អ្នក​ជំនាញ​ផ្នែក​ពាណិជ្ជកម្ម​រំភើប​នឹង​យុទ្ធនាការ “រសជាតិ​នៃ​អារម្មណ៍​ស្រស់​ស្រាយ”

ក្រុមហ៊ុន កូកា-កូឡា បាន​ចាប់​ផ្ដើម​យុទ្ធសាស្ត្រ​ទីផ្សារ​សាកល​ថ្មី “​និមិត្ត​សញ្ញា​តែមួយ​ – One Brand” និង​យុទ្ធនាការ “​រសជាតិ​នៃ​អារម្មណ៍​ស្រស់ស្រាយ​ – Taste the Feeling” របស់​ខ្លួន​នៅ​កម្ពុជា​អម្បាញ់​មិញ​នេះ នៅ​ភោជនីយដ្ឋាន The Summer​។

 

យុទ្ធសាស្ត្រ “និមិត្តសញ្ញា​តែមួយ​ – One Brand” ពង្រីក​តម្លៃ និង​វិសាលភាព​នៃ​ពាណិជ្ជ​សញ្ញា​ភេសជ្ជៈ​លំដាប់​ថ្នាក់​លេខ​១​លើ​ពិភព​លោក​ សម្រាប់​គ្រប់​និមិត្ត​សញ្ញា​ក្រោម​ពាណិជ្ជ​សញ្ញា​តែ​មួយ ក៏​ដូចជា​ការ​បង្ហាញ​ពី​ការ​ប្ដេជ្ញា​របស់​ក្រុមហ៊ុន​ក្នុង​ការ​ផ្ដល់​ជម្រើស​ដល់​អតិថិជន​នូវ​ផលិតផល កូកា-កូឡា ណា​មួយ​សមស្រប​តាម​រសជាតិ ចំណង់​ចំណូល​ចិត្ត រចនាបថ​ជីវិត និង​របប​អាហារ​របស់​ពួកគេ ចំពោះ​ផលិតផល​មាន ឬ​គ្មាន​កា​ឡូរី និង​មាន ឬ​គ្មាន​ជាតិ​កាហ្វេ​អ៊ីន។

 

អ្នក​ជំនាញ​ផ្នែក​ពាណិជ្ជកម្ម​រំភើប​នឹង​យុទ្ធនាការ “រសជាតិ​នៃ​អារម្មណ៍​ស្រស់​ស្រាយ”

 

យុទ្ធនាការ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ថ្មី​សន្លាង “​រសជាតិ​នៃ​អារម្មណ៍​ស្រស់​ស្រាយ​ – Taste the Feeling” ឆ្លុះ​បញ្ចាំង​សកម្មភាព​គ្រប់​វិនាទី​នៃ​ជីវិត​តាម​រយៈ​រូបភាព និង​វីដេអូ​រឿងរ៉ាវ​ជីវិត​លើ​ពិភព​លោក​ដ៏​អស្ចារ្យ​ជាច្រើន ដែល​ក្នុង​នោះ កូកា-កូឡា ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង និង​ការ​អបអរសាទរ​រៀងរាល់​ថ្ងៃ ដោយ​ប្រែក្លាយ​បរិយាកាស​ធម្មតា​មួយ​ក្លាយ​ជា​ពិសេស​ជាមួយ​នឹង​ការ​ញ៉ាំ​ភេសជ្ជៈ កូកា-កូឡា ​ជាប់​ចិត្ត​។

 

ក្នុង​ឱកាស​នេះ ក៏​មាន​វត្តមាន​ភ្ញៀវ​កិត្តិយស​សំខាន់ៗ​មក​ពី​វិស័យ​ផ្សេងៗ បាន​ចូលរួម​ពិភាក្សា និង ផ្តល់​ចំណាប់​អារម្មណ៍​ពី​យុទ្ធនាការ​ថ្មី​សន្លាង​របស់ កូកា-កូឡា រួម​មាន​លោក Chem Vuth Sovin អ្នក​ថត​រូប​ម៉ូដ​អាជីព និង​ជា​គណៈកម្មការ​ក្រុម​ម៉ូដែល​កម្ពុជា (Cambodia’s Next Top Model) លោក ជី សិលា នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Sabay ដែលជា​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ឌីជីថល ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​នាំមុខគេ​នៅ​កម្ពុជា និង លោក សួន ពិសិដ្ឋ ជា​អ្នកនិពន្ធ​ទំនុក​ច្រៀង និង​ជា​តារា​សម្ដែង​ល្បី​ឈ្មោះ​បោះ​សំឡេង​មួយ​រូប​ផង​ដែរ​។

 

អ្នក​ជំនាញ​ផ្នែក​ពាណិជ្ជកម្ម​រំភើប​នឹង​យុទ្ធនាការ “រសជាតិ​នៃ​អារម្មណ៍​ស្រស់​ស្រាយ”

 

លោក Chem Vuth Sovin បាន​លើកឡើង​ថា ទិសដៅ​ថ្មី​នេះ គឺ​ជា​ការ​ផ្លាស់ប្ដូរ​ដ៏​ល្អ​មួយ ដោយ​លោក​បាន​បញ្ជាក់ថា “​វា​ពិតជា​ដូច​នឹង​សកម្មភាព​ជាក់ស្តែង និង​អារម្មណ៍​ពិត​ប្រចាំ​ថ្ងៃ ដែល​យុវវ័យ​បច្ចុប្បន្ន​អាច​ស្រមៃ​ឃើញ​សកម្មភាព​ពួកគេ​ស្ថិត​នៅ​ក្នុង​ស្ថានភាព និង​អារម្មណ៍​ទាំង​នោះ”។

 

អ្នក​ជំនាញ​ផ្នែក​ពាណិជ្ជកម្ម​រំភើប​នឹង​យុទ្ធនាការ “រសជាតិ​នៃ​អារម្មណ៍​ស្រស់​ស្រាយ”

 

លោក ជី សិលា បាន​ទទួល​ស្គាល់​ថា យុទ្ធសាស្ត្រ “និមិត្ត​សញ្ញា​តែមួយ – One Brand” ដែល​ដាក់​ចេញ​នោះ គឺ​សាមញ្ញ តែ​មាន​ប្រសិទ្ធ​ភាព ដោយ​បង្កើត​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ពាណិជ្ជ​សញ្ញា កូកា-កូឡា ដ៏​ល្បី​របស់​ពិភពលោក​។ ម្យ៉ាងទៀត យុទ្ធសាស្ត្រ​នេះ ធ្វើឲ្យ​មនុស្ស​គ្រប់​គ្នា​ចងចាំ​និមិត្ត​សញ្ញា កូកា-កូឡា មិន​ថា​គេ​ញ៉ាំ Coke Light ឬ Coke នោះ​ឡើយ​។​

 

អ្នក​ជំនាញ​ផ្នែក​ពាណិជ្ជកម្ម​រំភើប​នឹង​យុទ្ធនាការ “រសជាតិ​នៃ​អារម្មណ៍​ស្រស់​ស្រាយ”

 

ទាក់ទិន​នឹង​បទ​ចម្រៀង​ថ្មី​ដែល​ផលិត​ដោយ​លោក លោក Avicii ជា DJ និង​ជា​ផលិតករ​ជនជាតិ​ស៊ុយអែត និង​ច្រៀង​ដោយ Conrad Sewell ជា​អ្នកចម្រៀង និង​អ្នកនិពន្ធ​ទំនុកច្រៀង​នៅ​រដ្ឋ Los Angeles មាន​ដើមកំណើត​នៅ​អង់គ្លេស នោះ លោក សួន ពិសិដ្ឋ បាន​ប្រាប់​ថា “​យុទ្ធនាការ​នេះ មាន​សាច់​ភ្លេង និង​ចម្រៀង​ត្រូវ​ម៉ាច់​តែម្ដង ពោល​គឺ​ស្ដាប់​ទៅ​ពីរោះ​ងាយ​ស្រួល​ចាំ និង​បង្កើត​អារម្មណ៍​ល្អ​សម្រាប់​អ្នក​បាន​ស្តាប់​បទ​នេះ”។

 

អាច​និយាយបាន​ថា យុទ្ធនាការ​សកល “រសជាតិ​នៃ​អារម្មណ៍​ស្រស់​ស្រាយ​ – Taste the Feeling” របស់ កូកា-កូឡា នឹង​ល្បី​នៅ​គ្រប់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​កម្សាន្ត​នៅ​កម្ពុជា​!

 

អ្នក​ជំនាញ​ផ្នែក​ពាណិជ្ជកម្ម​រំភើប​នឹង​យុទ្ធនាការ “រសជាតិ​នៃ​អារម្មណ៍​ស្រស់​ស្រាយ”

 

ដោយ៖ សុផាត