ភ្លៀង​ធ្លាក់​ខ្លាំង ចូល​ជ្រក​ផ្ទះ​គេ ត្រូវ​ផ្ទះ​នោះ​រលំ​សង្កត់​ស្លាប់​យ៉ាង​អាណោចអាធ័ម​

ភ្លៀង​ធ្លាក់​ខ្លាំង ចូល​ជ្រក​ផ្ទះ​គេ ត្រូវ​ផ្ទះ​នោះ​រលំ​សង្កត់​ស្លាប់​យ៉ាង​អាណោចអាធ័ម​



មណ្ឌលគិរី ៖ បុរស​ម្នាក់​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម ខណៈ​មេឃ​ភ្លៀង​ខ្លាំង ចូល​ជ្រក​ក្រោមផ្ទះ​គេ ហើយ​ត្រូវ​ផ្ទះ​នោះ​សង្កត់​លើ​នោះ​។​
​ ​
​ ​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៦​និង​៣០​នាទី​ព្រលប់​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ពូ​តាង ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​។​

​ ​សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹងថា នៅ​ម៉ោង​កើតហេតុ​ខាងលើ មាន​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង​លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់ ហើយ​បុរសរងគ្រោះ ដែល​មិនទាន់​ស្គាល់​អត្តសញ្ញាណ បានធ្វើ​ដំណើរ​តាមផ្លូវ​ជិត​ដល់ផ្ទះ​ខ្លួន​ទៅហើយ ក៏​ចូលទៅ​ជ្រក​ផ្ទះ​គេ តែ​មិនទាន់​ទាំង​បាន​ចូល​ជ្រក​ស្រួលបួល​ផង ផ្ទះ​នោះ ក៏​រលំ​សង្កត់​លើ​បណ្ដាល​ឲ្យ​ស្លាប់​តែម្ដង​។​

​ ​គួរ​បញ្ជាក់ថា នៅក្នុង​ហេតុការណ៍​ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់​ខាងលើ​នោះ​បណ្ដាល​ឲ្យ​ផ្ទះ​ពលរដ្ឋ​ចំនួន​៣៤​ប៉ើង​និង​រលំ ហើយ​មនុស្ស​ម្នាក់​ស្លាប់ និង​មនុស្ស​២​នាក់​រងរបួស​៕​