រូបភាព កូកា-កូឡា ជាច្រើន​បង្ហាញ​ពី​រសជាតិ​ជីវិត ជុំវិញ​ពិភព​លោក​

គន្លឹះ​នៃ​យុទ្ធសាស្ត្រ​ទីផ្សារ​ថ្មី “និមិត្ត​សញ្ញា​តែ​មួយ – One Brand” របស់ កូកា-កូឡា គឺ​ជា​ការ​រួម​បញ្ចូល​គ្នា​របស់​ពាណិជ្ជសញ្ញា​ទាំងអស់​ក្នុង​គ្រួសារ កូកា-កូឡា ឲ្យ​ស្ថិត​ក្រោម​ពាណិជ្ជសញ្ញា​តែ​មួយ​។ យុទ្ធ​សាស្ត្រ​ថ្មី​នេះ នឹង​ផ្សព្វ​ផ្សាយ​ផលិតផល កូកា-កូឡា ទាំងអស់​ក្រោម​ពាណិជ្ជ​សញ្ញា​តែ​មួយ ហើយ​វា​ជា​លើក​ដំបូង​បង្អស់ ដែល​ពាណិជ្ជ​សញ្ញា កូកា-កូឡា ផ្សេងៗ​ទៀត ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​យុទ្ធនា​ការ​ទីផ្សារ​តែ​មួយ ដែល​ជា​យុទ្ធនាការ​ធំ​បំផុត​ក្នុង​រយៈ​ពេល​១០​ឆ្នាំ​ចុង​ក្រោយ​នេះ​។

យុទ្ធនាការ “រសជាតិ​នៃ​អារម្មណ៍​ស្រស់​ស្រាយ​ – ឬ Taste the Feeling” ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​ភាព​សាមញ្ញ​នៃ​ការ​ញ៉ាំ កូកា-កូឡា ត្រជាក់​​មួយ​ដប អាច​ធ្វើ​ឲ្យ​បរិយាកាស​ធម្មតា​មួយ​ក្លាយ​ជា​អេម​។ រូប​ភាព​ជា​ច្រើន​ត្រូវ​គេ​ផ្ដិត​យក​មក​រៀបរាប់​ពី​រឿងរ៉ាវ​ជីវិត​ដោយ​មាន កូកា-កូឡា ជា​និមិត្តរូប ដើម្បី​បង្ហាញ​ឲ្យ​ច្បាស់​ថា កូកា-កូឡា គឺ​សម្រាប់​មនុស្ស​គ្រប់គ្នា​។

រូបភាព កូកា-កូឡា ជាច្រើន​បង្ហាញ​ពី​រសជាតិ​ជីវិត ជុំវិញ​ពិភព​លោក​

យុទ្ធនាការ “រសជាតិ​នៃ​អារម្មណ៍​ស្រស់ស្រាយ – Taste the Feeling” បាន​ផ្តិត​យក​រូបថត​ជាង ១០០ សន្លឹក​ដែល​ថត​ដោយ​អ្នក​ថតរូប​ម៉ូដ​អន្តរជាតិ​ល្បីៗ​ដូចជា​លោក Guy Aroch មកពី​ទីក្រុង New York និង​លោក Nacho Ricci មក​ពី​រដ្ឋធានី Buenos Aires នៃ​ប្រទេស​អាហ្សង់ទីន​។

លោក Rodolfo Echeverria អនុប្រធាន​ផ្នែក​ច្នៃប្រឌិត ទំនាក់ទំនង និង​ឌីជីថល នៃ​ក្រុមហ៊ុន កូកា-កូឡា បាន​ពន្យល់​ថា “រូបភាព​ដ៏​ស្រស់​ស្អាត​ទាំង​នេះ នឹង​ត្រូវ​ដាក់​បង្ហាញ​តាម​ផ្ទាំង​ប៉ាណូ​តាម​ទីសាធារណៈ ក្នុង​ហាង​ទំនិញ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថល​ផ្សេងៗ ឆ្លុះ​បញ្ចាំង​ពី​អត្តសញ្ញាណ​របស់ កូកា-កូឡា ដែល​រួម​មាន ទម្រង់​អក្សរ កូកា-កូឡា (Spencerian) សញ្ញា​ឡូហ្គូ​ក្នុង​រង្វង់​ពណ៌​ក្រហម និង កូកា-កូឡា ដប​កែវ ដែល​ស្ថិត​នៅ​ក្នុង​បរិបទ​សម័យ​ទំនើប ដែល​ឆ្លុះ​បញ្ចាំង​ពី​ទិដ្ឋភាព​សាមញ្ញៗ តែ​មាន​លក្ខណៈ​ពិសេស ដោយ​ផលិតផល​គឺជា​តួអង្គ​សំខាន់ អម​ដោយ​ការ​ប្រើ​ពណ៌ អក្សរ និង​ការ​បង្ហាញ​អារម្មណ៍”។

រូបភាព កូកា-កូឡា ជាច្រើន​បង្ហាញ​ពី​រសជាតិ​ជីវិត ជុំវិញ​ពិភព​លោក​

រូបភាព​ទាំងអស់ គឺ​ឆ្លុះ​បញ្ចាំង​ឲ្យឃើញ​នូវ​ជីវភាព​ប្រចាំថ្ងៃ និង​បទពិសោធន៍​នៃ​អារម្មណ៍​ស្និទ្ធស្នាល​ក្នុង​ការ​ចែករំលែក​ចំពោះ​គ្នា​ទៅ​វិញទៅមក​នៅ​ពេល​ញ៉ាំ កូកា-កូឡា ត្រ​ជាក់ ទោះ​មាន​សញ្ជាតិ និង ជាតិ​សាសន៍​ផ្សេងៗ​គ្នា​ក៏​ដោយ៕

ដោយ៖ សុផាត