ឡ​ដុត​ធ្យូង​រាប់​រយ​កន្លែង​តម្រៀប​គ្នា​ សមត្ថកិច្ច​​​ជំនាញ​មិន​ខ្ចី​អើពើ​បង្ក្រាប

ឡ​ដុត​ធ្យូង​រាប់​រយ​កន្លែង​តម្រៀប​គ្នា​ សមត្ថកិច្ច​​​ជំនាញ​មិន​ខ្ចី​អើពើ​បង្ក្រាប

កំពង់ធំ ​៖ ​​​ឡ​ដុត​ធ្យូង​មិន​តិច​ជាង​២០០​កន្លែង​ បាន​កំពុង​តែ​ជំរុញ​ឲ្យ​មាន​​​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ​យ៉ាង​រង្គាល​ដើម្បី​យក​ឈើ​រស់​ទាំង​នោះ​ ដឹក​តាម​រថយន្ត និង​កាឡេ​ថង បន្ត​កន្ទុយ​គ្នា យក​មក​ដុត​ធ្យូង​នៅ​ភូមិ​ចុង​ដា ឃុំ​ត្បូង​ក្រពើ ស្រុក​សន្ទុក ខេត្តកំពង់ធំ តែ​សកម្មភាព​ដុត​​ធ្យូង​បំផ្លាញ​ព្រៃឈើ ទាំងនេះ​នៅ​ពុំ​ទាន់​មាន​ការ​បង្ក្រាប​ម្ដង​ណា​ឡើយ។ ករណី​នេះ​ត្រូវ​បាន​គេ​សង្ស័យ​ថា ប្រហែលជា​មេព្រៃ​ខេត្ត​កំពង់ធំ ​ទុក​ទីតាំង​ដុត​ធ្យូង​នោះ ​​​គ្រាន់​ជា​កន្លែង​ចិញ្ចឹម​ឆ្នាំ​បាយ​ហើយ​មើល​ទៅ​ ទើប​ពុំ​មានការ​អើពើ។

ជាក់ស្ដែង​ឡ​ដុត​ធ្យូង​រាប់​រយ​កន្លែង ដែល​កំពុងតែ​ដើរ​តួនាទី​កាប់​បំផ្លាញ​ព្រៃឈើ​ ប្រមូល​ឈើ​គ្រប់​ប្រភេទ ទាំង​តូច​ទាំង​ធំ​នេះ ​គឺ​ជា​យុទ្ធនាការ​បោសសំអាត​ដី​ព្រៃ​ខុសច្បាប់​ យក​មក​ធ្វើជា​កម្មសិទ្ធិ តាមរយៈ​ការ​រុករាន​ដី​ព្រៃ កាប់​ព្រៃ​អារ​ឈើ​យក​មក​ដុត​ធ្យូង​ រួច​​​រឹបអូស​យក​ដី​របស់​រដ្ឋ​តែ​ម្ដង។ ក្នុង​នោះ​​គេ​ឃើញ​គំនរ​ឈើ​គរ​ដូច​ភ្នំ​ត្រៀម​ចាំ​បញ្ចូល​ឡ​ដើម្បី​ដុត​ធ្យូង។

ប្រជាពលរដ្ឋ​ ដែល​ជា​ម្ចាស់​ឡ​ដុត​ធ្យូង​ បាន​ខ្សឹប​​​ប្រាប់​ថា ឡ​ធ្យូង​ទាំង​នេះ​ បាន​ដុត​មក​ជា​​យូរ ​មក​ហើយ តែ​ត្រូវ​បង់​លុយ​ឲ្យ​សមត្ថកិច្ច​ជំនាញ​មេព្រៃ ក្នុង​មួយ​ម្ចាស់​ឡ​​ធ្យូង​​ ១០​ម៉ឺន​រៀល មិនតែប៉ុណ្ណោះ​បាន​បង់​ឲ្យ​បរិស្ថាន និង​អង្គការ​អភិរក្ស​ព្រៃឈើ រួម​ទាំង​សមត្ថកិច្ច​មិន​ដឹង​មុខ​ ​ទើប​ពួកគាត់​អាច​ធ្វើ​អាជីវកម្ម​បាន​ដល់​សព្វថ្ងៃ​នេះ។ លោក​បាន​បន្ត​ថា ការ​ដុត​ធ្យូង​នេះ​មិនបាន ចំណេញ​អី​ធំដុំ​ទេ​ ទាំង​ដឹក ​ទាំង​ប្រេង ទាំង​កម្លាំង​ដុត​ទម្រាំ​បាន​ធ្យូង​មក​លក់ សែន​នឿយហត់​ខ្លាំង​មិន​សុខ​ស្រួល​ដូច​ខាង​សមត្ថកិច្ច ប្រាំពីរ​សន្តាន​ ​​ចាំតែ​មក​យក​លុយ​ស្រាប់​នោះ​ទេ។

លោក​តិ​ប ញាតា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ធំ បាន​ឲ្យ​ដឹង​ថា ចំពោះ​ឡ​ដុត​ធ្យូង​នៅ​ចំណុច​ភូមិ​ចុង​ដា ស្រុក​សន្ទុក ខេត្ត​កំពង់ធំ លោក​បាន​ឲ្យ​មន្ត្រី​ផ្នែក​របស់​លោក ចុះ​ពិនិត្យ​ស្ថានភាព​ទាំង​នេះ​ហើយ តែ​រហូត​មក​ដល់​ពេល​នេះ​លោក ពុំបាន​ទាន់​ទទួល​របាយការណ៍​នៅឡើយ​ទេ ​​រង់ចាំ​ថា​លទ្ធផល​យ៉ាងណា​នោះ លោក​នឹង​ដឹកនាំ​កម្លាំង​ចុះ​អនុវត្ត​ច្បាប់៕