ពោះវៀន និងសំបកកង់ម៉ូតូ ម៉ាកIRCក្លែងក្លាយ និងរំលោភកម្មសិទ្ធិបញ្ញា: បង្ក្រាបដេប៉ូលក់ចែកចាយ

បន្ទាយមានជ័យ:

សមត្ថកិច្ចចម្រុះបានចុះពិនិត្យ ឆែកឆេរនិងបង្ក្រាប ដេប៉ូនិងហាងលក់ចែកចាយពោះវៀន និងសំបកកង់ម៉ូតូម៉ាកអាយអស៊ី(IRC)ក្លែងក្លាយ រំលោភកម្មសិទ្ធិបញ្ញាចំនួន៣កន្លែងធំៗនៅក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
    ប្រតិបត្តិការនោះធ្វើឡើងកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦កន្លងមកនេះដឹកនាំដោយលោកឧត្តមសេនីយត្រី ឡុង ស្រេង អនុប្រធាននាយកដ្ឋាននគរ​បាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ បានសហការជាមួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាល ខេត្ត សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ។
   ក៏មានលោក សុខ កែវបណ្ឌិត ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តជាអ្នកសម្របសម្រួលនិតិវិធផងដែរ។
   លោកវរសេនីយ៍ ចាប សុផារឹទ្ធស្នងការរងទទួលផែនបង្ក្រាបបទល្មើសនៃស្នងការដ្ឋាន​គរបាលខេត្តបន្ទាយមានជ័យប្រាប់សារព័ត៍មានថ្ងៃទី៥ឧសភាថា:ការបង្ក្រាបនេះសមត្ថកិច្ចធ្វើឡើងលើទីតាំង៣កន្លែង :ទី១-ហាងឈ្មោះ ថៃ សឺន នៅផ្សារចំការគហៅផ្សារថ្មី។ទី២-នៅហាងយីហោ អារុណរះ មានម្ចាស់ឈ្មោះ សា គឹមឈួន ភេទស្រី អាយុ៦៦ឆ្នាំ ស្ថិតក្បែផ្សារចំការគនិងទី៣-ទីតាំងមានម្ចាស់ឈ្មោះ ង៉ៃ សូយ ភេទប្រុស អាយុ៣៤ឆ្នាំ ផ្លូវលេខ៣ ។
    ទីតាំងទាំងនេះគឺស្ថិតនៅក្នុងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
     លោកចាប សុផារឹទ្ធុិនិយាយបន្តថា:ក្នុងការបង្ក្រាបនោះសមត្ថកិច្ចរកឃើញ ពោះវៀនម៉ូតូ៦០ និងសំបកកង់ចំនួន៤៥ សំបកដែលជាផលិតផលក្លែងក្លាយលួចប្រើប្រាស់ម៉ាក IRC ។និងរំលោភកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុនដែលទទួលអាជ្ញាប័ណ្ណស្របច្បាប់ពីក្រសួងជំនាញពាក់ព័ន្ធ។
     សមត្ថកិច្ចនិយយបន្តថា:"ម្ចាស់នៃទីតាំងទាំង៣ខាងលើត្រូវបានហៅទៅ សួរនាំនិងធ្វើកិច្ចសន្យា ហើយព្រមានតាមនិតិវិធីច្បាប់"។
   ចំណែកលោកឧត្តមសេនីយត្រី ឡុង ស្រេង អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ បាននិយាយថា:ការចុះពិនិត្យបង្ក្រាបតាមដេប៉ូនិងហាងទាំងនោះគឺសមត្ថកិច្ចធ្វើឡើងបន្ទាប់ពីទទួលបានពាក្យបណ្តឹងពីក្រុមហ៊ុនស្របច្បាប់ក្នុងស្រុកមួយបានប្តឹងថា មានឈ្មួញទុច្ចរឹតបានលួចបន្លំលក់ផលិត ផលស្រដៀងគ្នានិងផលិតផលខ្លួន នោះគឺពោះវៀននិងសំបកកង់ម៉ាក IRC បានធ្វើឲ្យក្រុមហ៊ុនប្រឈមការខាតបង់យ៉ាងធ្ងន់ធ្ងរ។ព្រោះថាក្រុមហ៊ុនបានបង់ពន្ធចូលថវិការដ្ឋ។
  លោកឧត្តមសេនីយ៍ឡុង ស្រេងនិយាយបន្តថា :ក្រោយការសើបអង្គេតសមត្ថកិច្ចបានរកឃើញថា ទីតាំងអាជិវកម្មទាំង៣ខាងលើ មានលួចលក់ផលិតផលក្លែងក្លាយទាំងនេះ ទើបសម្រេចធ្វើការបង្ក្រាបនិងដកហូត ព្រមទាំងហៅម្ចាស់ទីតាំងទាំងនោះ៕ 
ពោះវៀន និងសំបកកង់ម៉ូតូ ម៉ាកIRCក្លែងក្លាយ និងរំលោភកម្មសិទ្ធិបញ្ញា: បង្ក្រាបដេប៉ូលក់ចែកចាយ

ពោះវៀន និងសំបកកង់ម៉ូតូ ម៉ាកIRCក្លែងក្លាយ និងរំលោភកម្មសិទ្ធិបញ្ញា: បង្ក្រាបដេប៉ូលក់ចែកចាយ

ពោះវៀន និងសំបកកង់ម៉ូតូ ម៉ាកIRCក្លែងក្លាយ និងរំលោភកម្មសិទ្ធិបញ្ញា: បង្ក្រាបដេប៉ូលក់ចែកចាយ

បង្ក្រាបដេប៉ូលក់ចែកចាយពោះវៀននិងសំបកកង់ម៉ូតូម៉ាកIRCក្លែងក្លាយនិងរំលោភកម្មសិទ្ធិបញ្ញា៣កន្លែងនៅក្រុងសិរីសោភ័ណ