លោកឧត្តមសេនីយ៍ទោ អាត់ ខេម ដឹក​នាំ​កម្លាំង​ជួសជុល​ផ្ទះ​ជូន​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់

លោកឧត្តមសេនីយ៍ទោ អាត់ ខេម ដឹក​នាំ​កម្លាំង​ជួសជុល​ផ្ទះ​ជូន​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់



បន្ទាយមានជ័យ ៖ កាលពី​វេលា​ម៉ោង​៥​រសៀល​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០១៦ នៅ​ស្រុក​ព្រះនេត្រព្រះ ភូមិ​មានកម្ម ត្រូវ​បាន​ទទួលរង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឲ្យ​ដួល​រលំ​ផ្ទះ​ និង ​ប៉ើង​ដំបូល ចំនួន​១៨​ខ្នង ដែល​ការ​ដួលរលំ,ប៉ើង​ដំបូល​នេះ គឺ​កើត​ឡើងជា​បន្តបន្ទាប់​ស្ទើរ​រាល់ថ្ងៃ​តែម្តង។

ជាក់ស្តែង​កាលពី​ម្សិលមិញ នៅ​ក្នុង​ឃុំ​ផ្សឹ​ង ស្រុក​អូជ្រៅ ខេត្តបន្ទាយមានជ័យ គឺមាន​ផ្ទះ​ចំនួន​រហូតដល់​ទៅ​៤០​ខ្នង ត្រូវបាន​ប៉ើង​ដំបូល​និង​ដួលរលំ​។ ចំណែក​គ្រោះធម្មជាតិ​នេះ​គឺ​កើត​ឡើងជា​បន្ត​បន្ទាប់​ ក្រោយ​ពេល​ខេត្តបន្ទាយមានជ័យ​ទទួលរង​នូវ​គ្រោះរាំងស្ងួត។

ក្នុង​ហេតុការណ៍​ដួលរលំ​ផ្ទះ​នេះ​ផង​ដែរ ត្រូវ​បាន​អាជ្ញាធរ​សមត្ថកិច្ច​ជាពិសេស​នគរបាល​ខេត្តបន្ទាយមានជ័យ ក្រោម​ការដឹកនាំ​ផ្ទាល់​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខេ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ដឹកនាំ និង​បញ្ជា​កម្លាំង​ឲ្យ​ចុះជួយ​ជួសជុល ឬ រក​ទី​ជម្រក​ឲ្យ​ពួកគាត់ ក្រោយពី​រង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឲ្យ​ប៉ើង​,​រលំ​ផ្ទះ​ប្រជាពលរដ្ឋ ដោយមាន​កម្លាំង​ប្រមាណ​ជា​១០០​នាក់​បាន​ជួយ​ជួសជុល​ជូន​ពួកគាត់។

​ ​ដោយឡែក​កម្លាំង​នគរបាល​ស្រុក​ព្រះនេត្រព្រះ បាន​បន្ត​ជួសជុល ជូន​ប្រជាពលរដ្ឋ​តាម​លទ្ធភាព​ជាក់​ស្តែង​តែ​ម្តង៕