ស្ត្រី​ខ្មែរ​លក់ដូរ​ក្នុង​ទឹកដី​ថៃ ​ត្រូវ​ជនបិទមុខ ២ នាក់​ចាប់​ដាក់​ឡាន​ទៅ​បាត់​

6 Videos


កាលពីវេលាម៉ោង ៧ និង ៣០ នាទី ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើងនៅក្នុងផ្សាររោងក្លឿ ខេត្តស្រះកែវ ប្រទេសថៃ គឺស្ត្រីខ្មែរម្នាក់ដែលជាអាជីវករត្រូវបានជនមិនស្គាល់មុខ ២ នាក់បិទមុខចាប់នាងដាក់ឡានបើកចេញទៅបាត់ ។

យោងតាមប្រភពពីតម្រួតថៃប្រចាំនៅខេត្តស្រះកែវបានឲ្យដឹងមកថា ក្រោយពីកើតហេតុសមត្ថកិច្ចប៉ុស្តិ៍ក្លងឡឹកបានទទួលសេចក្តីរាយការណ៍ពីឈ្មោះ សាន់ វិទូ ភេទប្រុស ត្រូវជាប្តីស្ត្រីរងគ្រោះរស់នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជយ័បានឲ្យដឹងថា មានជនសង្ស័យចំនួន ២ នាក់បានបើករថយន្តមកឈប់ចតហើយអង្គុយនិយាយលេងនៅកន្លែងកើតហេតុ រួចក៏ទិញទឹកចំនួនមួយដបនៅពេលស្ត្រីឈ្មោះ ជ័យ សុខន មានអាយុ ២៧ ឆ្នាំ កំពុងតែលក់ភេសជ្ជៈនិងប្រហិតទឹកសុទ្ធនៅកន្លែងកើតហេតុ ចំណុចផ្លូវ(ស៑យ) សាលាដែងខាងក្រោយហាងយីហោ (អឹមអឹមM.M) ក្នុងផ្សាររោងក្លឿ បានធើ្វសកម្មភាពចាប់ទាញដៃស្ត្រីរងគ្រោះខាងលើរុញចូលក្នុងរថយន្តហើយបើកចេញទៅបាត់តែម្តង ។

ករណីខាងលើនេះបើតាមអ្នកបានឃើញហេតុការណ៏ឈ្មោះ សាន់ នឿន ភេទស្រី អាយុ ៤៦ ឆ្នាំនិងជីវករជាច្រើននាក់ទៀតនៅចំណុចកើតហេតុខាងលើបានប្រាប់ថា មុនដំបូងឃើញឈ្មោះ ជយ័ សុខន ជាស្ត្រីរងគ្រោះបានជិះកង់មកឈប់ក្បែរកន្លែងលក់ដូររបស់ខ្លួនស្របពេលនោះក៏បានឃើញជនសង្ស័យបើករថយន្តមកឈប់និយាយលេងជាមួយខ្លួនរួចក៏បានសុំទិញទឹកសុទ្ធមួយដប ហើយចាប់ទាញដៃស្ត្រីរងគ្រោះឲ្យចូលឡានតែម្តង ។ ពលរដ្ឋដែលបានឃើញហេតុការណ៏ដដែលបាននាំគ្នាប្រាប់តម្រួតថៃថាមានជនសង្ស័យពាក់មួកនិនចាបិទមុខផង ប៉ុន្តែកាលពី ៤ ទៅ ៥ ថ្ងៃ មុនពួកគាត់ថា បានឃើញជនសង្សយ័ខាងលើឧស្សាហ៍មកអង្គុយនិយាយលេងជាមួយស្ត្រីឈ្មោះ ជយ័ សុខនជាញឹកញាប់និងបានជួយទិញភេសជ្ជៈនាងទៀតផង ។

ដោយឡែកស្ត្រីឈ្មោះ ចែ នឿន បានរៀបរាប់ឲ្យដឹងទៀតថាឈ្មោះ ជ័យ សុខ ដែលជនបិទមុខចាប់យកទៅនោះនាងមានប្តីនិងកូនមួយទើបតែមានអាយុមួយឆ្នាំប៉ុណ្ណោះ ចែ នឿន បន្តថាស្ត្រីរងគ្រោះនោះបើទោះបីជានាងមានកូនម្នាក់ហើយក្តី ក៏សម្រស់ របស់នាងមិនចាញ់ស្រីក្រមុំប៉ុន្មានដែរ បញ្ហានេះចែ នឿន បានដាក់ការសង្ស័យថាអាចមកពីជនខាងលើសុំញ៉ែញ៉ងស្ត្រីរងគ្រោះមិនបាន ទើបកើតទៅជាហេតុចាប់នាងយកទៅដូច្នេះ ។ ចំណែកឯប្តីឈ្មោះ វិទូ មិនបានឃើញហេតុការណ៍ ដែលគេបានចាប់ប្រពន្ធរបស់ខ្លួននោះទេព្រោះគាត់ជាកម្មករវល់លើកដាក់ទំនិញឲ្យគេនៅកន្លែងផ្សេងគ្នា ។

ក្រោយពីកើតហេតុទើបអ្នកជិតខាងទូរសព្ទ័ប្រាប់គាត់នៅពេលមកដល់កន្លែងកើតហេតុវាហួសពេលទៅហើយព្រោះម៉ោងជិតយប់ទៀតផងមិនដឹងជាទៅតាមរកប្រពន្ធនៅឯណានោះទេគាត់បានត្រឹមតែលុតជង្គង់សុំកុំឲ្យជនសង្សយ័ធ្វើបាបប្រពន្ធរបស់គាត់តែប៉ុណ្ណោះ ព្រោះកូនគាត់នៅតូចនៅឡើយជាមួយគ្នានេះលោកបានស្នើឲ្យអាជ្ញាធរនិងសម្ថត្តកិច្ចថៃមេត្តាជួយស្វែងរកជនសង្ស័យនិងប្រពន្ធគាត់ឲ្យបានវិលមករួមរស់ជាគ្នាដូចដើមវិញផង ៕ សុថាត់