គ្រោះ​ធម្មជាតិ​ខ្យល់​កន្ត្រាក់​នៅ​ខេត្ត​ពោធិ៍សាត់​ ធ្វើ​ឲ្យ​​ផ្ទះ​៣០​ខ្នង​​​​ រងគ្រោះ​​យ៉ាង​ដំណំ

គ្រោះ​ធម្មជាតិ​ខ្យល់​កន្ត្រាក់​នៅ​ខេត្ត​ពោធិ៍សាត់​ ធ្វើ​ឲ្យ​​ផ្ទះ​៣០​ខ្នង​​​​ រងគ្រោះ​​យ៉ាង​ដំណំ

ពោធិ៍សាត់ ​៖ ​គ្រោះ​ធម្មជាតិ​ខ្យល់​កន្ត្រាក់​ភ្លៀង​ផ្គរ ​រន្ទះ​ នា​ដើម​ឆ្នាំ​២០១៦​នេះ​ នៅតែ​បន្ត​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្ត​បន្តបន្ទាប់។ ជាក់ស្ដែង​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៣០​ខ្នង​ផ្ទះ​ នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់​ទាំង​មូល​​ ​ត្រូវ​បាន​ខ្យល់​កន្ត្រាក់​បំផ្លាញ​ខូចខាត​​យ៉ាង​ធ្ងន់ធ្ងរ ​ក្នុង​នោះ​ចំនួន​១០​ខ្នង​ផ្ទះ​ខូចខាត​ទាំង​ស្រុង ហើយ​​អាជ្ញាធរ​ និង​សមត្ថកិច្ច​បាន​កំពុង​ជួយ​សាងសង់​លំនៅឋាន​​​ជូន​​​ពលរដ្ឋ​រងគ្រោះ​​ឡើង​វិញ ​ជាមួយ​នឹង​​ការ​ឧបត្ថម្ភ​​​សង្គ្រោះ​ជាបន្ទាន់​ផង​ដែរ។

ហេតុការណ៍​ខ្យល់​កន្ត្រាក់​ភ្លៀង​ផ្គរ​រន្ទះ​នេះ​ បាន​កើត​ឡើង​នៅ​ទូទាំង​ខេត្ត​ចាប់ផ្ដើម​ឡើង​កាលពី​វេលា​​ម៉ោង​៣​និង​៣០​នាទី​រសៀល​រហូត​ដល់​​ម៉ោង​ប្រជា​៥​ល្ងាច ​ថ្ងៃ​ទី​​​៤ ខែ​ឧសភា ​ឆ្នាំ​២០១៦​ក្នុង​នោះ​មាន​ស្រុក​វាលវែង ​ស្រុក​កណ្ដៀង​ និង​ក្រុង​ពោធិ៍សាត់។

បើ​លោក​ស៊ិន​ សុខា​ អធិការ​រង​នគរបាល​ស្រុក​កណ្ដៀង​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​​ថា ​៖ ​កាលពី​អំឡុង​​ម៉ោង​កើតហេតុ​​​នោះ​ ភ្លៀង​បាន​ធ្លាក់​រាយប៉ាយ​ក្នុងស្រុក​កណ្ដៀង​ចំនួន​​៥​ឃុំ​គឺ​ឃុំ​ស្រែ​ស្ដុក ឃុំ​ស្យា​ ឃុំ​ស្វាយ​លួង ឃុំ​កោះ​ជុំ និង​ឃុំ​វាល​ ដោយ​ពាំនាំ​ទាំង​ផ្គរ​រន្ទះ​ ​​ជាមួយ​ខ្យល់​កន្ត្រាក់​បក់​បោក​​យ៉ាង​ខ្លាំង ​ធ្វើ​ឲ្យ​ផ្ទះសម្បែង​របស់​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​២៣​ខ្នង​ ​​រង​ការ​ខូចខាត​​យ៉ាង​ធ្ងន់ធ្ងរ ​ក្នុង​នោះ​១០​ខ្នង​ផ្ទះ​ខូចខាត​ទាំងស្រុង​ ជាមួយ​នឹង​ដង​អង់តែន​ទូរស័ព្ទ​Metfoneមួយ​កន្លែង​នៅ​ឃុំ​វាល​ ត្រូវ​​​ដើម​ត្នោត​ដួល​សង្កត់​ខូចខាត​ឧបករណ៍​ទាំងស្រុង។

ដោយឡែក​នៅ​ខាង​ក្រុង​ពោធិ៍សាត់​វិញ ​អាជ្ញាធរ​ក្រុង​ពោធិ៍សាត់​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​ ៖ ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​​៥​ខ្នង​ផ្ទះ​ នៅ​ក្នុង​សង្កាត់​ស្វាយ​អាត់​ និង​សង្កាត់​រលាប​ ពេល​ដែល​មេឃ​កំពុង​ធ្លាក់​ភ្លៀង ​ត្រូវ​បាន​ខ្យល់​កន្ត្រាក់​ជាមួយ​នឹង​ផ្គរ​រន្ទះ​បក់​បោក​របើក​ដំបូល​ និង​ជញ្ជាំង​​​ខូចខាត​​យ៉ាង​ធ្ងន់ធ្ងរ។

ដោយឡែក​នៅ​ឯ​ស្រុក​វាលវែង​តំបន់​ជួរ​ភ្នំក្រវាញ​វិញ​នោះ ​ក្នុង​ឃុំ​អូ​សោម ​ភូមិ​ឆាយ​លូក ​ក្នុង​​ម៉ោង​កើតហេតុ​ដូចគ្នា​ខាងលើ​ដែរ​ ក៏​មាន​ភ្លៀង​ធ្លាក់​ខ្យល់​កន្ត្រាក់​បោកបក់​ផ្ទះ​ប្រជាពលរដ្ឋ​របូត​ជើង​តាង​​ប៉ើង​ដំបូល​អស់​​២​ខ្នង​ផ្ទះ​ខូចខាត​ផង​ដែរ។

ទាក់ទង​គ្រោះធម្មជាតិ​ក្នុង​ថ្ងៃ​ខាង​លើ​នេះ​មន្ត្រី​អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់​ផ្នែក​ខាង​គ្រោះ​មហន្តរាយ​​ ​បាន​ឲ្យ​ដឹង​ថា​ ៖​ ចំនួន​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​រង​ការ​ខូចខាត​ ដោយ​គ្រោះធម្មជាតិ​ខ្យល់​កន្ត្រាក់​នេះ ​នៅ​ទូទាំង​ខេត្ត​មាន​មាន​ការ​ខូចខាត​ទាំងស្រុង​ចំនួន​១០​ខ្នង​ផ្ទះ​ និង​២០​ខ្នង​ផ្ទះ​ទៀត​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ ​ប៉ុន្តែ​គ្រោះធម្មជាតិ​នេះ​មិន​បណ្ដាល​ឲ្យ​គ្រោះថ្នាក់​ដល់​មនុស្ស​ និង​សត្វ​ឡើយ​។​
មន្ត្រី​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ​៖​ ចំពោះ​គ្រោះថ្នាក់​ធម្មជាតិ​ប៉ះពាល់​លំនៅឋាន​បងប្អូន​ប្រជាពលរដ្ឋ​៣០​គ្រួសារ​ខាង​លើ​នេះ​ អាជ្ញាធរ​ស្រុក​និង​ខេត្ត​ជាមួយ​នឹង​កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ​បាន​កំពុង​ចុះ​តាម​មូលដ្ឋាន​ពលរដ្ឋ​រងគ្រោះ​ដើម្បី​សាងសង់​លំនៅឋាន​ជា​បឋម​ឲ្យ​ពួកគាត់​បាន​រស់នៅ​បណ្ដោះអាសន្ន​សិន​ ​​ក្នុង​នោះ​ក៏​មាន​ខាង​សាខា​កាកបាទ​ក្រហម​កម្ពុជា​ខេត្ត​ជាមួយ​នឹង​ស្រុក​រួម​ជាមួយ​លោក​ម៉ៅ ធ​និ​ន្ទ​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ជាមួយ​ ​ព្រម​ទាំង​ឧត្ដមសេនីយ៍ទោ សារុន​ ចាន់​ធី​ស្នងការ​នគរបាល​ខេត្ត​ពោធិ៍សាត់​ បាន​កំពុង​យក​អំណោយ​សម្ភារៈ​ប្រាក់​ឧបត្ថម្ភ​មួយ​ចំនួន​ជួយ​ដល់​បងប្អូន​គ្រួសារ​ជនរងគ្រោះ​ជា​បន្តបន្ទាប់​រហូតដល់​គ្រប់​ផ្ទះ​ ដែល​ជួប​គ្រោះថ្នាក់​ដោយ​គ្រោះធម្មជាតិ​នេះ​ផង​ដែរ៕