ឡាន​យី​ឌុប​បើក​បុក​ឡាន Corrola ស្លាប់​ម្តាយ និង​កូន ប្តី​របួសធ្ងន់​

6 Videos


មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ឋត់មួយបានកើតឡើងនៅវេលា ម៉ោង ២១ និង ៣០ នាទីយប់ ថ្ងៃទី៤ ខែ ឧសភា ឆ្នាំ២០១៦ នៅចំណុចមុខភូមិស្រះសង្គម ឃុំពើក ស្រុក អង្គស្នួល ខេត្តកណ្តាល ផ្លូវជាតិលេខ០៤ ចន្លោះគីឡូម៉ែត្រលេខ ២៥-២៦ ។

ឡាន​យី​ឌុប​បើក​បុក​ឡាន Corrola ស្លាប់​ម្តាយ និង​កូន ប្តី​របួសធ្ងន់​

អ្នកបានឃើញហេតុការណ៍នោះបាននិយាយថាគេបានឃើញរថយន្តមួយគ្រឿង ម៉ាក HINO ពណ៍ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ ៣A ២៨១១ បើកពីទិសខាងកើតទៅទិស ខាងលិចគឺពីភ្នំពេញទៅខេត្តព្រះស៊ីហនុ លុះមកដល់ចំណុចខាងលើបានជ្រុលទៅបុករថយន្តមួយគ្រឿងទៀតម៉ាក CORR OLA ពណ៌ក្រហមពាក់ស្លាកលេខ ភ្នំពេញ ២D.១០៦០ ច្រាសទិសគ្នាបណ្តាលឲ្យខ្ទេចរថយន្ត CORROLA ខាងមុខបណ្តាលឲ្យស្លាប់ទាំងម្តាយនិងកូនស្រីហើយឪពុកជាអ្នកបើកបររបូសជាទម្ងន់ ។

ឡាន​យី​ឌុប​បើក​បុក​ឡាន Corrola ស្លាប់​ម្តាយ និង​កូន ប្តី​របួសធ្ងន់​

អ្នកបើកបររថយ្ត CORR OLA មានឈ្មោះ ខៀវ រិទ្ធីពិសិដ្ឋ ភេទប្រុសអាយុ ២៩ ឆ្នាំ ប្រពន្ធឈ្មោះ យិន បុប្ផា អាយុ ២៦ ឆ្នាំ កូនស្រីឈ្មោះ នី អាយុ ៥ ឆ្នាំរស់នៅ ភូមិខ្នាតានង ឃុំស្វាយរំពេល ស្រុកបសេដ្ឋខេត្តកំពង់ស្ពឺ ។

ក្រោយពេលកើតហេតុកម្លាំងជំនាញចរាចរណ៍ស្រុកបានប្រមូលយកវត្តុតាងដែលពាក់ពន្ធ័មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងតាមនិតីវិធីច្បាប់ឣ្នកបើកបររថយន្តយីឌុបមិនស្គាល់ឈ្មោះហើយបានគេចខ្លួនបាត់ ៕ សុថាត់