វីដេអូ​ចម្រៀង “Taste the Feeling” ចេញ​ជា​ផ្លូវកា​រហើយ​!

កូកា-កូឡា បាន​ចេញ​បទ​ចម្រៀង​ថ្មី​បំផុត​របស់​ខ្លួន “Taste the Feeling” ដែល​ផលិត​ដោយ​លោក Avicii ជា DJ និង​ជា​ផលិតករ​ជន​ជាតិ​ស៊ុយអែត និង​ច្រៀង​ដោយ Conrad Sewell ជា​អ្នក​ចម្រៀង និង​អ្នកនិពន្ធ​ទំនុក​ច្រៀង​នៅ​រដ្ឋ Los Angeles មាន​ដើមកំណើត​នៅ​អង់គ្លេស។ បទ​ចម្រៀង​នេះ នឹង​ចាក់​ផ្សាយ​ក្នុង​យុទ្ធនាការ “Taste the Feeling” ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ទីផ្សារ​សកល “និមិត្ត​សញ្ញា​តែ​មួយ​ – One Brand” របស់​កូកា-កូឡា។

 

“Taste the Feeling” ឆ្លុះ​បញ្ចាំង​នូវ​ទិដ្ឋភាព​អារម្មណ៍ និង​បទពិសោធន៍​នៃ​ការ​ញ៉ាំ កូកា-កូឡា និង​ភាព​ច្នៃ​ប្រឌិត​ដែល​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​ភាព​សាមញ្ញ​នៃ​ការ​ញ៉ាំ កូកា-កូឡា ត្រជាក់​មួយ​ដប អាច​ធ្វើ​ឲ្យ​បរិយាកាស​ធម្មតា​មួយ​ក្លាយ​ជា​អេម។

 

 

កូកា-កូឡា បាន​ធ្វើ​ការងារ​ជាមួយ​ក្រុមហ៊ុន​តន្ត្រី Music Dealers ដើម្បី​ស្វែង​រក​សិល្បករ​ឯករាជ្យ ដូចជា​លោក Scott Fritz, Jeremy Bircher និង Josh Jones ដើម្បី​ឲ្យ​ពួក​គេ​ជួយ​បង្កើត​បទ​ភ្លេង បន្ទាប់​មក​ត្រូវ​បាន​ធ្វើ​ការ​កែ​សម្រួល​ដោយ​លោក Avicii ដែល​លោក​ធ្លាប់​សហការ​ជាមួយ កូកា-កូឡា ពី​ដើម​រៀង​មក​។ ជា​លទ្ធផល​ គេ​បាន​បង្កើត​បាន​ជា​ចង្វាក់​បែប​អេឡិចត្រូ​ រួមគ្នា​ជាមួយ​សំឡេង​ដ៏​ពីរោះ​របស់​លោក Sewell ដែល​ធ្វើ​ឲ្យ​អ្នក​អាច​ទទួល​បាន​រសជាតិ​នៃ​អារម្មណ៍​ពិត​ជាមួយ កូកា-កូឡា​។

 

ហេតុ​ផល​នៅ​ពី​ក្រោយ​ការ​ផលិត​បទ​ភ្លេង​ថ្មី​នេះ គឺ​ដើម្បី​បង្កើត​ទំនុក​ភ្លេង​មួយ​សម្រាប់​បង្កើន​ការ​ផ្សារ​ភ្ជាប់​អារម្មណ៍​រវាង​អតិថិជន​រាប់​សិប​លាន​នាក់ ព្រមទាំង​អ្នក​ញ៉ាំ កូកា-កូឡា ជំនាន់​ក្រោយ​ជា​ច្រើន​ទៀត​នា​ពេល​អនាគត។ អ្នក​ស្ដាប់​ក៏​អាច​បញ្ចូល​អារម្មណ៍​ជាមួយ​នឹង​បទ​ចម្រៀង​ដែល​មាន លក្ខណៈ​សាមញ្ញ​ពោរ​ពេញ​ដោយ​អត្ថន័យ និង​ផ្តល់​ភាព​រីករាយ​នេះ​ផងដែរ​។​

 

លោក Joe Belliotti ប្រធាន​ផ្នែក​តន្ត្រី​របស់ កូកា-កូឡា បាន​លើក​ឡើង​ថា “​ទាក់ទង​នឹង​បទ​ចម្រៀង «Taste the Feeling» យើង​គ្រាន់​តែ​ចង់​បង្កើត​បទ​ចម្រៀង​ដ៏​សាមញ្ញ​មួយ​ប្រកប​ដោយ​អត្ថន័យ ហើយ​ព្យាយាម​ធ្វើ​ជា​បទ​ភ្លេង​បែប Pop​។ វា​ជា​មហិច្ឆតា​របស់​យើង ដើម្បី​បង្កើត​តន្ត្រី​ដ៏​ពិរោះ​ដែល​អាច​ធ្វើឲ្យ​មនុស្ស​គ្រប់​គ្នា​ចងចាំ និង​ស្រលាញ់​រាប់​សិប​ឆ្នាំ​ចាប់​ពី​នេះ​តទៅ”។

 

កូកា-កូឡា បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​អតិថិជន​ជុំវិញ​ពិភពលោក​ជា​ច្រើន ដោយ​យុទ្ធនាការ​នេះ​ត្រូវ​គេ​លើកឡើង (mentioned) ជាង​១០០.០០០​ដង ​លើ​បណ្តាញ​សង្គម ដូចជា Twitter, Facebook និង Instagram ចាប់​តាំង​ពី​ចាប់ផ្តើម​យុទ្ធនាការ​លើក​ដំបូង​កាល​ពី​ចុង​ខែ​មករា ឆ្នាំ​២០១៦។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់ BrandWatch​។ ឯ hashtag #TasteTheFeeling វិញ ត្រូវ​គេ​លើក​ឡើង (mentioned) ជិត ៩៥.០០០ ដង និង​មាន​ចំណាប់​អារម្មណ៍​សរុប​ជាង ៧៥ ពាន់​លាន ឯណោះ​៕

 

 

 

 

 

ដោយ៖ សុផាត