗ  និង​មាន កូកា-កូឡា ជា​តួអង្គ​សំខាន់​ក្នុង​រូបភាព​នីមួយៗ​។ រូបភាព​ទាំងនេះ​នឹង​ត្រូវ​ផ្សព្វ​ផ្សាយ​តាម​រយៈ​ផ្ទាំង​ប៉ាណូ​តាម​ទីសាធារណៈ  ក្នុង​ហាង​ទំនិញ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថល​ផ្សេងៗ៕

 

ដោយ៖ សុផាត