ជាតិ​កាល់ស្យូម​! លើស​ក៏​មិនបាន ខ្វះ​ក៏​មិនបាន​ដែរ​

អ្នក​អាច​នឹង​មិន​ធ្លាប់​មាន​រោគសញ្ញា​ទេ ប្រសិនបើ​ការ​លើស​ជាតិ​កាល់ស្យួម​តិចតួច​នៅក្នុងឈាម​។ ករណី​កម្រិត​នៃ​ជាតិ​កាល់ស្យូម​ខ្ពស់​នៅក្នុង​ឈាម អ្នក​អាច​នឹង​មាន​បញ្ហា ៖

-​ ​តម្រង​នោម ៖ ជាតិ​កាល់ស្យូម​លើស​នៅក្នុង​ឈាម​មាន​ន័យ​ថា តម្រងនោម​របស់​អ្នក​មាន​ការលំបាក​ក្នុងការ​ច្រោះ​វា​ចេញ​។ នេះ​អាច​បណ្តាលអោយ​អ្នក​ស្រេកទឹក​ខ្លាំង និង​នោម​ញឹកញាប់​។​

-​ ​ប្រព័ន្ធ​រំលាយ​អាហារ ៖ ជាតិ​កាល់ស្យូម​លើស​នៅក្នុង​ឈាម អាច​បណ្តាលអោយ​ប៉ះពាល់​ដល់​ក្រពះ នាំ​អោយ​ចង្អោរ ក្អួត និង​ទល់លាមក​។​

-​ ​ឆ្អឹង និង​សាច់ដុំ ៖ ក្នុង​ករណី​ជា​ច្រើន​នៃ​ការ​លើស​ជាតិ​កាល់ស្យូម​ក្នុង​ឈាម​អាច​ដោយសារ​តែ​ ដាច់​ជាតិ​កាល់ស្យូម​ពី​ឆ្អឹង​មក ហេតុដូចនេះ​ហើយ វា​អាច​ធ្វើអោយ​មាន​ការឈឺចាប់​ឆ្អឹង​។ មនុស្ស​មួយចំនួន​ដែល​មាន​ជាតិ​កាល់ស្យូម​លើស​នៅក្នុង​ឈាម​ក៏​អាច​មាន​ សាច់ដុំ​ខ្សោយ​ផងដែរ​។​

-​ ​ខួរក្បាល ៖ ជាតិ​កាល់ស្យូម​លើស​នៅក្នុង​ឈាម​អាច​រំខាន​ដល់​មុខងារ​ធ្វើការ​របស់​ ខួរក្បាល ដែល​ជា​លទ្ធផល​ធ្វើអោយ​អ្នក​វង្វេង សន្លឹម និង​អស់កម្លាំង​៕

ប្រភព៖ iknow

  • ជាតិ​កាល់ស្យូម​! លើស​ក៏​មិនបាន ខ្វះ​ក៏​មិនបាន​ដែរ​已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/05/05  Category:សុខភាព
Tags: