ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​បឹង​កន្ទួត ​ត្រូវ​បាន​​​​​សម្ពោធដាក់​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ

ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​បឹង​កន្ទួត ​ត្រូវ​បាន​​​​​សម្ពោធដាក់​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ

ពោធិ៍សាត់ ​៖​ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​មូលដ្ឋាន​មួយ​ខ្នង​​យ៉ាង​ថ្មី​សន្លាង ​ធ្វើ​អំពី​ថ្ម​ ចាក់គ្រឹះ​​​រឹងមាំ​ត្រូវ​បាន​សាងសង់​រួច​រាល់​ជា​ស្ថាពរ​ហើយ ហើយ​ក៏​បាន​បើក​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​​ផង​ដែរ បន្ទាប់ពី​ប៉ុស្តិ៍​រដ្ឋបាល​ចាស់​ទ្រុឌទ្រោម​អត់​មាន​កន្លែង​ធ្វើការ​នោះ។

ការ​ដាក់​ឲ្យ​ប្រើប្រាស់​នេះ ​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​០៥ ខែ​ឧសភា ឆ្នាំ​២០១៦ ​​ស្ថិត​ក្នុង​ភូមិ​ ឃុំ​បឹង​កន្ទួត ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ក្រោម​អធិបតីភាព​លោក​ឧត្ដមសេនីយ៍ឯក​​ ឯម សំណាង អគ្គនាយករង​ នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ​ហិរញ្ញវត្ថុ​ក្រសួងមហាផ្ទៃ​ រួម​ទាំង​ប្រតិភូ​ក្រុមការងារ​មួយ​ចំនួន។ ក្នុង​នោះ​ ក៏​មាន​ការ​ចូលរួម​ពី​សំណាក់​មន្ត្រី​នគរបាល​ស្នងការ​ខេត្ត​-ស្រុក​ ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល​ ព្រមទាំង​អាជ្ញាធរ​ផង​ដែរ។

លោក​ឧត្ដមសេនីយ៍ឯក​ ឯម សំណាង​ ​បាន​​ប្រាប់​ទៅ​មន្ត្រី​រដ្ឋបាល​ប៉ុស្តិ៍​ និង​លោក​អធិការ​ថា ​៖​សូម​រើ​ឯកសារ​ទាំងអស់​ ដែល​បាន​ខ្ទី​ទីតាំង​គេ​ធ្វើ​ការ​កន្លង​មក​នោះ ​មក​ដាក់​នៅ​ប៉ុស្តិ៍​មូលដ្ឋាន​ខ្លួន​វិញ​ហើយ​ប្រើប្រាស់​កន្លែង​ប៉ុស្តិ៍​ទើប​សាងសង់​រួច​ថ្មី​នេះ​​​ តាម​តួនាទី​របស់​ខ្លួន​ ដោយ​ចាប់ពី​ថ្ងៃនេះ​តទៅ​ពុំ​មាន​ការ​លំបាក​ធ្វើ​ការងារ​ដូច​កាល​ប៉ុស្តិ៍​រដ្ឋបាល​យើង​មុន​ឡើយ។ នេះ​ហើយ ​ដែល​មាន​ការ​មើល​ឃើញ​របស់​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​ ក៏​ដូចជា​អគ្គស្នងការ​នគរបាល​ជាតិ ​ជាពិសេស​គឺ​រាជរដ្ឋាភិបាល​កម្ពុជា​យើង​ ដែល​បាន​យកចិត្តទុកដាក់​បំផុត​ជាមួយ​នឹង​ការ​ព្រួយបារម្ភ​ពី​ សុខទុក្ខ​របស់​កម្លាំង​ប្រដាប់​អាវុធ​តាម​មូលដ្ឋាន និង​ឈរជើង​ការពារ​តាម​ព្រំដែន ​រួម​ទាំង​ប្រជាពលរដ្ឋ​នៅក្នុង​ប្រទេស។ លោក​បន្ត​ថា ​យើង​បន្ត​កិច្ចការ​នេះ​តាម​​ជំហាន​ យូរ​ និង​ឆាប់​វា​នឹង​បាន​សាងសង់​ថ្មី​ឡើងវិញ​ទាំងអស់​ ​សម្រាប់​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​មួយ​ចំនួន​តាម​មូលដ្ឋាន​ ដែល​កំពុង​ជួប​ការ​លំបាក។

ជា​ចុងក្រោយ​លោក​ឧត្ដមសេនីយ៍​ក៏បាន​ជូនពរ​ឲ្យ​កម្លាំង​មន្ត្រី​នគរបាល​ ព្រម​ទាំង​អាជ្ញាធរ​មូលដ្ឋាន​មាន​សុខភាព​ល្អ​ និង​បន្ត​បម្រើ​ការងារ​ក្នុង​មូលដ្ឋាន​ឲ្យ​ទទួល​បាន​ នូវ​ភូមិ​ឃុំ​មាន​​សុវត្ថិភាព​ល្អ​ក្រោម​ការ​ប្រឹងប្រែង​របស់​អស់​លោក៕