ប្រជាពលរដ្ឋ​ខ្មែរម្នាក់​ស្លាប់​ក្នុង​ពេទ្យ​ថៃ​ត្រូវ​សមត្ថកិច្ច​ថៃ​បញ្ជូន​សាកសព​មក​កម្ពុជា​វិញ​

ប្រជាពលរដ្ឋ​ខ្មែរម្នាក់​ស្លាប់​ក្នុង​ពេទ្យ​ថៃ​ត្រូវ​សមត្ថកិច្ច​ថៃ​បញ្ជូន​សាកសព​មក​កម្ពុជា​វិញ​



ឧ​ត្ត​រ​មានជ័យ ៖ កាលពី​វេលា​ម៉ោង​១៦​និង​៣០ ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០១៦ សមត្ថកិច្ច​ប៉ូលិស​ថែ បាន​បញ្ជូន​សាកសព​ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់ មក​ប្រគល់​ឲ្យ​សមត្ថកិច្ច​កម្ពុជា​យើង​វិញ ក្រោយពី​ធ្វើការ​ព្យាបាល​ដោយមាន​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ​ពេក​ត្រូវ​បាន​ស្លាប់ ហើយក៏​ត្រូវ​បាន​បញ្ជូន​មក​តាម​ច្រក​ជប់​គគី​។

សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់​.​ដែល​បាន​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​ថៃ​នោះ មានឈ្មោះ ធួន អឿ​ត ភេទ​ប្រុស អាយុ​៤២​ឆ្នាំ​រស់នៅ​យ៉​ក ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល ខេត្តឧត្តរមានជ័យ​។

សមត្ថកិច្ច​យើង​បាន​ឲ្យ​ដឹង​ទៀត​ថា ពលរដ្ឋ​ខ្មែរ ដែល​បាន​ចូល ទៅ​សម្រាក​ព្យាបាល​ជំងឺ​នោះ កាលពី​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០១៦ ដោយមាន​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ ក៏​ស្លាប់​នៅ​មន្ទីរពេទ្យ ខេត្តបុរីរ៉ាំ​នា​ឱកាស​នោះ ដែល​សមត្ថកិច្ច​កម្ពុជា យើង​បាន​ថ្លែង​អំណរគុណ​ដល់​សមត្ថកិច្ច​ថៃ ដែល​បាន​យកចិត្តទុកដាក់ ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ផង​ដែរ៕