សហភាព​អឺរ៉ុប​អំពាវនាវ​ឲ្យ​មាន​ការ​ដោះ​លែង​សង្គម​ស៊ីវិល​ដែល​កំពុង​ឃាត់​ខ្លួន

សេចក្តី​ប្រកាស​ព័ត៌មាន​រួម​មួយ​រវាង​រាជ​រដ្ឋាភិបាល​កម្ពុជា និង​សហភាព​អឺរ៉ុប នៅ​ថ្ងៃ​ទី​៤ ខែ​ឧសភា សហភាព​អឺរ៉ុប អំពាវនាវ​ឲ្យ​មាន​ការ​ដោះ​លែង​សង្គម​ស៊ីវិល​ដែល​កំពុង​ឃាត់​ខ្លួន។

មុន​នឹង​សហភាព​អឺរ៉ុប ចេញ​សេចក្តី​ព័ត៌មាន​នេះ កិច្ច​ប្រជុំ​គណៈកម្មាធិការ​ចម្រុះ​កម្ពុជា-សហភាព​អឺរ៉ុប លើក​ទី​៩ ដោយ​កិច្ច​ប្រជុំ​នោះ​មាន​ការ​ចូលរួម​ពី​ក្រសួង​ការ​បរទេស និង​អនុប្រធាន​គ្រប់គ្រង​ទទួល​បន្ទុក​កិច្ចការ​អាស៊ី និង​ប៉ាស៊ីហ្វិក​របស់​សហភាព​អឺរ៉ុប លោក អ៊ុយហ្គោ អាស្ទូតូ (Ugo ASTUTO)។

សហភាព​អឺរ៉ុប លើក​ឡើង​នូវ​ការ​ព្រួយ​បារម្ភ​អំពី​ឯករាជ​ភាព​របស់​តុលាការ​កម្ពុជា និង​ភាព​ត្រឹមត្រូវ​នៃ​ការ​អនុវត្ត​ច្បាប់។

ម្ចាស់​ជំនួយ​ដ៏​ធំ​របស់​ប្រទេស​កម្ពុជា មួយ​នេះ ស្នើ​ទៅ​រដ្ឋាភិបាល បង្កើត និង​រក្សា​បរិយាកាស​ដែល​គណបក្ស​នយោបាយ​ទាំងអស់ និង​សង្គម​ស៊ីវិល អាច​ដំណើរ​ការ​ដោយ​សេរី និង​គ្មាន​ការ​ភ័យ​ខ្លាច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។