ខ្យល់​កន្ត្រាក់​ភ្លៀង​ផ្គរ​ បំផ្លាញ​ផ្ទះ​អ្នក​ស្រុក​អស់​ជិត​២០​ខ្នង​នៅ​ស្រុក​កែវសីមា

មណ្ឌលគិរី ​៖​​ ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​១៧​ខ្នង ​ត្រូវ​បាន​ខូចខាត​ ដោយសារ​ភ្លៀង​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ ​នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​​៥​ ខែ​ឧសភា ​ឆ្នាំ​២០១៦។

ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​ភូមិ​អូរ​អាម​ និង​ភូមិ​ឆ្នែង​ ឃុំ​ស្រែខ្ទុ​ម ស្រុក​កែវសីមា​ខេត្ត​មណ្ឌលគិរី។

លោក​ប៊ុត សំ​អ៊ែ​ល ​មេ​ឃុំ​ស្រែ​ខ្ទុម​បាន​និយាយ​ថា ករណី​ខ្យល់​កន្ត្រាក់​ខាង​លើ​ មិន​បណ្ដាល​ឲ្យ​គ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ទេ។ តែ​បាន​បំផ្លាញ​ផ្ទះ​សរុប​ទាំង​អស់​ចំនួន​១៧​ខ្នង។

លោក​ស្វាយ សំ​អ៊ាង​ អភិបាល​ខេត្ត​មណ្ឌលគិរី​​​ ​បាន​ថ្លែង​​​ថា លោក​កំពុង​ចាត់ចែង​ឲ្យ​មន្ត្រី​ស្រុក​កែវសីមា​ ចុះ​ស្រាវជ្រាវ​ពិនិត្យ​ក្នុង​ហេតុការណ៍​នេះ​ឲ្យ​បាន​ច្បាស់​ជាក់លាក់​ ​ហើយ​នៅ​ព្រឹក​ថ្ងៃស្អែក​ក្រុមការងារ​មនុស្សធម៌​កាកបាទក្រហម​ថ្នាក់​ខេត្ត​ នឹង​ចុះ​ទៅ​កន្លែង​កើតហេតុ​ដើម្បី​ផ្តល់​ជំនួយ​បន្ទាន់ ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ ដោយ​មិន​ប្រកាន់​និន្នាការ​​​នយោបាយ​អ្វី​ឡើយ៕