ផ្ទះ​និង​អគារ​សរុប​៥៦​ខ្នង​ស្រុក​អន្លង់វែង រង​ការខូចខាត ដោយសារ​ខ្យល់​កន្ត្រាក់​

ផ្ទះ​និង​អគារ​សរុប​៥៦​ខ្នង​ស្រុក​អន្លង់វែង រង​ការខូចខាត ដោយសារ​ខ្យល់​កន្ត្រាក់​



ឧ​ត្ត​រ​មានជ័យ ៖ ព័ត៌មាន​បឋម ផ្ទះ​និង​អគារ​សរុប​៨១​ខ្នង​នៅ​ក្នុង​ស្រុក​អន្លង់វែង ត្រូវ​បាន​ខូចខាត​ដោយសារ​មាន ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់​បោកបក់​កាលពី​វេលា​ម៉ោង​១៧​និង​៤៥​នាទី ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០១៦​។

តាម​របាយការណ៍​បឋម​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​អន្លង​វែង បាន​ឲ្យ​ដឹង​ថា ផ្ទះ​និង​អគារ​ដែល​រង​ការខូចខាត​នោះ រួមមាន​: ចំនួន​២​ឃុំ​. នៅ​ភូមិ​ទួល​ស្វាយ​សែន​ជ័យ ឃុំ​ត្រពាំង​តាវ​និង​ភូមិ​សាមគ្គី ឃុំ​ត្រពាំង​ប្រិ​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ បណ្តាល​ឲ្យ​ខូចខាត​ផ្ទះ និង​អាគារ​សរុប​៥៦​ខ្នង ក្នុងនោះ​មាន រលំ​ផ្ទះ​៧​ខ្នង​-​ទ្រេត​ផ្ទះ​២១​ខ្នង​-​ប៉ើង​ដំបូល​២២​ខ្នង​-​ប៉ើង​ដំបូល​អាគារ​ស្នាក់នៅ​របស់​ទាហាន អង្គភាព វរ​សេនា​តូច​៤១១​ចំនួន​៧​ខ្នង​។

ឃុំ​ត្រពាំង​ប្រិ​យ៍ ខូចខាត​សរុប​២៧​ខ្នង រលំ​ផ្ទះ​៥​ខ្នង​-ប៉ើង​ដំបូល​ផ្ទះ​២២​ខ្នង​។ បន្ទាប់ពី​ទទួល​បាន​ព័​ត៌មាន​ភ្លាម លោក​អធិការ​នគរបាល​ស្រុក​អន្លង់វែង បាន​ដឹកនាំ​កម្លាំង​ចុះទៅពិនិត្យ​និង​ជួយ​អន្តរាគមន៍ នៅ​កន្លែង​កើតហេតុ​ភ្លាមៗ​ផង​ដែរ៕